VOVWORLD_ស្នាដៃស្រាវជ្រាវអំពីប្រវត្តិសាស្រ្តការពារអធិបតេយ្យភាពនិង
សកម្មភាពបុរាណវិទ្យាក្នុងរយៈពេលកន្លងទៅបានបញ្ជាក់ថាជនជាតិវៀតណាម
បានមានវត្តមាននៅលើប្រជុំកោះ Hoang Sa និងTruong Saតាំងពីរាប់ពាន់ឆ្នាំមុន។
ដូច្នេះវប្បធម៌និងប្រភពដើមនៃប្រទេសជាតិបានរួមចំណែកដ៌សំខាន់ក្នុងការតស៊ូ
ការពារបូរណភាពជាតិ។
នាឆ្នាំ២០១៥ សាស្ត្រាចារ្យគ្រូបង្រៀនប្រជាជនលោក Nguyen Quang Ngoc -
អនុប្រធានសមាគមវិទ្យាសាស្រ្តប្រវតិ្តសាស្រ្តវៀតណាមបានទៅកាន់ប្រជុំកោះ
Truong Saដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងផ្ទៀងផ្ទាត់នូវឯកសារនិងព័ត៌មានអំពី
វប្បធម៌ Sa Huynh។ ការស្រាវជ្រាវរបស់លោករួមជាមួយឯកសារបុរាណវិទ្យាបាន
អះអាងថាវត្តមានរបស់ជនជាតិវៀតណាមនៅTruong Sa តាំងពីបុរាណកាលគឺពិត
ប្រាកដនិងមានមូលដ្ឋាន។សាស្ត្រាចារ្យNguyen Quang Ngocបានថ្លែងថា
“ ក្នុងដំណើរទៅកាន់ប្រជុំកោះTruong Saលើកនេះបញ្ជាក់បាននូវស្លាកស្នាមរបស់
ជនSa Huynhបុរាណនិងជនជាតិចាមបុរាណដែលបានមករស់នៅទីនេះតាំងពីរាប់
ពាន់ឆ្នាំមុន។ ច្បាស់លាស់បំផុតគឺស្លាកស្នាមនៃវប្បធម៌ Sa Huynh មុននេះ៣០០០
ឆ្នាំហើយនៅលើកោះនេះគេរកឃើញវត្ថុតាងយ៉ាងច្បាស់លាស់គឺក្រវិលឆ្លាក់រូបសត្វ
ពីរក្បាល។ និយាយដល់ក្រវិលឆ្លាក់រូបសត្វពីរក្បាលគឺមនុស្សគ្រប់រូបគិតដល់វប្បធម៌
Sa Huynhដែលម្ចាស់របស់វាគឺ Sa Huynh វៀតណាម”។
![]() |
| នៅទីណាមានជនជាតិវៀតណាមរស់នៅគឺនៅទីនោះមានវប្បធម៌និងជំនឿសាសនា |
ក្នុងពេលនោះសាស្ត្រាចារ្យរងបណ្ឌិត Tong Trung Tin ប្រធានសមាគមបុរាណ
វិទ្យាវៀតណាមបានឲ្យដឹងថាក្រោយពីការរុករកសិក្សាស្រាវជ្រាវបុរាណវត្ថុចំនួន២
លើកនៅលើកោះមួយចំនួនចំណុះប្រជុំកោះTruong Saមក ក្រុមបុរាណវិទូបានរក
ឃើញនូវបំណែកគ្រឿងភាជន៍ដែលមានតាំងពីរជ្ជកាល Dinh-មុនរជ្ជកាល Le
(សតវត្សទី១០) រជ្ជកាល Ly – Tran(សតវត្សទី១១ដល់១៤)ចុងរជ្ជកាលLe(សតវត្ស
ទី១៥ដល់១៦)រហូតដល់រជ្ជកាល Nguyen។ បណ្ឌិត Tong Trung Tinចាត់ទុកថា
បំណែកគ្រឿងភាជន៍ទាំងនោះមិនថាជារបស់អ្នកជួញដូរ អ្នកនេសាទឬអ្នករស់នៅ
លើកោះក្ដីសុទ្ធតែជាសំអាងស្ដីពីវត្តមានរបស់ជនជាតិវៀតណាម។លោក Tin
បានថ្លែងយ៉ាងដូច្នេះថា
“ ភស្តុតាងទាំងនេះអះអាងបញ្ជាក់ថាសកម្មភាពរបស់ជនជាតិវៀតណាមនៅ
ប្រជុំកោះTruong Saគឺមានតាំងពីយូរយារហូតមកដល់សព្វថ្ងៃ។ប្រការនេះសរឲ្យ
ឃើញថាសកម្មភាពលើសមុទ្រក៏ដូចជាការអនុវត្តន៍ភារកិច្ចទំនាក់ទំនងសេដ្ឋកិច្ច
វប្បធម៌របស់ជនជាតិវៀតណាមតាមផ្លូវនាវាចរណ៍គឺមានតាំងពីយូរណាស់មក
ហើយ។ នេះជាលទ្ធផលនៃសកម្មភាពបុរាណវិទ្យា”។
ក្រៅពីការរកឃើញវត្ថុបុរាណពោលខាងលើ នៅមានវត្តអារ៉ាមនានាតាមបែប
វាលសណ្ដភូមិភាគខាងជើងវៀតណាមលើកោះ Son Ca Sinh Ton Nam Yet ទៀត
ដែលបង្ហាញឲ្យឃើញថានៅទីណាមានជនជាតិវៀតណាមរស់នៅគឺនៅទីនោះមាន
វប្បធម៌និងជំនឿសាសនា។។សាស្ត្រាចារ្យ Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា
“ បញ្ហាសំខាន់បំផុតក្នុងការតស៊ូការពាររឹងមាំបូរណភាពជាតិនោះគឺត្រូវតែរក្សា
ឲ្យបាននូវអត្តសញ្ញាណវប្បធម៌ជាតិ។ ខ្ញុំចាត់ទុកថានេះជាសិលាចារឹកអធិបតេយ្យ
ភាពសំខាន់បំផុតដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សគ្រប់រូប។ វប្បធម៌ជាតិគឺជាសព្វា
វុធយ៉ាងខ្លាំងក្លាដើម្បីអះអាងនិងផ្ដល់កំលាំងជាបន្ថែមសំរាប់ការតស៊ូការពារបូរណ
ភាពដែនដីជាតិ” ។
បន្ទាប់ពីវិមានអនុស្សាវរីយ៍យុទ្ធជនពលី Gac Maនៅខេត្ត Khanh Hoa នាខែ
មករាឆ្នាំ២០១៦នេះសហព័ន្ធពលករវៀតណាមបានបើកការដ្ឋានកសាងវិមាន
សេនាជន Hoang Sa នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ដែលមុននេះរាប់រយ
ឆ្នាំគេបានទទួលព្រះរាជក្រិតពីស្ដេច Nguyen ឲ្យជិះនាវាទៅគាស់រានដីនិងបង្កើត
អធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំHoang Sa និងTruong Sa៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
