ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម

(VOVWORLD) - ដើម្បីជួយគាំទ្រដល់មិត្តអ្នកស្តាប់ គណៈកម្មការរៀបចំបានផ្តល់ព័ត៌មានសម្រាប់សំណួរនីមួយៗនៅលើគេហទំព័រ vovworld.vn។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតសម្រាប់អ្នកឆ្លើយសំណួរប្រឡងតាមរយៈកម្មវិធីវិទ្យុ និងនៅលើគេហទំព័រ vovworld.vn។

សូមជម្រាបសួរមិត្តអ្នកស្តាប់ជាទីគោរព!

គណៈកម្មការរៀបចំការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២៥ សូមប្រកាសថា៖ គិតត្រឹមពេលនេះ យើងខ្ញុំបានទទួលអត្ថបទជាច្រើនពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១២ ដែលចូលរួមក្នុងការប្រឡងនេះ។ ក្នុងនោះ ប្រទេសឥណ្ឌាជាប្រទេសដែលមានចំនួនមិត្តអ្នកស្តាប់ច្រើនជាងគេដែលបានចូលរួមការប្រឡង; បន្ទាប់មកគឺបណ្តាប្រទេស៖ ឥណ្ឌូនេស៊ី ចិន កម្ពុជា ជប៉ុន បង់ក្លាដែស ប៉ាគីស្ថាន។ល។ ចូលរួមការប្រឡងនេះ មានមិត្តអ្នកស្តាប់ជានិស្សិត គ្រូបង្រៀន ស្ត្រីមេផ្ទះ អាជីវករ បុគ្គលិកការិយាល័យ ឱសថការី អ្នកចូលនិវត្តន៍...; មានអ្នកស្តាប់វិទ្យុថ្មី និងមានមិត្តអ្នកស្តាប់ជាច្រើនដែលបានផ្សារភ្ជាប់ជាមួយកម្មវិធីវិទ្យុជាភាសាបរទេសរបស់វិទ្យុសំឡេងវៀតណាមជាច្រើនឆ្នាំមកហើយផងដែរ។

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម - ảnh 1ប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីក្នុងការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម”។ រូបថត៖ VOV 5

មិត្តអ្នកស្តាប់បានបង្ហាញពីការវិនិយោគទាំងពេលវេលានិងកម្លាំងកាយចិត្ត នៅពេលចូលរួមក្នុងការប្រឡង។ អត្ថបទប្រឡងជាច្រើនមានរាប់សិបទំព័រ ខ្លះមានកម្រាសជិត១០០ទំព័រ។ មិត្តអ្នកស្តាប់មួយចំនួនមានគំនិតច្នៃប្រឌិត ដោយភ្ជាប់ជាមួយរូបភាព ដែលធ្វើឱ្យអត្ថបទនោះ កាន់តែរស់រវើកនិងគួរឲ្យទាក់ទាញ។ មិត្តអ្នកស្តាប់ Rudy Hartono ជនជាតិឥណ្ឌូនេស៊ី ជាអ្នកស្តាប់ VoV តាំងពីយូរយារណាស់មកហើយ ដែលបានចូលរួមក្នុងការប្រឡងជាច្រើនដង បានចែករំលែកថា៖ “ខ្ញុំបានប្រមូលឯកសារអំពីការអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដើម្បីអាចប្រើប្រាស់ជាសម្ភារៈសម្រាប់អត្ថបទប្រឡង។ តាមរយៈការប្រឡងនេះ ខ្ញុំចង់ស្វែងយល់ពីសម្រស់ស្អាត វប្បធម៌ចម្រុះ សមិទ្ធិផលសេដ្ឋកិច្ច ក៏ដូចជាភាពថ្លៃថ្លារបស់ប្រជាជាតិវៀតណាម។ រឿងរ៉ាវនីមួយៗ ការវិភាគនិងទស្សនៈនីមួយៗដែលត្រូវបានបង្ហាញនៅពេលឆ្លើយសំណួរនៃការប្រឡងនេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាមនិងសហគមន៍ពិភពលោក ក៏ដូចជាពង្រឹងការយល់ដឹងរបស់ពិភពលោកអំពីប្រទេសដ៏មានសក្តានុពលនេះ”

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម - ảnh 2លោក C.R. Nurdin (ឥណ្ឌូនេស៊ី រង្វាន់លេខ៣) និង លោក Rudy Hartono (ឥណ្ឌូនេស៊ី រង្វាន់លើកទឹកចិត្ត) មើលសំបុត្រដែលមិត្តអ្នកស្តាប់ផ្ញើមកកាន់ VOV ។ រូបថត៖ VOV ៥

បច្ចុប្បន្ននេះ មានមិត្តអ្នកស្តាប់ជាច្រើនបានផ្ញើសំបុត្រដោយនិយាយថាពួកគេកំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីបំពេញចម្លើយ ហើយនឹងផ្ញើអត្ថបទប្រឡងដ៏ល្អបំផុតទៅកាន់គណៈកម្មការរៀបចំក្នុងពេលឆាប់ៗនេះ។ ដើម្បីជួយគាំទ្រដល់មិត្តអ្នកស្តាប់ គណៈកម្មការរៀបចំបានផ្តល់ព័ត៌មានសម្រាប់សំណួរនីមួយៗនៅលើគេហទំព័រ vovworld.vn។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតសម្រាប់អ្នកឆ្លើយសំណួរប្រឡងតាមរយៈកម្មវិធីវិទ្យុ និងនៅលើគេហទំព័រ vovworld.vn។

សង្ឃឹមថាលោកអ្នកនឹងដណ្ដើមបានពានរង្វាន់នៃការប្រឡងនេះ!

តោះ! ចូលរួមការប្រកួតដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!

ប្រតិកម្មទៅវិញ

ផ្សេងៗ