ទីផ្សារសៀវភៅរៀននិងសម្ភារអប់រំមុនទិវាបើកឆ្នាំសិក្សាថ្មី

Vovworld-ជិត១សប្តាហ៍ទៀតទើបមកដល់ ទិវាបើកឆ្នាំសិក្សាថ្មីប៉ុន្តែនៅហាងលក់សៀវ
ភៅរៀននានានៅរដ្ឋធានីហាណូយគឺអ៊ូអរនិងណែនណាន់តាន់តាប់ដោយឪពុកម្តាយ
សិស្សនិងសិស្សនុសិស្សទិញសៀវភៅរៀន។កាលពីដើមឆ្នាំក្រុមហ៊ុនសៀវភៅរៀនសម្ភារះ
សាងសង់សាសារៀនហាណូយនិងក្រុមហ៊ុនសៀវភៅរៀនHa Tay បានបោះពុម្ភ សៀវភៅ
រៀនជិត១០លានឈុត។លោកBui Sy Hungអគ្គនាយករងក្រុមហ៊ុនសៀវភៅរៀនសម្ភារះ
សាងសង់សាសារៀនហាណូយអះអាងថា៖ក្រុមហ៊ុនធានាបំពេញតម្រូវការខាង សៀវភៅ
រៀនក្នុងរដូវបើកឆ្នាំសិក្សាថ្មីនេះ។លោកអោដឹងថា៖“ យើងខ្ញុំបានមានការត្រៀមយ៉ាង
ហ្មត់ចត់និងធានាថា៖គ្រប់តម្រូវការខាង សៀវភៅរៀននឹងបានបំពេញព្រមទាំងគ្មានការ
បង្កើនតំលៃទេ។    “

​​​​​​​​​​           
 ទីផ្សារសៀវភៅរៀននិងសម្ភារអប់រំមុនទិវាបើកឆ្នាំសិក្សាថ្មី - ảnh 1
រូបថត​VNA

បណ្ណាគារធំៗនៅលើវិថីLy Thuong  Kiet –Giang Vo-Nguyen Thai Hoc-Trang Tienជា
ដើមទាក់ទាញឪពុកម្តាយសិស្សនិងសិស្សនុសិស្សជាច្រើនកុះករមកទិញសៀវភៅរៀន
និងសម្ភារះរៀនសូត្រឧបករណ៍រៀនសូត្រភាគច្រើននៅបណ្ណាគារទាំងនេះជាផលិតផល
នៃក្រុមហ៊ុនក្នុងប្រទេសដូចជា​ Hong Ha-Thien Longនិង Ben Ngheលោកស្រី Nguyen Thi
Thu Hienប្រធានបណ្ណាគារ Tien Phong លើវិថី  Nguyen Thai Hoc អោយដឹងថា៖“ ទំនិញ
ក្នុងប្រទេសនិងទំនិញនាំចូលសុទ្ឋតែមានតំលៃស្ថិរភាព។គំរូគឺសម្បូបែបណាស់។គុណ
ភាពទំនិញរបស់វៀតណាម​ក៍បានអះអាងបានកន្លែងឈរឈើងលើទីផ្សារ។ឆ្នាំនេះអ្នក
ប្រើប្រាស់ចួលចិត្តរបស់ប្រើប្រាស់ក្នុងប្រទេស ។  “
​​​​​​​​
​​​​​​​                  
 ទីផ្សារសៀវភៅរៀននិងសម្ភារអប់រំមុនទិវាបើកឆ្នាំសិក្សាថ្មី - ảnh 2
ក្រុមហ៊ុន Phuong Namបញ្ចុះតំលៃនិងកម្មវិធីជូនអំណោយដល់សិស្សានុសិស្សក្នុងទិវាបើក
ឆ្នាំសិក្សាថ្មី(រូបថត​VNA)

ក្នុងឱកាសនេះបណ្ណគារ Phuong Nam   អនុវត្តការបញ្ចុះតំលៃពី៥ដល់៥០%សំរាប់សៀវ
ភៅសំរាប់កុមារ​និងពី៥ដល់១៥%សំរាប់សម្ភារះការិយល័យគ្រប់ប្រភេទ។លោក Nguyen
Van Luong អ្នកលក់១នាក់នៅបណ្ណាគារPhuong Namខ័ណ្ឌ Ninh Kieu ទីក្រុង​Can Tho
អោយដឹងថា៖“  ក្នុងឆ្នាំសិក្សានេះ បណ្ណាគារPhuong Nam  ក៍ដូចជាក្រុមហ៊ុន Phuong Nam យកចិត្តទុកដាក់ដល់ការរួមដៃចែករំលែកការលំបាកជាមួយអ្នកប្រើប្រាស់។យើងខ្ញុំអនុវត្ត
កម្មវិធីបញ្ចុះតំលៃនិងកម្មវិធីជូនអំណោយតែគុណភាពទំនិញនៅបានធានា។“
ទីផ្សារសៀភៅរៀននិងឧបករណ៍រៀនសូត្រជានិច្ចកាលមានភាពអ៊ូអរពេលឆ្នាំសិក្សាឈាន
មកដល់ម្តងៗ។សម្ភារះបំរើសិស្សានុសិស្សដោយមានភាពសម្បូរបែបគុណភាពល្អបានជួយ
ឪពុកម្តាយសិស្សមានបន្ថែមការជ្រើសរើសសំរាប់កូនចៅរបស់ខ្លួនក្នុងឆ្នាំសិក្សានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ