ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច

(VOVWORLD) -  មានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប Tay Nguyen, ខេត្ត Gia Lai បច្ចុប្បន្នមានក្រុមជនជាតិចំនួន ៤៤ ក្រុម រួមរស់ដោយមានចំនួនប្រជាជនប្រហែល ៧០ម៉ឺននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារការរួមចំណែករបស់អ្នកមានកិត្យានុភាព ក្នុងសហគមន៍ជនជាតិភាគតិច ខេត្ត Gia Lai ទទួលបានសមិទ្ធិផលគួរឱ្យកត់ សម្គាល់លើគ្រប់វិស័យ។

ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច - ảnh 1នគរបាលបានជួបជាមួយព្រឹទ្ធាចារ្យដែលមានកិត្យានុភាពនៅភូមិ  Breng 3 ឃុំ Ia Der ស្រុក Ia Grai (រូបថត៖ Ngoc Anh)

អ្នកមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិចនៅខេត្ត Gia Lai ជាគំរូនៃការអនុវត្តនិងការឃោសនា ចលនាឲ្យប្រជាជនជនជាតិភាគតិចឆ្លើយតបយ៉ាងផុសផុលចូលរួមក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហារជាតិ។ ចំណុចសំខាន់គឺការចលនា “ប្រជាជនទាំងមូលរួមសមាគ្គីគ្នាដើម្បីកសាងជនបទថ្មីនិងទីក្រុងប្រកបដោយអរិយធម៌” ដោយផ្សារភ្ជាប់ជាមួយការអនុវត្តសារាចរណែនាំលេខ ១២-CT/TU ចុះថ្ងៃទី ១៣ ខែកុម្ភះឆ្នាំ ២០១៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Gia Lai  ស្តីពីការពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ លើការកសាងភូមិជនបទថ្មីក្នុងចំណោមជនជាតិភាគតិចក្នុងខេត្ត” និងចលនា “ផ្លាស់ប្តូរផ្នត់គិតគូរនិងរបៀបធ្វើក្នុងចំណោមជនជាតិភាគតិច ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពជាបណ្តើរៗ”។

លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានអះអាងថា៖ “បច្ចុប្បន្ននេះ អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ជាពិសេសតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិក្នុងប្រព័ន្ធនយោបាយនៅមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ និងចូលរួមវិភាគទានយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការអនុវត្តជាក់ស្តែងនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់ខេត្តក៏ដូចជា ស្ថិរភាពសន្តិសុខនយោបាយ។ យើងគាំទ្រនិងលើកទឹកចិត្តជានិច្ចដល់ការអភិវឌ្ឍគំរូទាំងនេះ និងលើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពនៅក្នុងសហគមន៍ ដើម្បីពួកគេអាចចូលរួមមិនត្រឹមតែនៅខាងសន្តិសុខនយោ បាយប៉ុណ្ណោះទេ ថែមទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិសុខសង្គមទៀតផង។ យើងមាន គោលនយោបាយសម្រាប់ជនជាតិភាគតិច ហេតុដូច្នេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក អត្រាភាពក្រីក្របានថយចុះពី ៤១% មកនៅតិចជាង ៥%។ យើងមានសារាចរណែនាំដាច់ដោយឡែកមួយ ដែលស្ថិតក្នុងកម្មវិធីកសាងជនបទថ្មី ស្តីពីការកសាងភូមិថ្មីសម្រាប់ជនជាតិភាគតិចផងដែរ”។

ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច - ảnh 2លោក Ksor Hyao ដែលជាព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពមួយនៅក្នុងភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai  (រូបថត៖ Ngoc Anh)

ក្រុមអ្នកមានកិត្យានុភាពរួមជាមួយ កងកំលាំងប៉ូលីសបានធ្វើការអប់រំបន្ទន់ចិត្តមុខសញ្ញារាប់ពាន់ដែលធ្លាប់ចូលរួមជាមួយអង្គការប្រតិកិរិយា Fulro ប្រឆាំងជំទាស់រដ្ឋ រួមចំណែកធានាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។ ជាក់ស្តែងគឺករណីលោក Bome ដែលធ្លាប់ធ្វើជាមេដឹកនាំ Fulro នៅតំបន់ខ្ពង់រាប Tay Nguyen ប៉ុន្តែឥឡូវបានប្រែចិត្តវិលត្រឡប់ទៅរកផ្លូវល្អ ហើយបានក្លាយជាអ្នកមានកិត្យានុភាពនៅឃុំ Ha Bau ស្រុក Dak Doa។ ឬលោក Ama Thai ដែលពីមុន ខ្លួនក៏ជាមុខសញ្ញាដឹកនាំFulro នៅខេត្ត Gia Lai នៅពេលប្រែចិត្តដើរតាមផ្លូវល្អវិញ លោកធ្លាប់ចូលរួមជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅស្រុក Chu Se។

យ៉ាងណាមិញ ក្រុមអ្នកមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិច តែងតែសហការជាមួយប៉ូលីសខេត្ត Gia Lai ដើម្បីធ្វើពិធីជួបសំណេះសំណាលជាច្រើន ដោយចលនាឲ្យប្រជាជនគ្រប់មជ្ឈដ្ឋាន អនុវត្តន៍ឲ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំ គោលនយោបាយនិងច្បាប់របស់រដ្ឋ  លោកវរសេនីយ៍ឯ  Hoang Quoc Thinh នាយរងសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្ត Gia Lai បានឲ្យដឹងថា៖ “យើងខ្ញុំក៏បានរៀបចំវគ្គបណ្តុះបណ្តាលនិងបំប៉ន់ចំណេះដឹងសម្រាប់អ្នកមានកិត្យានុភាពចំនួន ៩៥៥ នាក់។ ដោយហេតុនេះ បានរួមចំណែកចលនានិងអប់រំឲ្យប្រជាជន អនុវត្តន៍គោលនយោបាយនិងច្បាប់របស់បក្ស រដ្ឋ នៅតាមមូលដ្ឋានឱ្យ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពនៅតំបន់ជនជាតិភាគតិច ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ”។

នៅតាមមូលដ្ឋានដូចជាទីក្រុង Pleiku, ទីរួមខេត្ត Ayun Pa, ទីរួមខេត្ត An Khe និងស្រុក Ia Grai, Chu Prong, Phu Thien, Kbang, Dak Po …មានគ្រួសារកសិកម្មរាប់រយគ្រួសារដែលជាជនជាតិភាគតិច ផលិតកម្ម ធ្វើអាជីវកម្មពូកែ, ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរាប់រយលានដុង។ ព្រឹទ្ធាចារ្យនិងមេភូមិជាច្រើននាក់គឺជាទីបង្អែកដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការឃោសនានិងចលនាប្រជាជនឲ្យឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ព្រឹទ្ធាចា្យ Gia Djonh អតីតប្រធានសហគមន៍កសិករនៃភូមិ Plei Mo Nu ឃុំ Chu A ទីក្រុង Pleiku បានឲ្យដឹងថា៖ “កាលពីមុននេះ ខ្ញុំបានចូលរួមជាមួយសមាគមកសិករនៅឃុំ Chu A។ ខ្ញុំតែងតែណែនាំឲ្យប្រជាជនពីបច្ចេកទេសដាំដុះស្រូវ កាហ្វេ ម្រេច ហើយជីដែលពួកគេទិញដោយខ្លួនឯង។ រដ្ឋបង្កលក្ខណៈងាយស្រួល និងជួយប្រជាជនអភិវឌ្ឍន៍ជីវភាពប្រចាំថ្ងៃ។ ជាទូទៅ ឥឡូវនេះ អ្នកភូមិ Plei Mo Nu មានជីវភាពរស់នៅប្រកបដោយស្ថេរភាព។ ឧទាហរណ៍គ្រួសារខ្ញុំដាំកាហ្វេ ១ ហិកតា ដើមម្រេចរាប់រយដើម ហើយស្រូវមាន ៥ អា។ គ្រួសារខ្ញុំរកចំណូលបាន ១៥០ លានដុងក្នុងមួយឆ្នាំ កាត់ការចំណាយដែលនៅសល់ប្រាក់ចំណេញគឺ ៥០ លានដុង”។

ជារៀងរាល់ឆ្នាំ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត Gia Lai បានជួបសំណេះសំណាលជាមួយព្រឹទ្ធាចារ្យក្នុងភូមិនិងអ្នកមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិច ដើម្បីផ្សព្វ ផ្សាយអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងតំបន់។ ទន្ទឹមនឹងនេះផ្ទៀងស្តាប់ពីសេចក្តីប្រាថ្នារបស់ប្រជាជនលើការអភិវឌ្ឍសេដ្ឋកិច្ច សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងសកម្មភាពជំនឿសាសនាជាដើម។

ក្នុងប៉ុន្មានឆ្នាំមកនេះ ក្រុមអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនៅខេត្ត Gia Lai តែងតែលើកកម្ពស់តួនាទីនិងឥទ្ធិពលរបស់ខ្លួននៅក្នុងសហគមន៍ ក្លាយទៅជាមជ្ឈមណ្ឌលសាមគ្គីភាពនិងជាស្ពានតភ្ជាប់រវាងបក្សនិងប្រជាជន។ នេះក៏ជាកម្លាំងស្នូលចូលរួមក្នុងការថែ រក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen ជាពិសេស ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃខេត្ត Gia Lai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ