ក្រុម LinkVn តភ្ជាប់ក្តីស្រលាញ់។

ក្រុម LinkVn តភ្ជាប់ក្តីស្រលាញ់។ - ảnh 1
ក្រុម LinkVn ធ្វើសកម្មភាពស្ម័គ្រចិត្តនៅសកលវិទ្យាល័យ Bach Khoa។


       VOV-ចំណុចរួមមួយក្នុងពេលទាក់ទងជាមួយបណ្ដាសមាជិករបស់ក្រុង
LinkVn នោះគឺវ័យអាយុ សកម្ម កក់ក្តៅចិត្ត ហានគិតហានធ្វើ។ សមាជិកជាង
៤០នាក់ក្នុង​នោះមានអ្នកជានិសិស្សមានអ្នកបានទៅធ្វើការ ជួបគ្នានិងកសាង
គោលដៅ​សកម្មភាពឯកភាព តភ្ជាប់-ផ្ទៀងស្ដាប់-ទទួលខុសត្រូវ-សមភាពនិង
ជិតស្និទ្ធ។ ក្រុម LinkVn ទើបនឹងបានបង្កើតនាដើមឆ្នាំ២០១២ ប៉ុន្តែមុននោះ
បណ្ដាមិត្តបានត្ភ្ជាប់​អនុវត្តកម្មវិធីស្ម័គ្រចិត្តជាច្រើន។ លោក Duong Hoai Linh ច្បង
របស់ក្រុមបាន​ចែករំលែកថា៖

        “យើងខ្ញុំបានរៀបចំកម្មវិធីស្ម័គ្រចិត្តនៅ Thung Cuong, Moc Chau, Son La។ យើងខ្ញុំបានអំពាវនាវប្រមូលអំណោយខោអាវសៀវភៅជូនប្អូនៗកុមារនៅទីនោះ។ យើងខ្ញុំក៏រៀបចំកម្មវិធីជួយឧបត្ថម្ភកុមារអនាថាកំព្រានៅមជ្ឈមណ្ឌលលេខ៤
Ba Vi។ យើងខ្ញុំចង់ឲ្យប្អូនៗមានវិជ្ជាជីវៈ។”

        LinkVn មានន័យថាការតភ្ជាប់ដូច្នេះបណ្ដាសមាជិកក្នុងក្រុមសុទ្ធតែចង់ឲ្យ​តភ្ជាប់បានបណ្ដាបេះដូងស្រលាញ់ឆ្ពោះទៅសហគមន៍។ Tran Thu Huong
សិស្សានុសិស្សថ្នាក់ទី១២ ជាសមាជិការមានអាយុតិចបំផុតក្នុងក្រុម​បានអះអាង​
ថា៖

        “LinkVn ចាប់ផ្ដើមពីបណ្ដាដំណើរស្ម័គ្រចិត្តនិងក្រោយនោះយើងខ្ញុំចង់ឲ្យ
មាន​ដំណើរស្ម័គ្រចិត្តថែមទៀតដូច្នេះយើងខ្ញុំបានបង្កើតក្រុមដើម្បីរៀបចំជួប
ប្រាស្រ័យជាមួយគ្នា។​ ខ្ញុំចង់ជួយឧបត្ថម្ភអ្នកមានស្ថនាភាបមិនស្មើរនឹងខ្លួន។”

        នាគ្រាដំបូងចូលរួមបណ្ដាសកម្មភាពស្ម័គ្រចិត្ត បណ្ដាសមាជិកឃើញថា
មិន​អាចធ្វើសកម្មភាពតាមរបៀបទៅសូមជួយឧបត្ថម្ភទាំងអស់ឡើយ។ LinkVn
ចង់ឲ្យ​មានទឹសដៅថ្មី ទោះបីត្រូវប្រឈមមុខនឹងការលំបាកជាច្រើន។ សកម្មភាព
ដើម​ដំបូងរបស់LinkVnគឺជួបលៀងបៃតងដែលទើបនឹងបានរៀបចំនៅ​
សកលវិទ្យាល័យ Bach Khoa។ មុខម្ហូបបួសចំនួន២០សុទ្ធតែដោយសមាជិក
ក្នុងក្រុម LinkVn ធ្វើ។ ៣០០ចំណែកម្ហូបជាមួយតំលៃពី៦៥ពាន់ដល់៧៥ពាន់ដូង
ក្នុងមួយចំណែក​បានលក់អស់។ Duong Hoai Linh បានឲ្យដឹងថា​ដើម្បីមាន
ជប់លៀងដ៏ជោគជ័យ​នោះ ក្រុម LinkVn បានត្រូវទៅស្វែងយល់អំពីម្ហូបបួស។

        “នាគ្រាដំបូងយើងខ្ញុំទៅបណ្ដាហាងលក់ម្ហូបបួសនៅហាណូយ ឃើញគេធ្វើ​
យ៉ាង​ម៉េច វត្ថុធាតុយកពីណា។ ក្រោយនោះយើងខ្ញុំប្រមូលផ្ដុំនៅផ្ទះមិត្តម្នាក់​ចែក​រំលែករបៀបធ្វើដើម្បីក្រោយនោះធ្វើបានម្ហូបឆ្ងាញ់ជាង។ នោះជាប្រការអស្ចារ្ស។”

ក្រុម LinkVn តភ្ជាប់ក្តីស្រលាញ់។ - ảnh 2
ម្ហូបបួស

        ចំនួនប្រាក់ប្រមូលបានពីការរៀបចំជប់លៀងបៃតង ក្រុម LinkVn នឹង​រៀបចំ​ជប់លៀងបុណ្យព្រះខែបុរាណ។ ក្រុម LinkVn ចង់តែកសាងទីលានលេង​
ឧទ្ទេសនាម​និងរក្សាផ្នែកវប្បធម៍ប្រពៃណីវិសេសវិសាលចំពោះកុមារលើដំបន់
ខ័ណ្ឌ Thanh Xuan និង Dong Da ហាណូយ។ នាចុងឆ្នាំក្រុមនឹងត្រឡប់មកឃុំ
Thung Cuong Moc Chau ដើម្បីវាយតំលៃក៏ដូចជាសុក្រិដ្ឋសកម្មភាំពជួយប្អូនៗ
កុមារ​ជនជាតិ Mong ខ្មៅ រក្សាអនាម័យខ្លួមប្រាណ ពិសេសគឺ ធ្មេញម៉ាត់។ បណ្ដា
​សមាជិករបស់ LinkVn កំពុងចង់ឲ្យសរសេរបន្តរឿននិទានស្ម័គ្រចិត្តដោយទំព័រថ្មី​មានប្រសិទ្ធភាពសមភាពតម្លាភាពនិងគុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ