​ដំណើរបៃតង់​-បំណងប្រាថ្លាបូជារបស់យុវវ័យ

(VOVWORLD)    ​“ដំណើរបៃតង់”គឺជាអង្គការសកម្មភាពសង្គម​១​ដោយ
មានការ ចូលរួមរបស់និសិត្សយុវជនវៀតណាមក្នុងទូទាំងប្រទេស។គោលដៅ
របស់​អង្គការ គឺសាមគ្កីសហគម ចែករំលែកការឈឺចាប់ ជួយឧបត្ថម្ភអ្នកក្រ
ការពារបរិស្ថាន។​ក្នុងស្មរតីស្មគ្រចិត្រ​ បណ្តាសមាជីកនៃអង្គការ“ដំណើរបៃតង់”​បានអនុវត្តសកម្មភាព ជាក់ស្តែងដើម្បីសហគមជាច្រើន។        

​ដំណើរបៃតង់​-បំណងប្រាថ្លាបូជារបស់យុវវ័យ - ảnh 1
អង្គការ”ដំណើរបៃតង់”ត្រូវបានបង្កើតឡើងនាខែឧសភា​ឆ្នាំ​២០០៨ ដោយ
ឈរលើ មូលដ្ឋាននៃក្លឹបយុវជនស្មគ្រចិត្រអនុវត្តបណ្តាដំណើរធាក់កង់ឆ្លងកាត់
ប្រទេសសំដៅ ជួយឧបត្ថម្ភបណ្តាគ្រួសារជនរងគ្រោះដោយជាតិគីមីពុល Dioxin
 នឹង ធ្វើការងារសម្បុ រសធម៏សង្គម។ពីសមាជីកចំនួន​៣០០​នាក់ អង្គការសង្គម
នេះបានអភិវឌ្ឌ្យយ៉ាងខ្លាំងក្លា ដោយមានសមាជីករាប់សិបពាន់នាក់ចូលរួម។ពីរូបសណ្ធានធាក់កង់ឆ្លងកាត់ប្រទេស ដល់ឥឡូវនេះអង្គការ បានពង្រីក
សកម្មភាពដល់វិស័យជាច្រើនដូចជា​ដើរថ្មើជើងឆ្លង កាត់ប្រទេស​​ ជួយកុមារ
ក្រីក្រឆ្លងកាត់ការលំបាក ឃោសនាការពារបរិស្ថាន​​ សុវត្ថិភាព ក្នុងការចរាចរ​​​ បង្ការប្រឆាំងអំពើរហឹង្សាក្នុងសាលារៀនជាដើម​។​បង​ Le Thanh Nam- អ្នក
បង្កើតក្លឹបជនស្មគ្រចិត្ត​(​ឥឡូវនេះជាអង្គការ​ដំណើរបៃតង់)​ឲ្យដឹង៖  ឆ្នាំ​២០១១
 ជាឆ្នាំដំបូង​ដែលអង្គការផ្ទេសកម្មភាពពីការធាក់កង់ឆ្លងកាត់ប្រទេសទៅជា
ការដើថ្មើជើងឆ្លងកាត់ប្រទេស​ ទាក់ទាញការចូលរួមរបស់មនុស្សចំនួន​1000​​
នាក់។នេះជាជោគជ័យធំបំផុត។ ក្រុមបានប្រគល់បន្ទប់ម៉ាស៊ីនកំព្យួទ័រចំនួន​
5 បន្ទប់​ជូនបណ្តាខែត្រ ម៉ាស៊ីន​  Laptop ចំនួន​48​ ម៉ាស៊ីន​ជូនសឹស្សក្រីក្រ​​នឹង
អំណោយចំនួន​ជាង​1000​ចំណែក​ដល់ជនរងគ្រោះ ដោយជាតិគីមីពុល​​​​​DIOXIN។ ដំណើរដើរថ្មើជើងឆ្លងកាត់វៀត​ឆ្នាំ​២០១១​យកឈ្មោះ​” ពីភូមិSen​ទៅកាន់កំពង់
ផែ  Nha Rong ”​រំលឹកខួបអនុស្សាវរីយ៏លើកទី​100​ ទិវាលោកប្រធានហូជីមិញ
ចេញទៅរកផ្លូវ សង្គ្រោះជាតិបានទទួលជោគជ័យ។ដំណើរបានបន្សល់ទុក
នូវបទពិសោធដ៏ថ្លៃថ្លា ក៏ដូច ជាចំណាប់អារមណ៏ពិបាកភ្លេចចំពោះមិត្តវ័យ
ក្មេងជាច្រើន។​មិត្តស្រ្តី​ Ho Thi Diem Trinh -​និសិត្សមហាវិទ្យាល័យសេដ្ឋកិច្ច
-នីតិសាស្រ្ត​ទីក្រុង​ហូជីមិញ​បានចែករំលែកថា៖ប្រការ ដែលខ្ញុំដកចេញបាន
ពីដំណើរនេះគឺគ្មានពេលណា​នឹងមិនគប្បីបោះបង់ចោលក្តីស្រមៃ របស់ខ្លួន។
រីឯមិត្ត​​Tran Thanh Tuyen​-​និសិត្ស​មហាវិទ្យាល័យសេដ្ឋកិច្ចហាណូយ ​បាន មាន
ចំណាប់ងារមណ៏៖ ខ្ញុំបានចូលរូមដំណើរដើរឆ្លងកាត់វៀត។ខ្ញុំរំជួលចិត្តណាស់​
ដោយបានដើរពី​Nghe Anទៅកាន់ទីក្រុងហូជីមិញដោយជើងរបស់ខ្លួន។ខ្ញុំក៏
សង្កេតឃើញថា៖ខ្លួននៅពេញទៅដោយសេចក្តីខ្លៀវក្លាបរិបូណ៏។      
 

​ដំណើរបៃតង់​-បំណងប្រាថ្លាបូជារបស់យុវវ័យ - ảnh 2
 ក្រោយពីបានរៀបចំដំណើរដើរថ្មើរឆ្លងកាត់វៀតចំនួន​៤​លើក ការងារ​ចាត់
តាំង​ការងារត្រៀមរៀបចំក៏ត្រូវបានសុក្រិដ្ឋជាបណ្តើរៗដែរ។ក៏ប៉ុន្តែ ប្រការមាន
អត្ថន័យ បំផុតក្រោយដំណើរនិមួយៗនោះគឺមនសិការសមូហភាព ស្មារតីសាមគ្គី
ជួយឧបត្ថម្ភគ្នា ទៅវិញទៅមកឆ្លងកាត់រាល់ការលំបាក់ដែលជួបប្រទះ។​នឹងដូច
ជាសមាជីកជាច្រើន ចាប់អារមណ៏ថា៖”ដំណើរបៃតង់​ “ គឺជាទីកន្លែងដើម្បី
មនុស្សគ្រប់រូប ពិសេសគឺបណ្តា មិត្តវ័យក្មេងអាចចូលរួមបូជា ជាទីកន្លែងរៀន
សូត្របទពិសោធ​ជួបប្រាស្រ័យ ចងជាមិត្ត ព្រមទាំងនោះក៏ជាបរិស្ថានដើម្បី
បណ្តាមិត្តវ័យក្មេងសម្តែងនូវអ្វីៗដែលខ្លួនចង់ធ្វើបំរើ សង្គមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ