ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥

(VOVWORLD) -  សួស្តីប្រិយមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន!

គណៈកម្មាធិការរៀបចំការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ រហូតមកដល់ពេលនេះបានទទួលការចូលរូមជាច្រើនពីមិត្តអ្នកស្តាប់មកពីជុំវិញពិភពលោក។ ក្នុងអត្ថបទចូលរួមប្រឡង មិត្តអ្នកស្តាប់ជាច្រើនក៏បានសម្តែងក្តីស្រឡាញ់រាប់អានចំពោះវិទ្យុសំឡេងវៀតណាម។

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥  - ảnh 1សំបុត្ររបស់មិត្តអ្នកស្តាប់ផ្ញើជូនគណៈកម្មាធិការកិច្ចការបរទេស - វិទ្យុសំឡេងវៀតណាម (រូបថត៖ VOV ៥)

មិត្តអ្នកស្តាប់ ឌិញឡុ ជាជនជាតិចិនបានចែករំលែកថា លោកបានភ្ជាប់ជាមួយនឹងវិទ្យុសំឡេងវៀតណាមប្រមាណ ១០ ឆ្នាំមកហើយ។ នៅក្នុង អទ្ថបទប្រឡង  លោកបានបង្ហាញមនោសញ្ចេតនាជ្រាលជ្រៅរបស់ខ្លួនចំពោះកម្មវិធីដូចជា៖ ព័ត៌មាន ប្រអប់សំបុត្ររបស់អ្នកស្តាប់ តន្ត្រីចុងសប្តាហ៍ និងពណ៌នៃក្រុមជនជាតិទាំង៥៤លើទូទាំងប្រទេសកវៀតណាម របស់វិទ្យុសំឡេងវៀតណាម។ មិត្តអ្នកស្តាប់ ឌិញឡុ ក៏បានចែករំលែកនូវអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនជាមួយវិទ្យុសំឡេងវៀតណាម ពីការផ្ញើរបាយការណ៍រលកវិទ្យុ រហូតដល់ត្រូវបានលើកឈ្មោះតាមវិទ្យុ ក៏ដូចជាការទទួលបានកាត QSL និងវត្ថុអនុស្សាវរីយ៍ពីស្ថានីយ៍វិទ្យុផងដែរ។ អនុស្សាវរីយ៍ទាំងនោះបានពង្រឹងចំណងមិត្តភាពរបស់លោកចំពោះវិទ្យុសំឡេងវៀតណាម។ នៅក្នុងអត្ថបទប្រឡង មិត្តអ្នកស្តាប់កម្ពុជា អ៊ុច លាង បានសម្តែងថា៖ “ខ្ញុំមានឱកាសទៅសិក្សានៅប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៥ ហើយចាប់តាំងពីពេលនោះមក វិទ្យុសំឡេងវៀតណាមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតផ្លូវចិត្តរបស់ខ្ញុំ។ កម្មវិធីដូចជា “រៀនភាសាវៀតណាម” “តន្ត្រីជនជាតិ” “អានរឿងពេលយប់” ឬព័ត៌មានអន្តរជាតិជាភាសាវៀតណាមបានជួយខ្ញុំមិនត្រឹមតែរៀនភាសាប៉ុណ្ណោះទេ ថែមទាំងយល់ដឹងអំពីវប្បធម៌វៀតណាមថែមទៀត។ “វៀតណាមនិងពិភព លោក” - កន្លែងតភ្ជាប់វៀតណាមជាមួយសហគមន៍ពិភពលោកប្រកបដោយភាពរស់រវើក និងមនុស្សធម៌... សម្រាប់រូបខ្ញុំ ស្ថានីយ៍វិទ្យុមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់បេះដូងខ្ញុំជាមួយវៀតណាមទៀតផង។

នៅក្នុងអត្ថបទប្រឡង មិត្តអ្នកស្តាប់ A.K. M. Nuruzzaman មកពីប្រទេសបង់ក្លាដែសបានសរសេរថា “ខ្ញុំស្ងើចសរសើរប្រជាជនវៀតណាមចំពោះភាពធន់ បដិសណ្ឋារកិច្ច និងស្មារតីសហគមន៍ខ្លាំងក្លា។ វប្បធម៌វៀតណាមគឺជាភាពសុខដុមរមនារវាងប្រពៃណី និងទំនើបកម្ម បង្ហាញតាមរយៈប្រពៃណី អាវផាយ តន្ត្រីប្រពៃណី និងរបៀបរស់នៅតភ្ជាប់គ្រួសារ។ ម្ហូបវៀតណាមក៏ជាចំណុចលេចធ្លោពិសេសសម្រាប់តំបន់ និងពិភពលោក។ សម្រាប់រូបលោក វៀតណាមដែលជាប្រទេសបំផុសគំនិត សម្បូរទៅដោយអត្តសញ្ញាណ និងតែងតែស្វាគមន៍អ្នកគ្រប់គ្នាដោយ បេះដូងកក់ក្តៅ។

យើងសង្ឃឹមថា នឹងបន្តទទួលបានអត្ថបទជាច្រើនទៀត ជាមួយនឹងអារម្មណ៍របស់អ្នកដែលបានផ្ញើទៅកាន់ តើអ្នកដឹងអ្វីខ្លះអំពីប្រទេស វៀតណាម ឆ្នាំ ២០២៥។  យើងសូមជូនពរឱ្យអ្នកឈ្នះរង្វាន់ធំនៃការប្រឡងឆ្នាំនេះ ហើយយើងនឹងស្វាគមន៍ទទួលអ្នកមកកាន់ប្រទេសវៀតណាម។

ចូលរួមការប្រឡងដើម្បីស្វែងយល់ពីសម្រស់របស់ប្រទេសវៀតណាម!

ប្រតិកម្មទៅវិញ

ផ្សេងៗ