(VOVWORLD) - ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” រៀបចំដោយវិទ្យុសម្លេងវៀត ណាម។
សំណួរទី១ (២០ពិន្ទុ)
វៀតណាមបាននិងកំពុងឈានចូលក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី-យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ សូមប្រាប់យើងពីការតម្រង់ទិសរបស់បក្សកុម្មុយនិស្តវៀតណាម និងបំណងប្រាថ្នារបស់បក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូល សម្រាប់យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ?
សំណួរទី ២ (៣០ ពិន្ទុ)
ដើម្បីឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមកំពុងអនុវត្តបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនរដ្ឋ ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ ស្តីពី "បញ្ហាមួយចំនួនអំពីការបន្តការច្នៃប្រឌិត និងរៀបចំឡើងវិញក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដោយមានសកម្មភាពប្រកបដោយសុពលភាពនិងប្រសិទ្ធភាព" និងរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ស្របតាមសេចក្តីសម្រេចចិត្តចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
- តើតាមគំនិតរបស់អ្នក បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំតាមសេចក្តីសម្រេចចិត្តលេខ ១៨ មានតួនាទីអ្វីខ្លះក្នុងការកសាងក្រុមកម្មាភិបាលវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ?
- ចូរអ្នករៀបរាប់អំពីរបកគំហើញទាំង ៥ សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ?
- តើសេចក្តីសម្រេចចិត្តនេះនិយាយអ្វីខ្លះអំពីទស្សនៈ៖ អន្តរជាតិភាវូបនីយកម្មនៃអត្តសញ្ញាណវប្បធម៌វៀតណាម; វៀតណាមភាវូបនីយកម្មនៃវប្បធម៌ពិភពលោក?
សំណួរទី ៣ (១០ ពិន្ទុ)
ក្នុងឆ្នាំ ២០២៥ វៀតណាមដាក់ចេញគោលដៅសម្រេចបានកំណើន GDP ៨% ឬលើសនេះ។ ចូរបង្ហាញថា តើរដ្ឋាភិបាលវៀតណាមបាននិងកំពុងប្តេជ្ញាអនុវត្តន៍យ៉ាងមោះមុតប្រកបដោយសមកាលកម្ម ព្រមទាំងរកដំណោះស្រាយអ្វីខ្លះ ដើម្បីឈានទៅរកការទម្លាយភាពជាប់គាំងនិងឧបសគ្គនានា ដើម្បីសម្រេចឲ្យបាននូវគោលដៅកំណើននេះ?
សំណួរទី ៤ (១០ ពិន្ទុ)
ប្រទេសវៀតណាមនឹងប្រារព្ធខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥); ខួបលើកទី ៥០ ឆ្នាំនៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) ក្នុងឆ្នាំនេះ។ ទាំងនេះគឺជាព្រឹត្ដិការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់វៀតណាម។ បើតាមទស្សនៈរបស់អ្នក តើ បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានតូនាទីនិងជំហរយ៉ាងណានៅលើឆាកអន្តរជាតិ?
សំណួរទី ៥ (២០ ពិន្ទុ)
វិទ្យុសំឡេងវៀតណាមនឹងប្រារព្ធខួបលើកទី ៨០ នៃការបង្កើត (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៥) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។
- តើអ្នកបានស្តាប់វិទ្យុសំឡេងវៀតណាមតាំងពីពេលណា? តើកម្មវិធីរបស់យើងមួយណាដែលអ្នកនិយមចូលចិត្តនិងស្តាប់ជាប្រចាំ? តាមគំនិតរបស់អ្នក តើវិទ្យុសំឡេងវៀតណាមគួរសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា ឌីជីថលយ៉ាងដូចម្តេច ដើម្បីបំពេញតម្រូវការរបស់អ្នកស្តាប់អន្តរជាតិ និងបង្កើតព្រឹត្តិការណ៍សំខាន់ៗ ថ្មីៗ អ្វីខ្លះ ក្នុងប្រវត្តិសាស្រ្តនៃការផ្សាយរបស់ខ្លួន?
- តើវិទ្យុសំឡេងវៀតណាមមានតួនាទីអ្វីខ្លះ ក្នុងជីវិតរស់នៅ និងខាងវិញ្ញាណរបស់អ្នក? សូមចូលរួមចែករំលែកនូវអនុស្សាវរីយ៏របស់អ្នកជាមួយវិទ្យុសំឡេងវៀតណាម?
- តាមគំនិតរបស់អ្នក តើមានមនុស្សប៉ុន្មាននាក់នឹងចូលរួមក្នុងការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥" នេះ?
ពិន្ទុដែលនៅសល់ចំនួន ១០ ទៀត ត្រូវបានផ្តល់ជូនសម្រាប់អត្ថបទសរសេរដ៏ល្អឆ្នើមបំផុត។
ទម្រង់ច្បាប់នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥?
ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ១. ឈ្មោះនៃការប្រឡង
ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ដោយវិទ្យុសម្លេង វៀតណាមរៀបចំឡើង។ ការប្រឡងផ្តល់រង្វាន់ដល់អ្នកនិពន្ធដែលមានស្នាដៃល្អ និងឆ្នើមយោងទៅតាមបទប្បញ្ញត្តិនៅក្នុងទម្រង់ច្បាប់។
ប្រការ ២. គោលបំណង និងអត្ថន័យនៃការប្រឡង
១. មិត្តអ្នកស្តាប់ និងអ្នកអានអន្តរជាតិមានឱកាសបង្ហាញពីសេចក្តីស្រឡាញ់ និងការយល់ដឹងអំពីប្រទេសនិងប្រជាជនវៀតណាម តាមរយៈការប្រឡង។ នេះក៏ជាឱកាសសម្រាប់មិត្តអ្នកស្តាប់បញ្ចេញអារម្មណ៍ចំពោះវិទ្យុសំឡេងវៀតណាម។
២. លើកតម្កើងដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធដែលមានស្នាដៃល្អៗ។ រួមចំណែកផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស លើកតម្កើងមុខមាត់ប្រទេសជាតិនិងប្រជាជនវៀតណាម។
៣. រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋស្តីពីព័ត៌មានកិច្ចការបរទេស; បង្កើនទំនាក់ទំនងរវាងវិទ្យុសំឡឹងវៀតណាមជាមួយអ្នកស្តាប់បរទេស និងបងប្អូនជនរួមជាតិវៀតណាមរស់នៅឆ្ងាយពីមាតុភូមិ។
ជំពូកទី ២៖ បទប្បញ្ញត្តិជាក់ស្តែង
ប្រការ ៣. អ្នកចូលរួមប្រឡង
ជនបរទេស និងអាណិកជនវៀតណាមនៅឯបរទេស ដែលរស់នៅក្នុងពិភពលោក ឬនៅប្រទេសវៀតណាម។
ប្រការ ៤. លក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់
១. អំពីខ្លឹមសារ
ស្នាដៃដែលត្រូវបានពិចារណាសម្រាប់ប្រគល់ពានរង្វាន់នេះគឺជាស្នាដៃឆ្នើម ដែលបង្ហាញពីការយល់ដឹងជាក់ស្តែងអំពីវៀតណាម ក៏ដូចជាការមនោសញ្ចេតនាចំពោះប្រទេស និងប្រជាជនវៀតណាម។
២. អំពីទម្រង់
អ្នកនិពន្ធបានឆ្លើយយ៉ាងពេញលេញនូវសំណួរចំនួន ០៥ នៃការប្រលងដែលត្រូវបានចាក់ផ្សាយ និងបង្ហោះនៅលើគេហទំព័រ vovworld.vn។
រយៈពេលនៃការប្រឡង៖ ចាប់ផ្តើមពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ និងបញ្ចប់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ (ផ្អែកលើការសម្គាល់ប្រៃសណីយ៍)។ អត្ថបទត្រូវផ្ញើទៅកាន់៖ នាយកដ្ឋានកិច្ចការបរទេស វិទ្យុសំឡេងវៀតណាម លេខ ៤៥ វិថី Ba Trieu, សង្កាត់ Hang Bai, ខ័ណ្ឌ Hoan Kiem, ទីក្រុងហាណូយ ប្រទេសវៀតណាម លេខកូដ ១០០០០០។
គណៈចាត់តាំងលើកទឹកចិត្តអ្នកនិពន្ធឱ្យផ្ញើអត្ថបទទៅកាន់អាសយដ្ឋានអ៊ីមែល៖
៣. រចនាសម្ព័ន្ធរង្វាន់
- រង្វាន់លេខ ១ ចំនួន ១ រង្វាន់៖ ដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ ជាមួយនឹងអំណោយសម្រាប់បេក្ខជនដែលឈ្នះ
- រង្វាន់លេខ ២ ចំនួន ១រង្វាន់៖ ដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ ជាមួយនឹងអំណោយសម្រាប់បេក្ខជនដែលឈ្នះ
- រង្វាន់លេខ ៣ ចំនួន ១រង្វាន់៖ ដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ
- រង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់៖ រង្វាន់នីមួយៗមានតម្លៃ ២.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍)
- រង្វាន់សម្រាប់បេក្ខជនដែលក្មេងជាងគេ និងចាស់ជាងគេ៖ រង្វាន់នីមួយៗមានតម្លៃ ២.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍)
- រង្វាន់សម្រាប់ការសរសេរយ៉ាងល្អិតល្អន់ និងគួរឲ្យចាប់អារម្មណ៍៖ តម្លៃ ៥.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍)។
ប្រការ ៥. ពិធីប្រកាស និងប្រគល់រង្វាន់
លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើត វិទ្យុសំឡេងវៀតណាម (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥)។