និទាឃរដូវដ៏សប្បាយរីករាយនៅភូមិនំអន្សមTranh Khuc - ហាណូយ

(VOV)_ស្ថិតនៅចំងាយ​ពីកណ្ដាលរដ្ឋធានីហាណូយប្រមាណ ២០គីឡូម៉ែត្រ
 ឃុំ Duyen Ha ស្រុក Thanh Tri ជាភូមិមានមុខរបរធ្វើនំអន្សមTranh Khuc ល្បីឈ្មោះ។ ក្នុងប៉ុន្មានថ្ងៃនេះ អាចឃើញបរិយាកាសនិទាឃរដូវគ្របដណ្ដាប់ពេញក្នុងភូមិ។ ក្នុង ភូមិពីមនុស្សចាស់ដល់កុមារ អ្នកណាក៏រវល់ដើម្បីលាងសន្លឹកប្រទាល លាងអង្ករ ចំ
ហុយសណ្ដែក ហាន់សាច់ វេច​នំអន្សមដ៏ឈ្ងុយឆ្ងាញ សំរាប់ប្រជាជននៅរដ្ឋធានីហា
ណូយ។ 

និទាឃរដូវដ៏សប្បាយរីករាយនៅភូមិនំអន្សមTranh Khuc - ហាណូយ - ảnh 1
មុខរបរធ្វើនំអន្សមTranh Khuc (internet)

          ទៅតាមទំនប់ទន្លេ Hong យើងខ្ញុំទៅដល់ភូមិធ្វើនំអន្សមTranh Khuc ក្នុងរយះ
ពេល ប៉ុន្មានថ្ងៃចុងឆ្នាំ រោងចត្វាស័ក។ លើផ្លូវតូច​ចូលក្នុងភូមិ បណ្ដា រថយន្តកាម៉ី
ញ៉ុង ដឹកស្លឹកប្រទាលជាច្រើនកុះករមកអោយបណ្ដាគ្រួសារធ្វើនំអន្សម។​ បណ្ដាអ្នក មានអាយុច្រើនបំផុតក្នុងភូមិបាននិយាយថា៖ មិនដឹងថាភូមិ​មានមុខរបរនេះតាំងពី ណាមកទេ តាំងពីពេលកើតមក គេបានស្គាល់ដល់ស្លឹកប្រទាល អង្កដំណើប សាច់
ជ្រូក សណ្ដែកខៀវ…។ល។ នោះគឺបណ្ដាវត្ថុធាតុដើមដែលមិនអាចខ្វះ បាន ដើម្បី វេចបណ្ដានំអន្សមក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម។ ជាមធ្យម ក្នុង ថ្ងៃ ធម្មតា គ្រួសារនិមួយៗធ្វើនំអន្សមចំនួន២០០ ប៉ុន្តែពីថ្ងៃទី២៣ ខែទី១២ គិតតាមច័ន្ទ
គតិទៅ គឺត្រូវធ្វើច្រើនជាង១០ដង។ ដើម្បីធ្វើឡើងបណ្ដានំអន្សមទន់ស្អិតល្អ  និង
មាន រស់ជាតិឈ្ងុយឆ្ងាញរបស់សណ្តែកខៀវ ម្រេច ខ្លាញ់ លោក Nguyen Duy Thang ម្ចាស់សហគ្រាស Trang Thang បានចែករំឡែកថា៖

          “ ដើម្បីមាននំឆ្ងាញ់ ដំបូង យើងត្រូវរៀបចំវត្ថុធាតុដើមសំខាន់ នោះគឺសណ្ដែក ខៀវ សាច់ ស្លឹក។ អង្ករដណ្ណោះបដែលតែងតែបានប្រើប្រាស់គឺអង្ករដណ្ណើប Hai Hau សណ្ដែកខៀវក៏ត្រូវប្រើសណ្ដែកខៀវឆ្ងាញ សាច់គឺសាច់បីជាន់ មានសាច់សុទ្ធផងនិង
ខ្លាញ់ផង។ ខ្ញុំវេចនំភាគច្រើនគឺដោយប្រើស្លឹកប្រទាលព្រៃ លាងអោយស្អាត។”

          នំអន្សមTranh Khuc ជានិច្ចកាលទាក់ទាញអារម្មណ៍ដោយរស់ជាតិឈ្ងុយឆ្ងាញ  និងពណ៌ពិសេសដោយឡែករបស់វា។ លោកស្រី Tuyen ដែល​មានរយះពេលជាង ៣០ឆ្នាំប្រកបមុខរបរ​នេះ កំពុងវេចនំ​ផង និងសំណេះសំណាលផង ថា៖

          “ ថ្ងៃធម្មតា ខ្ញុំវេច​រាប់រយនំ ប៉ុន្តែថ្ងៃចូលឆ្នាំថ្មី ខ្ញុំវេចនំ​ពីមួយពាន់នំ ដល់ជាងមួយ
ពាន់នំ។ ខ្ញុំតែងតែរៀបចំស្លឹកមុន ដល់បុណ្យចូលឆ្នាំថ្មី អង្គុយវេចនំតែមþង។”

បន្ទាប់ពីពេលវេចនំរួច នំត្រូវបានស្ងោក្នុងរយះពេលពី ៨ ដល់ ១០ម៉ោង។ នំពេល
មិន ត្រូវស្រង់វាចេញភ្លាមទេ គ្រាន់តែស្ងោរួចហើយចាក់ទឹកចេញទាំងអស់ ហើយ ដាក់នៅក្នុងឆ្នាំងពី១ដល់២ម៉ោងទុកអោយត្រជាក់ជាបណ្ដើរៗ ដើម្បីរក្សារពណ៌ខៀវ
ស្រងាត់របស់នំ។

          នំអន្សមTranh Khuc បានទៅតាមប្រជាជនក្នុងភូមិនិងអតិថិជនទៅដល់គ្រប់ទី ផ្សាររបស់រដ្ឋធានី ដូចជា៖ ទីផ្សារ Ngoc Ha , Doi Can, Quan Thanh …ជាដើម។ ​ទន្ទឹម នឹងនោះ នំអន្សមTranh Khuc ជាច្រើនក៏មានវត្តមាននៅបណ្ដាប្រទេសលោកខាងលិច
ទៀតផង ។ នេះក៏គឺជាការជ្រើសរើសរបស់អតិថិជនជាច្រើននាក់ នាពេលត្រឡប មកប្រទេសវិញ ដូចជាកាដូរមានអត្ថន័យជាច្រើន ពោពេញទៅដោយអត្តសញ្ញាណ
ម្ហូបអាហារពិសេសរបស់វៀតណាម។ លោក Nguyen Duy Thang បានរាប់រាប់ថា៖

          “ ក្នុងរយះពេល ប៉ុន្មានឆ្នាំថ្មីៗនេះ បានមានភ្ញៀវពីបរទេស បណ្ដាក្រុមហ៊ុន ទេសចរណ៍រៀបចំទួរទេសចរណ៍អោយអាណិកជនវៀតណាមនៅបារាំង ជនបារាំង
 អាមេរិក មកទីនេះកក់ទំនិញ វេចនំដោយផ្ទ់​បន្ទាន់ និងពិសារភ្លាមទៀតផង។ ”

ឆ្នាំណាក៏ដូច្នេះដែរ ដល់ថ្ងៃទី ៣០ ខែទី១២ គិតតាមច័ន្ទគតិ កñúងពេលដែលនំ
អន្សំខៀវបានមានវត្តមាននៅលើតុ​សែនដូនតារបស់គ្រួសារវៀតណាម ជាច្រើន ហើយ ទើបប្រជាជនភូមិ Tranh Khuc ចាប់ផ្តើមរផបចំតេតសំរាប់ខ្លួនឯង។ គេទទួល បណ្ដានាទីសុខសាន្តត្រាណបំផុត បន្ទាប់ពីរយះពេល១ឆ្នាំជាប់រវល់ជាមួយមុខរបរ 
និងបន្តត្រៀមរៀបចំអោយឆ្នាំថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ