ថ្នាក់រៀនចម្រៀង Cheo នៅកណ្ដាលទីក្រុងហាណូយ

ថ្នាក់រៀនចម្រៀង Cheo នៅកណ្ដាលទីក្រុងហាណូយ - ảnh 1
ថ្នាក់រៀនចម្រៀង Cheo នៅកណ្ដាលទីក្រុងហាណូយ (danviet.vn)

        Vovworld-ប្រការពិសេសគឺគ្រូបង្រៀនចម្រៀង Cheo ជាព្រះសង្ឃមួយអង្គ
ព្រះតេជ្ជគុណ Thich Thanh Phuong។ ព្រះតេជ្ជគុណ Thich Thanh Phuong មុន​ពេល
កាន់បួសមានឈ្មោះ Le Van Quang ដែលប្រសូត្រឡើងក្នុងគ្រួសារមាន​ឪពុកម្ដាយ
ជាសិល្បករសិល្បការិនីចម្រៀង Tuong។ កាលនៅអាយុ៩ឆ្នាំ លោក​បានតាម
ឪពុកម្ដាយទៅសម្ដែងចម្រៀង Tuong នៅតាមភូមិជនបទ ហើយ​ក្រោយ​នោះក៏មាន
ពេលវេលារៀនសិល្បៈចម្រៀង Tuong នៅមជ្ឈមណ្ឌលវប្បធម៍​សិល្បៈ Mai Dich
ដែរ។ ពីសិល្បករចម្រៀង Tuong មួយនាក់ក្រោយនេះលោកបាននិយម​ចូល​ចិត្តជា
មួយសិល្បៈចម្រៀង Cheo ដោយចរិតលក្ខណៈសាមញ្ញជិតស្និទ្ធ​ជា​មួយ​ជីវភាពរស់
នៅប្រជាជន ពិសេសគឺជិតស្និទ្ធជាមួយពុទ្ធសាសនា។ ដោយទឹក​ចិត្តរបស់អ្នកកាន់
បួស ព្រះអង្គបានរៀបចំថ្នាក់បង្រៀនចម្រៀង Cheo នៅខាង​ក្រោយវត្ត Dong Lim។
ព្រះតេជ្ជគុណ Thich Thanh Phuong បានសំណេះ​សំណាល​ថា៖

        “សំខាន់គឺយើងនិយមចូលចិត្តវានិងតាមរយៈស្ថានភាពជាក់ស្ដែងបាន​ឃើញ
ថា មានប្អូនជាច្រើនមានទេពកោសល្យ ប៉ុន្តែដើម្បីប្រឡងចូលសាលាសិល្បៈ​គឺ
​ពិបាកណាស់ អាត្មាបានឃើញដូច្នេះអាណិតពួកវាណាស់ ហើយស្វែងរកវិធានការ​កសាងដើម្បីប្អូនៗបានរៀនសូត្រដើម្បីឆ្នាំក្រោយអាចប្រឡង់ចូលសាលា។”

        សម្ដែងចម្រៀង Cheo ជាសិល្បៈសម្ដែងល្ខោនត្រូវបានហ្វឹកហាត់ដ៏​នឿយ​ហត់ ដោយហេតុនេះសិល្បករសិល្បការិនីត្រូវខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រូ
បង្រៀនជាច្រើនពីមហាវិទ្យាល័យករុកោសល្យសិល្បៈមជ្ឈឹមរឺសិល្បករ​សិល្បការិនី
នៃរោងល្ខោនចម្រៀង Cheo វៀតណាមក៏បានអញ្ចើញមកបង្រៀន​ឲ្យ​ថ្នាក់រៀនផង
ដែរ។ គោរពទឹកចិត្តរបស់អ្នកកាន់បួសមួយអង្គដែលជានិច្ចកាលយក​ចិត្ត​ទុកដាក់
ដល់មុខវិជ្ជាសិល្បៈប្រពៃណី គ្រូបង្រៀនសិល្បករសិល្បការិនីជាច្រើន​នាក់មិន
គិតពីការលំបាកមកថ្នាក់រៀនដើម្បីបង្រៀនរាល់ចរិតលក្ខណៈវប្បធម៍ពិសេសរបស់
សិល្បៈចម្រៀង Cheo។ លោកស្រី  Nguyen Thi Bien សិល្បៈរោង​ល្ខោនចម្រៀង Cheo វៀតណាមបានចែករំលែកថា៖

        “ខណៈដែលជីវភាពរស់នៅខាងក្រៅកំពុងផុលផុសនោះ ប៉ុន្តែនៅកន្លែង​ព្រះ​ពុទ្ធនៅបានរក្សាអភិវឌ្ឍន៍សិល្បៈចម្រៀង Cheo ជាប្រការថ្លៃថ្លា។ នៅទីនេះ​គ្រូ
​បង្រៀនច្រើនណាស់ ថែទាំឲ្យជំនាន់សិស្សនីមួយៗ ក្នុងក្រុមចម្រៀង Cheo របស់​យើងខ្ញុំក៏មានមនុស្សជាច្រើនជាសិស្សរបស់ព្រះតេជ្ជគុណ ត្រូវបាន​ព្រះ​តេជ្ជគុណ​បណ្ដុះបណ្ដាលនៅទីនេះ។ ព្រះតេជ្ជគុណបានបើកថ្នាក់រៀននេះ​គឺ​ការងារគួរឲ្យ
គោរពរាប់អាន ពីព្រោះព្រះតេជ្ជគុណបានរក្សាអត្តសញ្ញាណជាតិ។”

        ក្នុងអំឡុងជាង២០ឆ្នាំកន្លងមក ថ្នាក់បង្រៀនចម្រៀង Cheo របស់ព្រះ​តេជ្ជ
គុណ Thich Thanh Phuong បានរួមចំណែកបណ្ដុះបណ្ដាលសិក្ខាកាម​ជាង​៣រយ
នាក់។ សិក្ខាកាមជាច្រើនបានរីកធំធាត់ពីថ្នាក់រៀនក្លាយទៅជាសិល្បករ​សិល្បការិនីរបស់រោងល្ខោនចម្រៀង Cheo វៀតណាម។ ទស្សនាបណ្ដា​សិល្បករ​​សិល្បការិនីលើឆាកល្ខោន មនុស្សជាច្រើនបានស្ងើចសសើរក្នុង​ពេល​បានឃើញ
រាល់តំលៃវប្បធម៍ប្រពៃណីរបស់ប្រជាជាតិបាននិងកំពុងបានទឹកចិត្តកក់ក្តៅពួន
ជ្រុំបន្តក្នុងជីវភាពរស់នៅទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ