និទាឃៈរដូវនៅភូមិ Khuoc (ខេត្ត Thai Binh) ជាដើមកំណើតនៃចម្រៀង Cheo

និទាឃៈរដូវនៅភូមិ Khuoc (ខេត្ត Thai Binh) ជាដើមកំណើតនៃចម្រៀង Cheo - ảnh 1
និទាឃៈរដូវនៅភូមិ Khuoc (ខេត្ត Thai Binh) ជាដើមកំណើតនៃចម្រៀង Cheo (baothaibinh.com.vn)


        Vovworld-  គ្មាននរណាដឹងថាចម្រៀង Cheo លេចចេញនៅភូមិ Khuoc តាំងពី
​កាលណាឡើយ។ ត្រឹមតែស្គាល់ថាពីយូរយារណាស់មកហើយចម្រៀង Cheo ភូមិ
Khuoc បានល្បីឈ្មោះនៅគ្រប់ទិសទី។ ចម្រៀង Cheo រូបភាពសិល្បៈប្រជាប្រិយបាន
ស៊ីជំរៅក្នុងសសៃឈាមរបស់ប្រជាជននៅទី​នេះ។ លោកស្រី Nguyen Thi Minh អ្នកភូមិ
 Khuoc មួយនាក់បានចែករំលែកថា៖

        “ខ្ញុំស្រលាញ់ទំនុក Cheo ណាស់ ហាក់ដូចជាចម្រៀង Cheo បានក្លាយ​ទៅ​ជា
សាច់ឈាមរបស់ខ្លួនហើយ។ ឥឡូវនេះ កូនចៅទាំងឡាយក្នុងគ្រួសារខ្ញុំអាច​សម្ដែង
ឈុតមួយ Luu Binh Duong Le។ មានប្រពៃណីហើយដូច្នេះបងប្អូនកូន​ចៅ​សុទ្ធតែច្រៀង
Cheo បាន។”

        លោក Quach Van Sau កម្មាភិបាលទទួលបន្ទុកវប្បធម៍ឃុំ Phong Chau ស្រុក Dong
Hung បានឲ្យដឹងថា៖

        “ហេតុអ្វីគេស្រលាញ់ចម្រៀង cheo ពីព្រោះតាំងពីតូចត្រូវបានម្ដាយបីបាច់​និងបាន
បំពេដោយចម្រៀង Cheo ហើយ កុមាបានរីកធំធាត់និងស្រលាញ់​ចម្រៀង cheo។
ចម្រៀង Cheo នៅភូមិ Khuoc បានស៊ីជម្រៅក្នុងសាច់ឈាម​អ្នក​ភូមិ​នៅទីនេះដូចជា
ពិសារបាយផឹកទឹកជារៀងរាល់ថ្ងៃហើយ។”

កណ្ទេល cheo ភូមិ Khuoc ជាល្ខោន៤ជ្រុងដើម្បីសិល្បករនិងទស្សនិកជន​អាច​ជួប
ប្រាស្រ័យផ្ទាល់ជាមួយគ្នា។ ​ហេតុនេះហើយសិល្បករភូមិ Khuoc ពូកែ​ក្នុង​ការសម្ដែង
ឆ្លើយឆ្លងណាស់ ពីពាក្យពេជសំនៀងគេអាចសម្ដែងសមស្របនឹង​បរិយាកាសនៃការ
សម្ដែងនីមួយៗ។ សិល្បករទស្សនិកជនហាក់ដូចជាបំភ្លេច​រាល់ការនឿយហត់ក្នុង
ជីវភាពរស់នៅពលកម្មខណៈលង់ខ្លួនក្នុងបណ្ដាសុប៉ិនស្អាតសិលធម៍ល្អៗ។ តាម
លោក Nguyen Van Ro ប្រធានក្លឹប Cheo ភូមិ Khuoc ថា សិល្បៈ Cheo ភូមិ Khuoc
សាមញ្ញនិងជិតស្និទ្ធស្មោះត្រង់ដូចជាប្រជាជននៅ​ទី​នេះ។

        “គេច្រៀងមិនពិរោះប៉ុន្តែគេច្រៀងត្រូវចង្វាក់។​ ចំណុចលេចធ្លោមួយទៀតគឺ​គេ
សម្ដែងស្ទាត់ណាស់ ចង្វាក់មួយចំនួនដែលគេច្រៀងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដូច​នឹង
​ការពិត។”

        នាបច្ចុប្បន្ន ក្នុងចំណោមចង្វាក់ Cheo ចំនួន១៥០ដែលបានស្ថិតិនោះអ្នក​ភូមិ
Khuoc អាចច្រៀងចង្វាក់រាប់រយ មានចង្វាក់ត្រឹមតែអ្នកភូមិ Khuoc ទើបមាន​ដូចជា
Ha vi, Thu khong, Ta tu duong ជាដើម។បណ្ដាចង្វាក់ cheo ភូមិ Khuoc មានការសំរាក
ឈប់ដ៏ច្បាស់លាស់និងត្រឹមតែអ្នកភូមិ Khuoc ទើបមានគ្រប់​គ្រាន់​ក្នុងចង្វាក់នីមួយៗ។
លោក Quach Van Sau កម្មាភិបាលវប្បធម៍ឃុំបាន​ចែក​រំលែកថា៖

        “នៅភូមិ Khuoc គេពូកែជាកន្លែងផ្សេងៗគឺដោយការសម្ដែងឆ្លើយឆ្លង។ គេ​សម្ដែង
ឆ្លើយឆ្លងនៅល្ខោនល្អមើលណាស់។​ជូលកាលគ្មានក្នុងសេណារីអូឡើយ​ប៉ុន្តែនៅតែ
សម្ដែងដែលទស្សនិកជនមិនអាចដឹងបានឡើយ។ វាគ្មានគំលាត​ដូច​ជាល្ខោនទំនើប
ឡើយ។”

        កន្លងផុតពីរាល់ការសាកល្បងការផ្លាស់ប្តូរក្នុងជីវភាពរស់នៅ ចម្រៀង cheo ភូមិ
Khuoc មិនបាត់ទៅប្រភពដើមព្រលឹងឡើយនិងក្លាយទៅជាសាច់​ឈាម​របស់អ្នកភូមិ
ម្នាក់ៗ។ រាំច្រៀងសម្ដែង cheo បានក្លាយទៅជា​របៀប​រស់​នៅរបស់អ្នកភូមិ Khuc ដើម្បី
ក្នុងពេលបុណ្យតេតមកដល់ម្ដងៗ កូលបូត្រទៅរក​ស៊ី​នៅឆ្ងាយបានប្រជុំនៅដំបន់ដី
ជីដូនជីតារួមសប្បាយរៀបចំមហោស្រព​ចម្រៀង Cheo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ