ទីក្រុងហាណូយលើកកំពស់តួនាទីរបស់ក្រុមបង្ការជំងឺកូវីដ-១៩ក្នុងសហគមន៍

(VOVWORLD) - នាបច្ចុប្បន្ន នៅតាមមូលដ្ឋានទូទាំងប្រទេសបានបង្កើតក្រុមបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅតាមលំនៅដ្ឋាន ក្រុមលំនៅឋាន ភូមិ ឃុំ... ។ ក្នុងរយៈពេលកន្លងមក គំរូនៃក្រុមបង្ការកូវីដ ១៩ ក្នុងសហគមន៍ នៅទីក្រុងហាណូយបានបង្ហាញពីតួនាទីដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួលជាមួយកងកម្លាំងមុខងារដើម្បីចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ទីក្រុងហាណូយលើកកំពស់តួនាទីរបស់ក្រុមបង្ការជំងឺកូវីដ-១៩ក្នុងសហគមន៍ - ảnh 1រូបថត៖ TTXVN

សមាជិកក្រុមបង្ការកូវីដ-១៩ ក្នុងសហគមន៍ គឺជាសមាជិកដែលចូលរួមសមាគមនិងអង្គការមហាជន ដូចជា សហភាពនារី សមាគមជនចាស់ជរា សម្ព័ន្ធយុវជន ក្រុមសង្កាត់ កម្លាំងស្ម័គ្រចិត្ត។ល។ ក្រុមការងារបង្ការកូវីដ-១៩ ក្នុងសហគមន៍ បានសហការជាមួយវិស័យសុខាភិបាល នគរបាល កងទ័ព និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍រាល់ការងារពាក់ព័ន្ធនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ពួកគេបានលើកកំពស់ទំនួលខុសត្រូវរបស់ខ្លួនចាប់ពីដំណាក់កាលត្រួតពិនិត្យ និងគ្រប់គ្រងប្រជាជនក្នុង និងក្រៅតំបន់លំនៅដ្ឋាន ភូមិ និងឃុំដែលខ្លួនរស់នៅ ដោយយល់ច្បាស់ពីស្ថានភាពនៃគ្រឹះស្ថានអាជីវកម្មក្នុងតំបន់ អនុវត្តន៍ការបង្ការនិងត្រួតពិនិត្យការរីករាលដាលនៃមេរោគ ដល់ការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ ការងារសន្តិសុខសង្គម ជួយប្រជាពលរដ្ឋជួបការលំបាក ដោយភ្ជាប់ទំនាក់ទំនងការងារសប្បុរសធម៌ និងការងារមនុស្សធម៌ ផ្តល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដោយនឹងនរចិត្ត រួមដៃជាមួយរដ្ឋក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី Dang Thi Cuc ប្រធានក្រុមបង្ការកូវីដ ១៩ ក្នុងសហគមន៍ នៅតំបន់លំនៅដ្ឋានលេខ ៧ សង្កាត់ Phuc Xa ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានចែករំលែកថា៖ “ជាធម្មតាយើងធ្វើការនៅម៉ោង 10:30 ព្រឹក ដោយអូសបន្លាយរយៈពេល 30 នាទី នៅពេលដែលអ្នកទាំងអស់គ្នាត្រៀមខ្លួនទទួលទានអាហារថ្ងៃត្រង់ នៅពេលរសៀល ចាប់ពីម៉ោង 17:30 ដល់ 18:00 ដោយក្រើនរំលឹកប្រជាជនឱ្យចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល រំលឹកប្រជាជនមិនប្រមូលផ្តុំច្រើនទេ។ ចំណែកអ្នកជួលនៅតំបន់លំនៅឋាន យើងជួបជាមួយម្ចាស់ផ្ទះដើម្បីផ្សព្វផ្សាយ។ ក្នុងអំឡុងពេលសប្តាហ៍នៅ ល្ងាចថ្ងៃព្រពុធ ព្រហស្បតិ៍ និងថ្ងៃអាទិត្យ សមាជិកបានបំបែកគ្នាដើម្បីពិនិត្យមើលម៉ូតែល ប្រសិនបើមានអ្នកជួលថ្មី ពួកគេត្រូវតែធ្វើសេចក្តីប្រកាសផ្នែកវេជ្ជសាស្ត្រ”។

 

ជាមួយនឹងបាវចនាថា "តាមដានស្នាមយ៉ាងលឿន" "ដើរគ្រប់ផ្លូវ គ្រប់ផ្ទះមួយទៅផ្ទះមួយ ពិនិត្យលើមនុស្សនីមួយៗ" សកម្មភាពរបស់ក្រុមបង្ការកូវីដ-១៩ ក្នុងសហគមន៍ តែងតែជាអ្នកត្រួសត្រាយក្នុងការគាំទ្រដល់កងកម្លាំងមុខងារក្នុងការកំណត់តំបន់ និងកម្ចាត់ការរីករាលដាល។ ទន្ទឹមនឹងនោះ ត្រូវផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជនឱ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតយ៉ាងតឹងរ៉ឹង និងមានប្រសិទ្ធភាព។ លោក Bui Thanh Xuan ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Phuc Xa ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានឲ្យដឹងថា៖

“ក្រុមសហគមន៍នៅក្នុងសង្កាត់ Phuc Xa ទាំងអស់ត្រូវបានដំណើរការដើម្បីពិនិត្យ និងធ្វើស្ថិតិនៃករណីទាក់ទងនឹង កូវីដ ១៩។ ដូចពេលកន្លងមក ជា ទាក់ទងទៅនឹងករណីឆ្លងកូវីដ ១៩ នៅមន្ទីរពេទ្យ Tan Trieu K មន្ទីរពេទ្យត្រូពិចមជ្ឈឹម នៃស្រុក Dong Anh ទី ២ មន្ទីរពេទ្យ ១០៥ និងអ្នកដែលបានត្រឡប់មកពីទីក្រុង Da Nang នោះ ក្រុម បង្ការកូវីដ ១៩ ក្នុងសហគមន៍បានសហការជាមួយក្រុមប៉ូលីសប្រចាំតំបន់ ដើម្បីរៀបចំការអនុវត្តសេចក្តីប្រកាសផ្នែកវេជ្ជសាស្ត្រយ៉ាងយកចិត្តទុកដាក់ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតក្នុងតំបន់”។

តាមរយៈទម្រង់នៃការឃោសនាជាច្រើនដូចជា ការចែកចាយខិត្តប័ណ្ណ ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ក្រុមបង្ការកូវីដ ១៩ ក្នុងសហគមន៍ បានអនុវត្តការផ្សព្វផ្សាយការការពារការរាតត្បាតនៅលើប្រព័ន្ធអ៊ីនធឺណែត ដូចជា zalo, group chat, facebook បានជូនដំណឹងទាន់ពេលវេលា និងបង្ការការរីករាលដាលនៃមេរោគនៅពេលដែលមានការផ្លាស់ប្តូរប្រជាសាស្រ្តនៅក្នុងមូលដ្ឋាន អាស្រ័យហេតុនេះ ផ្សព្វផ្សាយការឯកភាពគ្នារបស់ប្រជាជននៅតាមលំនៅដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់និងប្រឆាំងជំងឺ។ លោកស្រី Le Ngoc Bich អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Trung Liet ខ័ណ្ឌ Dong Da ទីក្រុងហាណូយ បានអះអាងថា៖

“ក្រុមបង្ការកូវីដ ១៩ ក្នុងសហគមន៍ មានប្រសិទ្ធភាពណាស់។ កម្មាភិបាលមូលដ្ឋាន និងលំនៅឋានដែលគ្រប់គ្រង់តំបន់នោះ ជួយគណៈកម្មាធិការប្រជាជននៃសង្កាត់ ដើម្បីតាមដាន និងពិនិត្យរាល់បម្រែបម្រួលរបស់ប្រជាជនក្នុងតំបន់ ពីតំបន់ជំងឺរាតត្បាតមកហាណូយ ជាពិសេសសង្កាត់ Trung Liet”។

បច្ចុប្បន្ន ទីក្រុងហាណូយបានបង្កើតក្រុមបង្ការកូវីដ ១៩ ក្នុងសហគមន៍ ប្រមាណ ១០,០០០ ក្រុម។ រួមជាមួយនឹងកងកម្លាំងមុខងារនៅខ្សែប្រយុទ្ធជួរមុខប្រឆាំងជំងឺរាតត្បាតដូចជា សុខាភិបាល ប៉ូលីស ក្រុមសហគមន៍ ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ ចូលរួមចំណែកជួយដល់អាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ