បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន។
BUI HANG -  
|
បណ្ដាទិវាមហាសាមគ្គីភាពអាស៊ានតភ្ជាប់សហគមន៍ប្រទេសអាស៊ាននានា (VOV) |
Vovworld-បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្តសញ្ញាណ
មួយ សហគមន៍មួយ ដោយមានការចូលរួមរបស់បណ្ដាប្រទេសអាស៊ានដូចជាប៊្រុយ
ណេ កម្ពុជាឥណ្ឌូនេស៊ី ឡាវ ជាដើម។ ជាពិសេសគណៈប្រតិភូម្ចាស់ផ្ទះវៀតណាម
មានការចូលរួមរបស់ជនរួមជាតិជាជនជាតិភាគតិចចំនួន២០០នាក់មកពីខេត្តក្រុង
ក្នុងទូទាំងប្រទេស។ បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីឧទ្ទេសនាមសក្ដានុភាព
អំពីទេសចរណ៍ក៏ដូចជារូបភាបទឹកដីមនុស្សអាស៊ាននិយាយរួមនិងវៀតណាម
និយាយដោយឡែក។ លោក Lam Van Khang អនុប្រធានគណៈកម្មការគ្រប់គ្រង
ភូមិវប្បធម៍-ទេសចរណ៍បណ្ដាជនជាតិវៀតណាមនិងជាអនុប្រធានគណៈចាត់តាំង
បណ្ដាទិវា មហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្តសញ្ញាណមួយ
សហគមន៍មួយ បានឲ្យដឹងថា៖
“រាល់ខ្លឹមសារសកម្មភាពសំខាន់នៃព្រឹត្តិការណ៍រួមមាន សកម្មភាពឧទ្ទេសនាម
ផ្សព្វផ្សាយទេសចរណ៍អំពីទឹកដីមនុស្សបណ្ដាប្រទេសអាស៊ាន ឧទ្ទេសនាមបេតិកភ័ណ្ឌវប្បធម៍បណ្ដាប្រទេសអាស៊ាន ឧទ្ទេសនាមអំពីកីឡាប្រពៃណីអាស៊ាន។ជាពិសេសគឺសកម្មភាពឧទ្ទេសនាមវប្បធ៍ប្រពៃណីបណ្ដាជនជាតិវៀតណាម។”
ក្នុងក្របខ័ណ្ឌបណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយ
អត្តសញ្ញាណមួយ សហគមន៍មួយ គណៈប្រតិភូម្ចាស់ផ្ទះវៀតណាមមានសកម្មភាព
មួយចំនួនដូចជា៖សម្ដែងឧទ្ទេសនាមផ្នែកវប្បធម៍វិសេសវិសាលគំរូរបស់បណ្ដា
ជនជាតិវៀតណាមអំពីចម្រៀងប្រជាប្រិយ របាំ សម្លៀកបំពាក់ជាដើម។ លោក
A Thut ជនជាតិ Ba Na មកពីខេត្ត Kon Tum បានចែករំលែកនូវមនោសញ្ចេតនាក្នុង
ពេលបានចូលរួមបណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្ត
សញ្ញាណមួយ សហគមន៍មួយ ថា៖
“ខ្ញុំរំភើបចិត្តណាស់ពីព្រោះខែកក្កដាកន្លងមកយើងខ្ញុំបានទៅសម្ដែងវប្បធម៍
គង់ឃ្មោះនៅបារាំងនិងឥឡូវនេះយើងខ្ញុំបានចូលរួមកម្មវិធីនេះ។ ខ្ញុំឃើញមាន
កត្តិយសណាស់។ ខ្ញុំនឹងសម្ដែងផ្នែកវប្បធម៍ពិសេសរបស់ជនជាតិខ្លួនដើម្បីបងប្អូន
បណ្ដាជនជាតិបានស្គាល់ដល់។”
ចូលរួមកម្មវិធីនៅមានសិល្បករសិប្បកររបស់បណ្ដាខេត្តក្រុងសិល្បករ
សិល្បការិនិរោងល្ខោននានា។ បណ្ដាខេត្តក្រុង ហាណូយ Bac Ninh, Thua Thien Hue
នឹងឧទ្ទេសនាមបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់វៀតណាមដែលត្រូវបាន UNESCO
ទទួលស្គាល់។ ក្នុងឱកាសនេះដែរ នៅទីនេះបានប្រព្រឹត្តទៅសកម្មភាពជួបប្រាស្រ័យ
សិល្បៈប្រពៃណីរបស់ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅហាណូយ។ លោក
Lam Van Khang បានឲ្យដឹងបន្ថែមទៀតថា៖
“ទស្សនវិស័យមួយអត្តសញ្ញាណមួយ សហគមន៍មួយ ដូចជាសេចក្តីប្រកាស
របស់អាស៊ាន។ យើងខ្ញុំរៀបចំព្រឹត្តិការណ៍នេះដោយមានគោលដៅឧទ្ទេសនាម
វប្បធម៍ប្រទេសអាស៊ាននានាសមដៅបង្កើនការយល់ដឹងផ្សាភ្ជាប់បណ្ដាប្រទេស
រួមចំណែកកសាងសហគមន៍អាស៊ានសាមគ្គីភាពសកម្ម អភិវឌ្ឍន៍អាស៊ានក្លាយ
ទៅជាដំបន់សន្តិភាពនិងសម្បូររុងរឿង។”
បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្តសញ្ញាណមួយ
សហគមន៍មួយ ជាឱកាសដើម្បីបណ្ដាប្រទេសអាស៊ានផ្សព្វផ្សាយឧទ្ទេសនាមអំពី
ទឹកដីមនុស្សនិងរាល់តំលៃវប្បធម៍គំរូ រាល់ការខំប្រឹងប្រែងដើម្បីអភិរក្សពង្រីកនូវ
តំលៃបេតិកភ័ណ្ឌវប្បធម៍របស់ខ្លួន៕
BUI HANG