ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម
(VOVWORLD) - ប្រិយមិត្តទាំងអស់ជាទីគោរព ប្រសិនបើអ្នកជួបប្រទះការលំបាកណាមួយនៅពេលចូលរួមការប្រឡង សូមទាក់ទងមកយើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីគណៈកម្មការរៀបចំផ្តល់ការគាំទ្របានទាន់ពេលវេលា!
សូមជម្រាបសួរមិត្តអ្នកស្តាប់ជាទីគោរព!
នៅសល់តែរយៈពេលជាង ៣ សប្តាហ៍ប៉ុណ្ណោះ ការប្រឡង តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២៥ នឹងបិទបញ្ចប់។ ក្នុងប៉ុន្មានសប្តាហ៍កន្លងមក យើងខ្ញុំបន្តទទួលបានអត្ថបទប្រឡងជាច្រើនពីអ្នកស្តាប់នៅគ្រប់ទីកន្លែង ជាពិសេសបន្ទាប់ពីគណៈកម្មការរៀបចំបានប្រកាសពន្យារពេលការទទួលអត្ថបទចូលរួម រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយបានផ្តល់ប្រឹក្សាចម្លើយតាមរយៈរលកវិទ្យុ និងគេហទំព័រ vovworld.vn។ តាមរយៈសកម្មភាពនេះ យើងខ្ញុំចង់បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់មិត្តអ្នកស្តាប់ចូលរួមក្នុងការប្រឡង តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំនេះ ក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥- ៧ កញ្ញា ២០២៥)។
យើងខ្ញុំក៏សប្បាយចិត្តយ៉ាងខ្លាំង និងដឹងគុណចំពោះក្តីស្រលាញ់របស់មិត្តអ្នកស្តាប់ ចំពោះការប្រឡងនាពេលកន្លងទៅ។ មិត្តអ្នកស្តាប់ Muhammad Aqeel Bashir មកពីប្រទេសប៉ាគីស្ថាន បានផ្ញើរអត្ថបទចូលរួមការប្រឡង មកកាន់កម្មវិធីផ្សាយជាភាសារុស្ស៊ី រួមជាមួយនឹងសារចែករំលែកថា៖ “ការចូលរួមក្នុងការប្រឡងនេះគឺជាបទពិសោធន៍សិក្សាដ៏ល្អមួយសម្រាប់ខ្ញុំ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ក្នុងការបង្កើតខ្លឹមសារដ៏មានអត្ថន័យបែបនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងមិត្តភាពសកលលោក”។
ប្រិយមិត្តទាំងអស់ជាទីគោរព ប្រសិនបើអ្នកជួបប្រទះការលំបាកណាមួយនៅពេលចូលរួមការប្រឡង សូមទាក់ទងមកយើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីគណៈកម្មការរៀបចំផ្តល់ការគាំទ្របានទាន់ពេលវេលា! យើងខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់មិត្តអ្នកស្តាប់ ដើម្បីចូលរួមក្នុងការប្រឡងដ៏មានអត្ថន័យនេះ។
សូមជូនពរឲ្យអ្នកដណ្ដើមបានពានរង្វាន់ក្នុងការប្រឡងឆ្នាំនេះ។
តោះ! ចូលរួមការប្រកួតដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!