បណ្ដា fan វៀតណាមរង់ចាំការប្រគួតបាល់ទាត់មិត្តភាពវៀតណាម- Arsenal

បណ្ដា fan វៀតណាមរង់ចាំការប្រគួតបាល់ទាត់មិត្តភាពវៀតណាម- Arsenal - ảnh 1
បណ្ដា fan វៀតណាមរង់ចាំការប្រគួតបាល់ទាត់មិត្តភាពវៀតណាម- Arsenal (vov.vn)



        VOV-ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសបាលទាត់នៅទីក្រុងហាណូយមាន
សភាព​អូអរនៅ​គ្រប់​ទិសទី។ បណ្ដា fan គាំទ្របាលទាត់វៀតណាមបានជជែក
យ៉ាង​ផុលផុសអំពី​ការប្រគួតបាល់ទាត់មិត្តភាពវៀតណាម- Arsenal។ ទោះបីជា
មិនទាន់​ដល់ថ្ងៃប្រគួតក្តី ប៉ុន្តែកីឡាករបាល់ទាត់ Arsenal ទទួលបានការគាំទ្រជា
ច្រើនពី​បណ្ដាអ្នកនិយមចូលចិត្តវៀតណាមលើបណ្ដាញសង្គមដូចជា ​Twitter,
Facebook, វេទិការអ្នកនិយមចូលចិត្ត Arsenal ជាដើម។ ចំពោះលោក Tran Duc
Thang តាំង​ពីពេលចាប់ផ្ដើមទស្សនាកំសាន្តការប្រគួតបាល់ទាត់ជើងឯក English
Premier League នោះ ក្រុមបាល់ទាត់ដែលលោកនិយមចូលចិត្តបំផុតគឺ Arsenal
ពីព្រោះថា​ បណ្ដា​កីឡាករ Arsenal មានរបៀបប្រគួតដ៏ល្អមើល។

        “ក្រុមបាល់ទាត់ Arsenal ជាក្រុមបាល់ទាត់ដែលខ្ញុំនិយមចូលចិត្តបំផុត។ នៅ​
វៀតណាមមាន fan របស់ Arsenal ជាច្រើន។ ខ្ញុំបានរងចាំការប្រគួតនេះពីយូរ​មក។ ការប្រគួតលើកនេះខ្ញុំព្យាករណ៍ថានឹងមានលទ្ធផលស្មើរគ្នា។ សង្ឃឹមថា​ក្រុម​ទាំងពីរនឹងសម្ដែងឲ្យអ្នកគាំទ្រការប្រគួតល្អមើល។”

        ត្រូវបានក្រុមបាល់ទាត់ល្បីឈ្មោះពិភពលោកមួយដូចជា Arsenal មកប្រគួត
មិន​ត្រឹមតែ​ជាកត្តិយសរបស់កីឡាបាល់ទាត់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជា
ឱកាសដើម្បីបណ្ដា fan គាំទ្របាល់ទាត់វៀតណាមបានឃើញផ្ទាល់ភ្នែកបណ្ដា
តារាដែល​ខ្លួន​និយមចូលចិត្ត។ ចំពោះបងស្រី​ Nguyen Hue Chi អ្នកគាំទ្រក្រុម​បាល់​
ទាត់ Arsenal ម្នាក់នោះថា នឹង​អស្ចារ្សណាស់ប្រសិនបើបានថតរូបជាអនុស្សាវរីយ៍
១សន្លឹករឺ​បាន​សូមហត្ថលេខារបស់បណ្ដាកីឡាករ Arsenal។

        “Arsenal ជាក្រុមបាល់ទាត់ដ៏ធំរបស់អង់គ្លេសនិងក៏ជាក្រុមបាល់ទាត់ល្បី​ឈ្មោះ​
លើ​ពិភពលោក។ វៀតណាមអញ្ចើញបានក្រុមបាល់ទាត់ Arsenal មក​ប្រគួតមិត្តភាព
ជាឱកាសដើម្បីអ្នកគាំទ្រវៀតណាមបានឃើញផ្ទាល់នឹងភ្នែកបណ្ដាកីឡាករតារាលើ
ពិភពលោក។ ទោះបី Arsenal​ មិនទាន់មកដល់ទី​នេះក្តី ប៉ុន្តែ​បរិយាកាសនៅពហុកីឡាដ្ឋាន
My Dinh អ៊ូអរណាស់។”

        អ្នកគាំទ្រណាលើពិភពលោកក៏សុទ្ធតែមានបំណងប្រាថ្នាបានឃើញផ្ទាល់នឹង
ភ្នែកបណ្ដាកីឡាករដែលខ្លួននិយមចូលចិត្តប្រគួត។ បង Pham Do Thanh អ្នកគាំទ្រ
Arsenal ម្នាក់បានចាត់ទុកថា កាន់តែសប្បាយរីករាយ​ជាង​ទៀតក្នុងពេលដែលគូប្រគួត
របស់ Arsenalគឺជាក្រុមជំរើសជាតិវៀតណាម។

        “នេះជាលើកដំបូងក្រុមបាល់ទាត់អង់គ្លេសមួយមកវៀតណាមហើយគេបាន
នាំ​មកបណ្ដាកីឡាករល្អបំផុតរបស់ខ្លួនមក។ នេះជាប្រការដែលអ្នកនិយមចូលចិត្ត​
យើង​ខ្ញុំរងចាំបំផុត។ ខ្ញុំសំណាងបានមានសំបុត្រហើយនិងរងចាំដល់ពេលវេលាបាន
​ចូល​កីឡាដ្ឋានទស្សនាការប្រគួតនេះ។”

        តាមផែនការ គ្រូបង្វឹក Arsene Wenger រួមជាមួយបណ្ដាកីឡាករនឹងមកដល់​ទីក្រុងហាណូយនាថ្ងៃទី១៥កក្កដា។ Arsenal នឹងមានពិធីជួបប្រាស្រ័យជាមួយអ្នក​គាំទ្រវៀតណាមនាព្រឹកថ្ងៃទី១៦កក្កដានិងមានពេលហ្វឹកហាត់១ល្ចាចថ្ងៃទី១៦កក្កដា។ ការប្រគួតមិត្តភាពរវាងក្រុមជំរើសជាតិវៀតណាមនិង Arsenal នឹង​ប្រព្រឹត្តទៅនា
ម៉ោង១៩ថ្ងៃទី១៧កក្កដា។

        ជាលើកដំបូងបានមកដល់ប្រទេសមានរាងអក្សរ S ដ៏ស្អាត រាក់ទាក់ជាមួយ​ភ្ញៀវនិងជាពិសេសមានអ្នកគាំទ្របាលទាត់រាប់លាននាក់ បណ្ដាកីឡាករ Arsenal ពិតប្រាកដនឹងបានស្វាគមន៍យ៉ាងកក់ក្ដៅ។​ ដំណើរប្រគួតមិត្តភាព​វៀតណាម- Arsenal នឹងនាំមកឲ្យអ្នកគាំទ្របាល់ទាត់វៀតណាមការ​ប្រគួត​ដ៏ល្អមើលទស្សនិកជននឹងបាន
ពេញចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ