ទិវាអន្តរជាតិរបស់បណ្តាជនស្ម័គ្រចិត្តនៅក្រុងហាណូយ

Vovworld-កម្មវិធី” រដូវរងារពោរពេញទៅដោយមនោសញ្ចេតនា២០១៣   “ត្រូវ​បាន
ចា​ប់ផ្តើមជាផ្លូវការមុននេះ២សប្តាហ៍។កម្មវិធីនេះ​ប្រមូលផ្តុំទៅលើសកម្មភាពសំខាន់ៗ
មានជាអាទីថែទាំជួយឧបត្ថម្ភក្រុមជនដែលងាយរងគ្រោះ  ថែទាំសុខភាពប្រជាជន  ចូលរួមការកសាងជនបទថ្មី  កសាងផ្ទះមេតាធម៌និងចូលរួម​ការបរិច្ចាកឈាមជាដើម។
បង  Le Van Manh ប្រធានគណកម្មការកម្មាភិបាលនៃគ្លឹបជនស្ម័គ្រចិត្ត(VPV Club)ចែក
រំលែកថា៖“ កម្មវិធី រដូវរងារពោរពេញទៅដោយមនោសញ្ចេតនា២០១៣គឺសំដៅពង្រីក
ស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់កម្មាភិបាល​សមាជិកក្លិបនិងយុ​វជនរួមកំលាំង
កាយចិត្តជួយឧបត្ថម្ភកុមារនិងប្រជាជននៅតំបន់លំបាក។តាមរយះនោះជួយឧបត្ថម្ភ
យុវជនរួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។  “

​​​​​​​​​​​​           

ទិវាអន្តរជាតិរបស់បណ្តាជនស្ម័គ្រចិត្តនៅក្រុងហាណូយ - ảnh 1
យុវជនស្ម័គ្រ​ចិត្តចូលរួមការបរិច្ចាកឈាម(VOV)

ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តពី​ច្រើនឆ្នាំកន្លងមកនេះបានក្លាយទៅជាសកម្មភាព
ស្គាល់ដ៍មានអត្ថន័យនៅវៀតណាមនិងទាកទាញការចូលរួមពីប្រជាជនគ្រប់ស្រទាប់។”   ដំណក់ឈមក្រហមចាប់ផ្តើមប្រភពសុភមង្គល   “ឬ​​" រស់ដើម្បីស្រឡាញ់គ្នា  “ជាសារ
ដែលបណ្តាជនបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៅក្រុងហាណូយផ្ញើរដល់សហគមន៍នៅ
ក្នុងឱកាសនេះ។លោកNguyen Anh Triប្រធានវិទ្យាស្ថានឈាមវិទ្យាបញ្ចូលឈាម
មជ្ឈឹមសង្កត់ធ្ចន់ថាៈ“ចំពោះបណ្តាជនស្ម័គ្រចិត្ត គឺ នៅក្នុង ទិវាអន្តរជាតិ ការបរិច្ចាកឈាម
 មានអត្ថន័យដ៍សែនសំខាន់។ជនទាំងអស់អាចចូលរួមសកម្មភាពនេះបាន។ប្រការនេះ
រួមចំណែកជួយព្យាបាលជំងឺសង្រ្គោះជូនអ្នកជំងឺដ៍ធ្ងន់ធ្ងរ។“

រួមជាមួយសកម្មភាពនៅក្នុងប្រទេស   សកម្មភាពអន្តជាតិក៍បានជំរុញខ្លាំងផងដែរ។បង
 Nguyen Sy Truong ប្រធានសម្ព័ន្ឋសមាគមយុវជនទីក្រុងហាណូយអោយដឹងថា៖ជារៀង
រាល់ឆ្នាំសម្ព័ន្ឋយុវជនទីក្រុងសុទ្ឋតែបានរៀបចំសកម្មភាពស្ម័គ្រចិត្តនៅតំបន់១របស់
ប្រទេសមិត្តឡាវ។ក្រៅពីកម្មវិធីពិនិត្យព្យាបាលជំងឺផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃនោះ សម្ព័ន្ឋសមាគមយុវជនទីក្រុងហាណូយនៅសាងសង់សំណង់យុវជនជូនប្រជាជនឡាវក្នុង
ទឹកប្រាក់ពី៣០០ដល់៥០០លានដុងវៀតណាមទៀតផង។សកម្មភាពទាំងនេះបានរួម
ចំណែកបង្កើនចំណងសាមគ្គីភាពរវាងយុវជនរដ្ឋធានីណៃប្រទេសទាំង២។បង Nguyen Sy Truong ចែករំលែកថា៖“ ក្នុងរយះពេល៧ឆ្នាំកន្លងមកយើងខ្ញុំជានិច្ចកាលមានសកម្មភាព
ស្ម័គ្រចិត្តនៅរដ្ឋធានីវៀងច័ន្ទ។នៅតំបន់និមួយៗយើងខ្ញុំសុទ្ឋតែបានរៀបចំសកម្មភាព
ពិនិត្យព្យាបាលជំងឺផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនប្រជាជនណែនាំបច្ចេកទេស  ច​ញ្ចឹម
សត្វនិងបង្រៀនភាសាវៀតណាមសំរាប់យុវជនឡាវជាដើម។តាមរយះសកម្មភាពទាំងនេះ
ប្រជាជននៃប្រទេសមិត្តឡាវវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀត
ណាមឡាវ។“
                     

ទិវាអន្តរជាតិរបស់បណ្តាជនស្ម័គ្រចិត្តនៅក្រុងហាណូយ - ảnh 2
យុវជនចូលរួមធ្វើផ្លូវនៅជនបទ

                សកម្មភាពស្ម័គ្រចិត្តទាំងនេះរបស់យុវជនរដ្ឋធានីហាណូយត្រូវបានសង្គមទទួលស្គាល់
វាយតំលៃខ្ពស់។ម៉្យាងទៀតសកម្មភាពស្ម័គ្រចិត្តនៅបានពង្រីកតាមរយះចលនាស្ម័គ្រចិត្ត
អន្តរជាតិទៀតផង។ពីសកម្មភាពស្ម័គ្រចិត្តនេះរូបភាពរស់យុវជនរដ្ឋធានីនិងយុវជនវៀត
ណាមនិយាយរួមពី១ថ្ងៃទៅ១ថ្ងៃកាន់តែក្លាយទៅជាស្អាតក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ