ទីកន្លែងរក្សាទុកការកសិណសាក្សីនៃជ័យជំនះ“ហាណូយ-Dien Bien Phu លើលំហអាកាស”
BUI HANG -  
|
សារមន្ទីកងទ័ពជើងអាកាសហាណូយ
(រូបថតៈ Internet)
|
(VOVworld)-ទោះបីជាជា៤០ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែជនជាច្រើននាក់ នៅមិនទាន់បំភ្លេចបានឡើយមេម័រនៃបណ្តាថ្ងៃចុងខែធ្នូឆ្នាំ១៩៧២ ពេលដែលយន្ត
ហោះ B-52របស់អាមេរិកទម្លាក់គ្រាប់បែកពាយមកលើទីក្រុងហាណូយ។ សញ្ញា
សម្គាល់នៃបណ្តាថ្ងៃខែក្នុងយុទ្ធនាការ : “ហាណូយ-Dien Bien Phu លើលំហអា
កាស”កំពុងបានរក្សាទុកនៅសារមន្ទីកងទ័ពជើងអាកាសហាណូយ” ដូចជាភស្តុ
តាងមួយនៃ ជ័យជំនះដ៏ត្រចះត្រចង់ ក៏ដូចជាការបាត់បង់ឈឺចាប់ដែលប្រជាជន
ហាណូយទ្រំាទ្រក្នុងដំណើរការតស៊ូប្រយុទ្ធ១២ថ្ងៃយប់នោះ។ លេចត្រដែតនៅ
ក្នុងបរិវេណ តាំងបង្ហាញរបស់សារមន្ទីកងទ័ពជើងអាកាសហាណូយរយៈពេល
ប៉ុន្មានថ្ងៃនេះ គឺបណ្តាវត្ថុតាងដែលបង្កើតឡើងវិញការតស៊ូប្រយុទ្ធ១២ថ្ងៃយប់នា
ចុងខែធ្នូឆ្នាំ១៩៧២ របស់បណ្តាយុទ្ធជន រដ្ឋធានី ធ្វើឡើងជ័យជំនះហាណូយ DBP លើលំហអាកាស។ វរសេនីយ៌ឯក Nguyen Huu Dacនាយកសារមន្ទីកងទ័ពលំហ
អាកាសឲ្យដឹងថា៖
"យើងខ្ញុំតាំងបង្ហាញវត្ថុតាង ឯកសារនិងរូបភាពអំពី១២ថ្ងៃយប់នាឆ្នាំ
១៩៧២ ជាកំពូលនៃការតស៊ូរំដោះប្រទេសជាតិ ដែលចាប់បង្ខំឲ្យចក្រព័ទ
អាមេរិកចុះហត្ថលេខា លើកិច្ចព្រមព្រៀងបារីសតាមមាត្រាវៀតណាមនាំ
ចេញ។ នោះគឺវត្ថុតាងពីសម័យកងទ័ពជើងអាកាសប្រយុទ្ធវាយយន្តហោះ
B52នៅសមរភូមិ Vinh Linh។ ក្នុងការប្រយុទ្ធនេះកងទ័ពជើងអាកាសបាន
បាញ់ធ្លាក់យន្តហោះB52 ដំបូងលើទឹកដីភូមិភាគខាងជើង វៀតណាមនាថ្ងៃ
ទី១៧កញ្ញាឆ្នាំ១៩៦៧ បង្កើតឡើងជ័យជំនះហាណូយ-Dien Bien Phu លើ
លំហអាកាស"។
បណ្តារូបភាពតាំងបង្ហាញនៅសារមន្ទីបានកត់ត្រាឡើងវិញទីក្រុងហាណូយ
ត្រូវទម្លាក់គញរាប់បែកបំផ្លាញយ៉ាងសាហាវក្នុងបណ្តាថ្ងៃយប់នាចុងឆ្នាំ១៩៧២
ទន្ទឹមនឹងនោះ ស្មារតីសាមគ្គីប្រយុទ្ធរបស់ជនហាណូយ ត្រូវបានសម្តែងតាម រយៈ
រូបភាពស្តីអំពីខ្សែសង្វាក់ផលិតកម្មក្បាលគ្រាប់កាំជ្រួចធ្វើការទាំងយប់ទំាងថ្ងៃដើម្បី
ផ្គត់ផ្គង់ទាន់ពេលវេលា ឲ្យបណ្តាកងវរសេនាតូចនៃកងកម្លំាង បាញ់យន្តហោះ
សត្រូវក្នុងរយៈប៉ុន្មានថ្ងៃ យន្តហោះ B52 ទម្លាក់គ្រាប់បែកបំផ្លាញទីក្រុងហាណូយ។ ចែករំលែកការលំជួលចិត្តអំពីបណ្តាថ្ងៃយប់ប្រវត្តិសាស្រ្តនោះ អ្នកដឹកនាំរឿង Pham
Viet Tung ឲ្យដឹងថា៖
“ពេលនោះ សង្រ្គាមគ្រោះថ្នាក់ណាស់ មិនដឹងថាខ្លួន នឹងរស់ឬស្លាប់ទេ
ជំនាន់អ្នកយកព័ត៌មានយើងខ្ញុំធ្វើការក្នុងបរិយាកាសគ្រោះថ្នាក់បំផុត។ ពេល
នោះ យើងខ្ញុំមិនភ័យខ្លាចទេប៉ុន្តែប្រុងប្រយ័ត្នដើម្បីដណ្តើមជ័យជំនេះ"។
មិនត្រឹមតែមានរូបភាពគូសសញ្ញាសំគាល់នៅសម័យសង្គ្រាមដ៏សាហាវឃោ
ឃៅប៉ណ្ណោះទេ សារមន្ទីកងទ័ពជើងអាកាសថែមទាំងតាំងបង្ហាញវត្ថុតាងដ៏ថ្លៃថ្នូ
បញ្ជាក់ថា កងទ័ពនិងប្រ ជាជនភាគខាងជើង ពិសេសគឺកងទ័ពនិងប្រជាជនទីក្រុង
ហាណូយ បានវាយឲ្យបរាជ័យការវាយប្រហាររបស់កងទ័ពជើងអាកាសយុទ្ធសាស្ត្រ
អាមេរិកនៅភាគខាងជើងវៀតណាមនិងទីក្រុងហាណូយ។ វត្ថុតាងទាំងនោះបង្ហាញ
ពីភាពដ៏អង់អាចក្លាហាន និងបញ្ញារបស់ប្រជាជនវៀតណាមនិងទេពកោសលដ៏ប៉ិន
ប្រសប់អំពីក្បួនសិកសង្គ្រាមរបស់បក្សកុម្មយនិស្តវៀតណាមនិងបញ្ជាការដ្ឋានដោយ កម្លាំងស្នូលគឺកងទ័ពជើងអាកាស។ មកដល់សារមន្ទីកងទ័ពជើងអាកាសដូចជាការ
ត្រឡបមកជាមួយអតីតកាល មិត្តTran Duy Anh និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត
សង្គមនិងមនុស្សសាស្រ្តបានចែករំលែក ថា៖
“ថ្ងៃនេះមកទស្សនាសារមន្ទីកងទ័ពជើងអាកាស ខ្ញុំបានឃើញវត្ថុតាង
នៃយុទ្ធនាការប្រយុទ្ធ១២ថ្ងៃយប់នាឆ្នាំ១៩៧២។ តាមរយៈវត្ថុតាងទាំងនេះ ខ្ញុំ បានឃើញពីភាពខ្លាំងក្លា ក៏ដូចជាលក្ខណៈទំនើបរបស់កងទ័ពវៀតណាមនិង សាមគ្គីភាពរវាងកងទ័ពប្រយុទ្ធជាមួយប្រជាជនទូទាំងប្រទេស។ រូបភាពនៅ
ទីនេះត្រូវបានតាំងបង្ហាញបហុបែប និងយុទ្ធជនមានវត្តមានក្នុងរូបភាពនេះ
សុទ្ធតែមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ"។
អតីតកាលអំពីការតស៊ូប្រយុទ្ធ១២ថ្ងៃយប់របស់កងទ័ពនិងប្រជាជនទីក្រុង ហាណូយកាន់តែឃ្លាតឆ្ងាយទៅៗ ប៉ុន្តែវត្ថុតាងដែលតាំងបង្ហាញនៅក្នុងសារៈមន្ទី
បានជួយឲ្យទស្សនិជនយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្លៃនៃជ័យជំនេះ ហាណូយ-
Dien Bien Phu លើលំហអាកាស៕
BUI HANG