ភូមិ Ha Mo - ភូមិបុរាណស្ថិតនៅមាត់ទន្លេ
(VOVWORLD) - ភូមិ Ha Mo (ឃុំ Ha Mo ស្រុក Dan Phuong) គឺជាទឹកដីបុរាណ ដែលមានចម្ងាយ ២០គីឡូម៉ែត្រ ពីកណ្តាលទីក្រុងហាណូយ។ ស្ថិតនៅជាប់ទន្លេធំៗចំនួនបី គឺទន្លេ Nhue ទន្លេក្រហម និងទន្លេ Hat ភូមិ Ha Mo ជាគោលដៅដ៏គួរឱ្យទាក់ទាញ ជាមួយនឹងប្រវត្តិសាស្រ្តនិងវប្បធម៌ប្រពៃណីដ៏សម្បូរបែប។ សព្វថ្ងៃនេះ Ha Mo កំពុងស្ថិតក្នុងដំណើរការនគរូបនីយកម្ម ប៉ុន្តែនៅតែរក្សាបានភាពបុរមបុរាណ ក៏ដូចជាលក្ខណៈវប្បធម៌ល្អប្រពៃជាច្រើន។
តាំងពីសតវត្សទី ៦ (ជាង១.៤០០ឆ្នាំមុន) Ha Mo ជារាជធានីនៃរដ្ឋ Van Xuan (ឈ្មោះជាតិរបស់វៀតណាម ក្រោមរជ្ជកាល Ly Nam De ក្រោយ។ រហូតមកដល់បច្ចុប្បន្ន ភូមិ Ha Mo នៅតែរក្សាបាននូវសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ និងសម្រស់វប្បធម៌ជាច្រើន។ ក្នុងចំណោមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលមាននៅក្នុងភូមិ Ha Mo គឺសាលាភូមិ Van Xuan ប្រាសាទ Van Hien និងវត្ត Hai Giac គឺជាកេរ្តិ៍ដំណែលឆ្នើម ដែលត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិតាំងពីដើមទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០។
ស្ថិតនៅជាប់ទន្លេធំៗចំនួនបី គឺទន្លេ Nhue ទន្លេក្រហម និងទន្លេ Hat ភូមិ Ha Mo ជាគោលដៅដ៏គួរឱ្យទាក់ទាញ ជាមួយនឹងប្រវត្តិសាស្រ្តនិងវប្បធម៌ប្រពៃណីដ៏សម្បូរបែប។ រូបថត៖ VOVTV |
សាលាភូមិ Van Xuan ស្ថិតនៅកណ្តាលភូមិ ត្រូវបានសាងសង់បែរមុខទៅទិសខាងលិច ជាអ័ក្សស៊ីមេទ្រីនៃប្រាសាទចំនួនពីរគឺប្រាសាទ Hang Van (Van Hien Duong) និងប្រាសាទ Hang Vo (Tri Chi Duong) នៅចុងខាងជើង និងខាងត្បូងរបស់ភូមិ។ បើកសៀវភៅចាស់១សន្លឹក គ្រូបង្រៀនចូលនិវត្តន៍និងជាអ្នកស្រាវជ្រាវវប្បធម៌ លោក Nguyen Toa រស់នៅឃុំ Ha Mo ស្រុក Dan Phuong ទីក្រុង ហាណូយបានឲ្យដឹងថា៖ “សាលាភូមិ Van Xuan នៃភូមិ Ha Mo សក្ការៈពបូជាព្រះអង្គម្ចាស់ Ly Van Lang ជាបុត្រារបស់ស្តេច Ly Nam De ក្រោយ ហើយអាចនិយាយបានថា បុព្វហេតុរបស់ព្រះអង្គម្ចាស់ បានរួមចំណែកក្នុងបុព្វហេតុឯកភាពប្រទេសជាតិនៅសតវត្សទី ៦ នៃរដ្ឋ Van Xuan”។
គ្រូបង្រៀនចូលនិវត្តន៍ និងជាអ្នកស្រាវជ្រាវវប្បធម៌ Nguyen Toa ។ រូបថត៖ VOVTV |
សាលាភូមិត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីដ៏ធំទូលាយ ជាមួយនឹងសិល្បៈស្ថាបត្យកម្មពិសេស រួមចំណែកធ្វើពិពិធកម្មស្ថាបត្យកម្មសាលាភូមិនៅវៀតណាម។ គ្រូបង្រៀនចូលនិវត្តន៍ និងជាអ្នកស្រាវជ្រាវវប្បធម៌ Nguyen Toa បានបន្ថែមថា៖ “សាលាភូមិ Van Xuan មានរចនាសម្ព័ន្ធពិសេស ដែលផ្សារភ្ជាប់ជាមួយនឹងរាជធានីនៃរដ្ឋ Van Xuan កាលពីសតវត្សទី ៦។ ជាពិសេសរូបរាងនៃតំបន់ដីនេះគឺជារូបរាងរបស់សត្វអណ្តើកលេងជាមួយគុជខ្យង”។
ភូមិ Ha Mo ក៏ត្រូវបានស្គាល់ដល់ជាមួយនឹងវត្ត Hai Giac ដែលត្រូវបានបង្កើតឡើងនៅសតវត្សទី ៦។ វត្តនេះត្រូវបានសាងសង់នៅលើវាលដីរាបស្មើជាមួយនឹងស្ថាបត្យកម្មដែលត្រូវបានរៀបចំលើអ័ក្សខាងកើត - ខាងលិច។ បើទោះបីឆ្លងកាត់ការជួសជុលជាច្រើនលើកក៏ដោយ វត្តនេះនៅតែរក្សាបាននូវសម្រស់បុរមបុរាណដ៏អស្ចារ្យរបស់ខ្លួន។ ក្នុងវត្តនេះនៅមានរូបសំណាក់ទាំងតូចទាំងធំចំនួនជាង ២០០ អង្គ ក្នុងនោះមានរូបសំណាក់មូលចំនួន ៥០ ដែលជាស្នាដៃសិល្បៈដ៏មានតម្លៃខ្ពស់។
ក្រៅពីស្នាដៃស្ថាបត្យកម្មបុរាណនិងបេតិកភណ្ឌ ភីមិ Ha Mo ក៏មានប្រពៃណីវប្បធម៌ដ៏មានតម្លៃផងដែរ។ ក្នុងឱកាសបុណ្យភូមិ នៅខែមិគសិរព្រះអង្គម្ចាស់ អ្នកភូមិ Ha Mo តែងតែរៀបចំល្បែងប្រជាប្រិយជាច្រើនដូចជា៖ ជល់មាន់ ចំបាប់ លេងអុកមនុស្ស និងខ្លែងជាដើម។ ល្បែងលេងប្រជាប្រិយមិនត្រឹមជួយអ្នកភូមិលេងកម្សាន្តបន្ទាប់ពីធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកក្នុងការកសាងជីវភាពខាងវិញ្ញាណដ៏សម្បូរបែបផងដែរ។
បរិវេណខាងក្នុងកេរ្តិ៍ដំណែលថ្នាក់ជាតិ ប្រាសាទ Van Hien ក្នុងភូមុំិ Ha Mo។ រូបថត៖ VOVTV |
មកដល់ ភូមិ Ha Mo ភ្ញៀវទេសចរណ៍មិនអាចមិនពិសារម្ហូបអាហារនៅទីនេះបានឡើយ។ ស្រូវអង្ករនិងកសិផលនៅភូមិ Ha Mo គឺសម្បូរបែបណាស់។ ប្រជាជន Ha Mo តាំងពីយូរយារណាស់មកហើយ បានធ្វើម្ហូបដូចជា នំ gio តៅហ៊ូ និងម្សៅ tapioca ។ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺ បបរ se ភូមិ Ha Mo ដែលមិនសូវមានអ្នកស្គាល់ច្រើនឡើយ។ នៅតែជាវិធីចម្អិនបបរដូចធម្មតា ប៉ុន្តែជំនួសឱ្យការចាក់ម្សៅចូលឆ្នាំង អ្នកភូមិ Ha Mo ក្រឡុកម្សៅមួយក្តាប់តូចក្នុងដៃហើយច្របាច់ឱ្យស្មើគ្នា។ ដូចនេះ សរសៃអង្ករដ៏វែងមួយនឹងធ្លាក់ចូលក្នុងឆ្នាំងទឹកពុះ។
“យើងខ្ញុំជ្រើសរើសអង្ករឆ្ងាញ់ ត្រាំអង្ករ ហើយទិញឆ្អឹងមកស្ងោរ។ ច្រោះម្សៅរហូតដល់ស្ងួត រួចលាយម្សៅរហូតទន់ ហើយច្របាច់ចូលក្នុងឆ្នាំង។ ពេលធ្វើរួចហើយ ត្រូវច្របាច់ដោយដៃ ហើយបន្ថែមទឹកឱ្យម្សៅមិនដុត បបរ “se” ត្រូវបានចម្អិនក្នុងថ្ងៃឈប់សម្រាក ពីធីបុណ្យ ឬនៅពេលមានមិត្តភក្ដិ កកកុញញ៉ាំជាមួយគ្នា”។
“ភូមិរបស់ខ្ញុំមានមុខរបចម្អិនរបបរ se ដ៏វិសេសវិសាល។ យើងសង្ឃឹមថា ភ្ញៀវទេសចរមកពីគ្រប់ទិសទីនឹងមកពិសារសាកល្បង”។
ការថែរក្សាមុខម្ហូបបបរ se ប្រពៃណីមិនត្រឹមតែជួយប្រជាជនភូមិ Ha Mo មានប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សនូវលក្ខណៈវិសេសវិសាលក្នុងវប្បធម៌ធ្វើម្ហូបអាហារប្រពៃណីរបស់ប្រទេសផងដែរ។ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ស្ថាបត្យកម្មពិសេស និងវប្បធម៌ប្រពៃណីរបស់ភូមិ Ha Mo បានទាក់ទាញភ្ញៀវទេសចរជាច្រើនដែលចង់ស្វែងយល់ពីភូមិបុរាណនៅមាត់ទន្លេនេះ៕