បណ្ដាម្រាមដៃចេះច្រៀង

បណ្ដាម្រាមដៃចេះច្រៀង - ảnh 1
លោកស្រី Pham Cao Phuong Thao គឺជាសមាជិករតែមួយម្នាក់ក្នុងក្រុម (VOV)


(VOVworld) - ក្នុងអំឡុង ៦ ខែហើយ លើវិថី Nguyen Hue ខ័ណ្ឌទី ១ ទីក្រុង ហូជីមិញ
 (ភាគខាងត្បូងវៀតណាម) ប្រជាពលរដ្ឋបានស្គាល់ដល់ឈុតសម្តែង សិល្បៈរបស់
ក្រុមជនពិការថ្លង់គ។ នៅម៉ោង ៧ យប់ ជារៀលរាល់ថ្ងៃ ក្រុមនេះ បានមីក្រូធំនៅ
ទីកន្លែងមានអ្នកធ្វើដំណើរជាច្រើនធ្វើដំណើរទៅមកហើយចាប់ផ្តើមសម្តែងបណ្ដា
បទ ចម្រៀងតាមកាយវិការទន់ភ្លន់ស៊ីចង្វាក់គ្នា។

ក្នុងពេលដែលចង្វាក់នៃបទចម្រៀង «រស់ដូចផ្ការីកស្គុះស្គាយ» របស់តន្ត្រីករ Ta
Quang Thang ចាប់ផ្តើម អ្នកដឹកនាំក្រុមជនថ្លង់គនេះចេញផ្សាយសញ្ញា តម្រៀប
ជាជួរ ហើយបណ្ដាសមាជិកចាប់ផ្តើមសម្តែងតាមចង្វាក់ភ្លេង។

បណ្ដាម្រាមដៃចេះច្រៀង - ảnh 2
ក្រុមសិល្បៈករសិល្បការិនីជនថ្លង់គ (VOV)


        ក្នុងពេលសម្តែង បាតដៃស្តាំរបស់គេដាក់នៅលើផ្តើមទ្រូងហើយឆ្វែង
ដៃម្ខាងស្ទាប់ពីចង្កាដល់ក។ បន្ទាប់នោះ​ បាតដៃទាំងពីរដាក់ឲ្យស្មើគ្នា
គេបង្កើតឡើងចលនាទន់ភ្លន់អស្ចារ្យណាស់។ មិនត្រឹមតែដៃ ប៉ុណ្ណោះទេ ថែម
ទាំង ការចាប់អារម្មណ៍នៅសម្តែងតាមរយៈមាត់ទៀតផង។ នេះគឺជាបណ្ដា
រូបភាពដែលយើងខ្ញុំបានឃើញក្រុមមនុស្សថ្លង់គ សម្តែងសិល្បៈលើវិថី  Nguyen
Hue ។ ប្រជាពលរដ្ឋទីក្រុងនាំគ្នាគយគន់ឈុត សម្តែងសិល្បៈនេះកាន់តែច្រើន
កុះករ។ សិល្បៈករសិល្បៈការិនីពិការកាន់តែសប្បាយថែមទៀត។ ជើងដៃនិង
ក្រសែភ្នែករបស់គេត្រូវតាមចង្វាក់ភ្លេងដែលធ្វើឲ្យមនុស្សម្នាគួរឲ្យចាប់ចិត្ត
ណាស់។ លោកស្រី  Pham Cao Phuong Thao គឺជាសមាជិករតែមួយម្នាក់ក្នុង
ក្រុមដែលអាចស្តាប់និងនិយាយ បានចែក រំលែកថា៖

        «ខ្ញុំអាចស្តាប់តូរ្យតន្ត្រី។ ប្អូនៗមិនអាចស្តាប់បានទេ គេធ្វើតាមចលនា។
 ច្រៀង បទចម្រៀងតាមភាសារសញ្ញា ប្អូនៗនឹងស្បាយរីករាយ ពីនោះ ខ្ញុំបាន
ស្រាវជ្រាវ បទចម្រៀងមួយចំនួនដើម្បីហ្វឹកហាត់សំរាប់ប្អូនៗ។»

        ក្រុមសិល្បៈករសិល្បការិនីជនថ្លង់គត្រូវបានបង្កើតពីសមាគមមនុស្សថ្លង់គ
 ទីក្រុងហូជីមិញដែលដឹកនាំដោយលោកស្រី Pham Cao Phuong Thao។ នាដើម
 ឆ្នាំ ២០១៦ ក្រុមសម្រេចសម្តែងរូបសណ្ឋានសិល្បៈនេះនៅវិថី Nguyen Hue សំដៅ
ជួយឧបត្ថម្ភជនពិការសម្របសម្រួលក្នុងសហគមន៍​ បង្កើតក្តីសប្បាយ សំរាប់
ខ្លួន។ រហូតមកដល់ពេលនេះ ក្រុមមាន សិមាជិកចំនួន ១០០ នាក់។ ទោះបី
ជាមិនអាចច្រៀងចម្រៀងដោយសម្លេងក្តី ប៉ុន្តែ បណ្ដាកាយវិការនិងការចាប់
អារម្មណ៍របស់សិល្បៈករសិល្បៈការិនី ទាំងនេះទទួលបានការគាំទ្រនិង ការលើក
ទឹកចិត្តរបស់ទស្សនិកជន។ ទស្សនិកជនមួយរួមដែលបានគយគន់ឈុត
សម្តែងសិល្បៈរបស់ក្រុមមនុស្សថ្លង់គ បានឲ្យដឹងថា៖

        «ក្នុងពេលដែលឃើញជនពិការសម្តែងសិល្បៈ បានធ្វើឲ្យខ្ញុំកាន់តែមាន
ក្តីសង្ឃឹមទៅលើជីវភាពរស់នៅ។ ទោះបីជាមិនដូចមនុស្សធម្មតាក្តី ប៉ុន្តែ គេ
នៅ បង្កើតក្តីសប្បាយសំរាប់ខ្លួន។»

        រីឯ ទស្សនិកជនមួយនាក់ទៀតបានវាយតំលៃថា៖

        «ខ្ញុំមិនយល់ច្បាស់អំពីភាសារសញ្ញារបស់មិត្ត ប៉ុន្តែ ខ្ញុំនៅចាប់អារម្មណ៍មនោ
សញ្ចេតនាដែលគេចង់នាំមកជូនទស្សនកិជន។ បណ្ដាមិត្តត្រូវមានឆន្ទៈដ៏
អស្ចារ្យដែលយើងគប្បីរៀនសូត្រ។ ខ្ញុំគាំទ្រការខំប្រឹងប្រែងរបស់បណ្ដាមិត្តទាំង
ស្រុង។»

        ទោះបីជាគ្មានសំណាងមានជីវភាពរស់នៅធម្មតាដូចមនុស្សម្នា ​ក្តី ប៉ុន្តែ
សមាជិកម្នាក់ៗក្នុងក្រុមសិល្បៈថ្លង់គនេះជានិច្ចកាលសម្របខ្លួនជាមួយ
សហគមន៍ មិនបង្កើតអំរែកសំរាប់សង្គមឡើយ ហើយនាំមកនូវក្តីសប្បាយ
សំរាប់គ្រប់រូប។ ឃើញបណ្ដាម្រាមដៃបើកទូលាយ នណាក៏យល់ថា៖ គេកំពុង
ខំប្រឹងប្រែង រស់នៅប្រកបដោយប្រសិទ្ធភាពតាមបំណងប្រាថ្នារបស់ខ្លួន។
 គេគឺជាកម្រងផ្កាពិសេសដែលកំពុងរីកស្គុះស្គាយស្អាតអស្ចារ្ស ធ្វើឲ្យជីវិត
សប្បាយរីករាយនិងចំ រុះពណ៌ថែមទៀត៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ