ការណែនាំចម្លើយចំពោះសំណួរទី ១ និងទី ២ នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២៥

(VOVWORLD) - ថ្ងៃនេះ យើងនឹងណែនាំខ្លឹមសារមួយចំនួនទាក់ទងនឹងសំណួរទី១ និងសំណួរទី២។
ការណែនាំចម្លើយចំពោះសំណួរទី ១ និងទី ២ នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២៥ - ảnh 1រូបថត៖ VGP

មិត្តអ្នកស្ដាប់ជាទីគោរព!

ដូចដែលបានជម្រាបពីមុនមក គណៈកម្មការរៀបចំការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២៥ បានផ្ដល់អត្ថបទដើម្បីជួយមិត្តអ្នកស្តាប់ឆ្លើយសំណួរនៃការប្រឡង នៅលើគេហទំព័រ vovworld.vn។ ថ្ងៃនេះ យើងនឹងណែនាំខ្លឹមសារមួយចំនួនទាក់ទងនឹងសំណួរទី១ និងសំណួរទី២។

ចំពោះសំណួរទី១៖ វៀតណាមបាននិងកំពុងឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី - ជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ។ សូមប្រាប់យើងពីការតម្រង់ទិសរបស់បក្សកុម្មុយនិស្តវៀតណាមនិងបំណងប្រាថ្នារបស់បក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូល សម្រាប់យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ? អ្នកអាចយោងទៅលើអត្ថបទចំនួន ២ រួមមាន៖ «កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរនៃសម័យកាល» (ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៥); “យុគសម័យដ៏រុងរឿងក្រោមការដឹកនាំរបស់បក្ស” (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។

សំណួរទី ២ រួមមានខ្លឹមសារចំនួន ៣។ ខ្លឹមសារទី១៖ តើតាមគំនិតរបស់អ្នក បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំតាមសេចក្តីសម្រេចចិត្តលេខ ១៨ មានតួនាទីអ្វីខ្លះក្នុងការកសាងក្រុមកម្មាភិបាលវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ? យើងសូមឧទ្ទេសនាមអត្ថបទ៖ «ពេលវេលាសមស្របសម្រាប់អនុវត្តន៍បដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ» (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤); “មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ” (ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥); «ការផ្លាស់ប្តូរថ្មីក្នុងការរៀបចំឡើងវិញស្ថាប័នរដ្ឋ» (ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥); «ការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំ៖ ប្ដូរផ្ដាច់និងព្រមៗគ្នា» (ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥); "ការរួមបញ្ចូលអង្គភាពរដ្ឋបាល៖ របកគំហើញសម្រាប់ការអភិវឌ្ឍ" (ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥); «លក្ខណៈទម្លុះទម្លាយ ការប្ដេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពនិងឯកភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ» (១០ មេសា ២០២៥)។

ខ្លឹមសារទី ២៖ ចូរអ្នករៀបរាប់អំពីរបកគំហើញទាំង ៥ សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ? មិត្តអ្នកស្តាប់អាចស្វែងរកព័ត៌មានក្នុងអត្ថបទ៖ "ដំណោះស្រាយរបកគំហើញសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" (ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥); “សេចក្ដីសម្រេចចិត្តលេខ ៥៧៖ កាតាលីករសម្រាប់សហគ្រាសបច្ចេកវិទ្យាស្ទុះឈានទៅមុខ” (ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥)។

ខ្លឹមសារទី៣៖ តើសេចក្ដីសម្រេចចិត្តនេះ (លេខ៥៧) និយាយអ្វីខ្លះអំពីទស្សនៈ៖ អន្តរជាតិ
ភាវូបនីយកម្មនៃអត្តសញ្ញាណវប្បធម៌វៀតណាម; វៀតណាមភាវូបនីយកម្មនៃវប្បធម៌ពិភពលោក? សូមអញ្ជើញមិត្តអ្នកស្តាប់ស្វែងយល់បន្ថែមក្នុងអត្ថបទ “បច្ចេកវិទ្យា៖ ស្ពានដ៏សំខាន់ដើម្បីនាំវប្បធម៌វៀតណាមទៅកាន់ពិភពលោក” (ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៥)។

ខាងលើគឺជាការណែនាំជាមូលដ្ឋានសម្រាប់សំណួរទី ១ និងទី ២។ យើងសង្ឃឹមថាធនធានឯកសារនេះនឹងជួយអ្នកក្នុងដំណើរការធ្វើអត្ថបទប្រឡង។

សូមជូនពរឱ្យអ្នកទាំងអស់សម្រេចអត្ថបទប្រឡងបានល្អ និងឈ្នះរង្វាន់នៃការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម ឆ្នាំ២០២៥។

តោះ ចូរចូលរួមការប្រឡងដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!

ប្រតិកម្មទៅវិញ

ផ្សេងៗ