ចាប់អារម្មណ៍អំពីបេតិក្ខភ័ណ្ឌស្ថាបត្យកម្មទីក្រុងហាណូយតាមរយៈរូបថត

ចាប់អារម្មណ៍អំពីបេតិក្ខភ័ណ្ឌស្ថាបត្យកម្មទីក្រុងហាណូយតាមរយៈរូបថត - ảnh 1
ចាប់អារម្មណ៍អំពីបេតិក្ខភ័ណ្ឌស្ថាបត្យកម្មទីក្រុងហាណូយតាមរយៈរូបថត (VOV)


(VOVworld) – ការតាំងពិពណ៌ររូបថត «ទីក្រុងហាណូយក្នុងបេះដូងខ្ញុំ»
 លើកទី ១១ ដោយប្រធានបទ «ចាប់អារម្មណ៍អំពីបេតិក្ខភ័ណ្ឌស្ថាបត្យកម្ម
ទីក្រុង ហាណូយ» ទើបនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបេតិក្ខភ័ណ្ឌបរម
រាជវាំង Thang Long។ កាសែតសេដ្ឋកិច្ចនិងនគរបានសហការជាមួយក្លឹប
ថតរូបជនចាស់ជរា ទីក្រុងហាណូយបានរៀបចំការតាំងពិពណ៌រនេះសំដៅ
លើកដម្កើងនិងរួមចំណែក ផ្សព្វផ្សាយបេតិក្ខភ័ណ្ឌនៃតំបន់ដែនដីវប្បធម៌
រាប់ពាន់ឆ្នាំ។

ការតាំងពិពណ៌ររូបថត «ទីក្រុងហាណូយក្នុងបេះដូងខ្ញុំ» បានឧទ្ទេសនាមជា
មួយទស្សនិកជនរូបថតលេចធ្លោចំនួន ៨០ ផ្ទាំងស្តីពីតំលៃប្រវត្តិសាស្ត្រវប្បធម៌
និង ស្ថាបត្យកម្មរបស់រដ្ឋធានីហាណូយ។ ក្នុងនោះ មានបេតិក្ខភ័ណ្ឌដែលអង្គការ
 UNESCO ទទួលស្គាល់ជាបេតិក្ខភ័ណ្ឌវប្បធម៌ពិភពលោកដូចជា៖ មជ្ឈមណ្ឌល
 បរមរាជវាំង Thang Long ផ្ទាំងសិលានៅ Van Mieu  - Quoc Tu Giam ពិធីបុណ្យ
 Giong ជាដើម។ ដោយមានប្រធានបទស្នូលចំនួន ៣ គឺ៖ «ចាប់អារម្មណ៍អំពី
 ស្ថាបត្យកម្ម Thang Long​ - ហាណូយ» «ស្ថាបត្យកម្មរដ្ឋធានីហាណូយក្នុងសម័យ
កាលធ្វើសមាហរណកម្ម» និង «ការងារអភិរក្សនិងការជួសជុលដើម្បីធានាភាព
សម្បូរបែបរបស់បេតិក្ខភ័ណ្ឌវប្បធម៌ស្ថាបត្យកម្ម» ការតាំងពិពណ៌រដូចជាកម្រង
រឿងព្រេងមួយស្តីពីការវត្តមានរបស់បណ្ដាបេតិក្ខភ័ណ្ឌតាមរយៈសម័យកាល
និមួយៗរួមជាមួយមោទនភាពរួមដៃរក្សនិងពង្រីកតំលៃបេក្ខភ័ណ្ឌនៃជំនាន់
ច្រើនរបស់ប្រជាពលរដ្ឋហាណូយ។

ទន្ទឹមនឹងនោះ ការតាំងពិពណ៌រនេះគឺជាឱកាសរួមចំណែកផ្សាព្វផ្សាយ រូបភាព
រដ្ឋធានីហាណូយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ស្ថាបត្យកម្ម សមាហរ
ណកម្មជាមួយបរិយាកាសវប្បធម៌សង្គមរបស់សហគមន៍។ នេះក៏ជា មូលហេ
តុហេតុដូច្នេះដែលរដ្ឋធានីហាណូយត្រូវបានចាត់ទុកជាទីកន្លែងមកដល់មួយ
ក្នុងចំណោមទីកន្លែងមកដល់គួរឲ្យទាក់ទាញបំផុតទាំង ១០ លើពិភពលោក។
លោក Dang Linh សមាជិកមួយរូបនៃក្លឹបថតរូបជនចាស់ជោរាចំណុះកាសែត
សេដ្ឋកិច្ច និងនគរ បានចែករំលែកថា៖

        «ខ្ញុំមានរូបថតចំនួន ២ ផ្ទាំងស្តីពីសារៈមន្ទីប្រវត្តិសាស្ត្រជាតិនិងរោងមហោ
 ស្រពហាណូយ។ ខ្ញុំចង់កត់សម្គាល់ភាពស្អាតក្នុងស្ថាបត្យកម្មនៃបណ្ដាសំណង់
សាងសង់ទាំងនេះ។ ខ្ញុំក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថាបត្យកម្មបារាំង
 ដែរ។ ទីកន្លែងទាំងពីរនេះស្អាតអស្ចារ្យដ៏គួរឲ្យទាក់ទាញណាស់។ ដោយហេតុ នេះ
យើងខ្ញុំសម្រេចរៀបចំការតាំងពិពណ៌រលើកនេះដើម្បីប្រជាពលរដ្ឋអាចគយ
 គន់ភាពស្អាតស្ថាបត្យកម្មនៅទីក្រុងហាណូយ។»

ក្រៅពីការបង្ហាញដ៏ច្បាស់លាស់នូវមោទនភាពអំពីហាណូយ រដ្ឋធានីវីរភាព​​​
ទីក្រុងដើម្បីសន្តិភាព បណ្ដាវណ្ណកម្មបានបង្ហាញនូវក្តីស្រឡាញ់នៃបណ្ដាអ្នកថត
រូបចំពោះទីក្រុងហាណូយ ទៀតផង។ រូបថតស្អាតទាំងនេះបានរួមចំណែកថែម
 ទៀតក្នុងការខំប្រឹងប្រែងអភិរក្សនិងពង្រីកតំលៃបេតិក្ខភ័ណ្ឌ ហើយអះអាង
ថា៖ ទីក្រុងហាណូយគឺជាទីកន្លែងមកដល់របស់មជ្ឈដ្ឋានវិនិយោគិននិងភ្ញៀវ
ទេសចរ ។ អ្នកថតរូប  Van Phuc សមាជិកមួយរូបនៃក្លឹបថតរូបជនចាស់ជរា
ទីក្រុងហា ណូយ បានឲ្យដឹងថា៖         

«កេរ្ត៍តំណែលនិងទិដ្ឋភាពនៅទីក្រុងហាណូយមានច្រើនណាស់ប៉ុន្តែ យើងខ្ញុំ
បានជ្រើសទីកន្លែងប្រវត្តិសាស្ត្រលេចធ្លោបំផុតរបស់រដ្ឋធានីដើម្បីបង្ហាញនៅ
ការតាំងពិពណ៌លើកនេះ។ តាមរយៈនោះ ទស្សនិកជននិងភ្ញៀវទេសចរយល់
បន្ថែមអំពីរដ្ឋធានីហាណូយហើយឃើញបានតំលៃនិងភាពស្អាតក្នុងស្ថាបត្យកម្ម
នៃកន្លែងតែរ្ត៍តំណែងនិងបេតិកភ័ណ្ឌនៅទីនេះ។»

មកទស្សនាការតាំងពិពណ៌រ លោកស្រី Nguyen Thu Nga នៅខ័ណ្ឌ Cau Giay
 ទីក្រុងហាណូយ បានចែករំលែកថា៖

«រូបថតទាំងអស់នៅការតាំងពិពណ៌រគឺជារូបថតលេចធ្លោអំពីបេតិកភ័ណ្ឌនៅ
 ទីក្រុងហាណូយ។ ខ្ញុំសង្ឃឹមថា៖ ការតាំងពិពណ៌រនឹងជួយជំនាន់វ័យក្មេងយល់
បន្ថែមអំពីតំលៃប្រវត្តិសាស្ត្ររបស់រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំ។»

ឆ្លងកាត់ ១០ ឆ្នាំ ដោយមានការតាំងពិពណ៌រទាំង ១០ «ទីក្រុងហាណូយក្នុង
បេះដូងខ្ញុំ» បានក្លាយទៅជាទីកន្លែងមកដល់របស់អ្នកស្រឡាញ់ថតរូប អ្នក
ស្រឡាញ់ទីក្រុងហាណូយនាដើមខែតុលាជាប្រចាំឆ្នាំ។ ការតាំងពិពណ៌បានដាក់
ជាប់ក្នុងដួងចិត្តរបស់ទស្សនិកជនដោយសេចក្តីស្រឡាញ់ចំពោះរដ្ឋធានី
 របស់មជ្ឈដ្ឋានសិល្បបករ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ