ក្លិបចម្រៀងប្រជាប្រិយ៍” Non ba tam”
TO TUAN -  
(VOV WORLD,) /  
Vovworld-ទំនុកចម្រៀងប្រជាប្រិយ៍ដែលនិច្ចកាលលាន់រន្ទឺឡើងនៅក្នុងបរិវេណ
នៃមណ្ឌលកេរ្តិ៍ដំ ណែល១នៅវិថី Phao Dai Langជាស្នូរសំលេងជិតស្និទជាមួយ
ប្រជាជននៅសង្កាត់ Lang Thuong។នេះជាកន្លែងធ្វើជីវភាពនៃ ក្លិបចម្រៀង
ប្រជាប្រិយ៍” Non ba tam”។យប់ណាក៍ដូចជាយប់ណាដែរបណ្តាសមាជិកក្លិប
មកបង្រៀនច្រៀងនៅទីនេះ។ប្រការគួរឲ្យចាប់អារម្មណ៍គឺសកម្មភាពសិល្បះ
នេះបានទាក់ទាញការចូលរួមរបស់ជនជាច្រើននាក់ជាពិសេសគឺបណ្តាជនចាស់
ជរា។លោកតា Nguyen Van Tung អ្នកសង្កាត់១រូបអោយដឹងថា៖“ ក្លិបចម្រៀង
ប្រជាប្រិយ៍ Non ba tam ត្រូវបានបង្កើតឡើងដោយ លោកBui Duc Ken និង
លោកស្រី Nguyen Thi Hong Tham។សមាជិកសមាជិកាភាគច្រើនជានារីក្នុង
សង្កាត់។តាំងពីពេលច្ងៃបង្កើតមកសកម្មភាពនៃក្លិបត្រូវបានអភិវឌ្ឍន៍ខ្លាំងពី១
ថ្ងៃទៅ១ថ្ងៃ។“
|
បណ្តាសមាជិកាក្នុងពិធីរៀនច្រៀងបទចម្រៀង១(រូបថតVNA) |
ប្រធានក្លិបលោកស្រី Nguyen Thi Hong Thamចែករំលែកថា៖នាគ្រាដំបូងខ្ញុំមាន
បំណងប្រមូលបណ្តាជនចូលចិត្តច្រៀងចម្រៀងប្រជាប្រិយ៍ដើម្បីហ្វឺកហាត់ទៅ
សំដែងសិល្បក្នុងឱកាសពិធីបុណ្យនានានៅក្នុងសង្កាត់តែប៉ុណ្ណោះ។បន្ទាប់ពីការ
ជោគជ័យដែលទទួលបាននៅកម្មវិធីសិល្បះជនជាច្រើននាក់បានសុំចូលរួមក្លិប។លោកស្រីរំលឹកឡើងវិញថា៖“ នាគ្រាដំបូងក្លិបមានសមាជិករាប់សិបនាក់តែ
ប៉ុណ្ណោះ។សមាជិកទាំងឡាយជាអ្នកសង្កាត់ Lang Thuong។បន្ទាប់ពីការជោគជ័យនៃ
ក្លិបជនជាច្រើននាក់មកពីសង្កាត់និងខ័ណ្ឌផ្សេងទៀតបានសុំមកចូលរួមដែរ។ “
រហូតមកដល់ពេលនេះចំនួនសមាជិកក្លិបបានកើនដល់៥០នាក់។ក្នុងដំណើរអភិវឌ្ឍ
ន៍របស់ខ្លួនសកម្មភាពនៃក្លិបកាន់តែបានបើកទូលាយ។ក្រៅពីការច្រៀងបទចម្រៀង
Quan ho សមាជិកសមាជិកាទាំងឡាយនៅហ្វឺកហាត់ច្រៀង Cheo –cai luong –
chau van ទៀតផង។លោកស្រីNguyenThi Hien សមាជិកាក្លិប១រូបចែករំលែកថា៖
“ ខ្ញុំចូលចិត្តចូលរួមថ្នាក់រៀន ច្រៀងបទចម្រៀង Quan hoណាស់។ថ្ងៃណាមិនបានមក
ដល់ក្លិបខ្ញុំមានអារម្មណ៍ព្រួយយ៉ាងខ្លាំង។ “
|
រូបថតVNA |
៦ឆ្នាំមិនមែនជាពេលវេលាយូរទេ។ប៉ុន្តែសកម្មភាពរបស់ក្លិបបានមានកំលាំងរីក
រាលដាលដ៍ទូលំទូលាយក្នុងសហគមន៍បណ្តាសមាជិកក្លិបបានចូលរួមពិធីបុណ្យ
និងដណ្តើមបានពានរង្វាន់ជាច្រើននៅការប្រឡងច្រៀងបទចម្រៀងប្រជាប្រិយ៍
និងកម្មវិធីសិល្បះនៃទីក្រុងហាណូយ។ពូកគេនៅថែមទាំងទទួលបានការលើកសរ
សើរពីអ្នកទស្សនាទៀតផង៕
TO TUAN
-VOV WORLD,