បុណ្យតេតប្រពៃណីវៀតណាមជាមួយនឹងនិស្សិតកម្ពុជា

(VOVworld)-“បុណ្យតេតប្រណៃណីវៀតណាមមិនមានភាពអូរអរដូចជានៅកម្ពុជា
ដោយមានការលេងជះទឹកដាក់គ្នាទេ ប៉ុន្តែ ពោពេញទៅដោយភាពកក់ក្តៅ ហើយ
នរ ណាក៏ចង់វិលត្រឡប់មកជួបជុំក្រុមគ្រួសារដែរ។ នេះជាការចែករំលែករបស់
សុខា ក្នុងឪកាសដែលនិទាឃៈរដូវកំពុងមកដល់ម្តងៗ។ សូម អញ្ជើញលោកអ្នក
នាងរួមជាមួយ Bich Ngoc ផ្ទៀងស្តាប់ចំណាប់អារម្មណ៍របស់ សុខានិងនិស្សិត
កម្ពុជាមួយចំនួនទៀតអំពីបុណ្យតេតប្រពៃណីវៀតណាម។

បុណ្យតេតប្រពៃណីវៀតណាមជាមួយនឹងនិស្សិតកម្ពុជា - ảnh 1
សកម្មភាព១របស់និស្សុិតកម្ពុជានៅវៀតណាម

        សុខាមានរយៈពេល៣ឆ្នាំហើយបាន ទទួលបុណ្យតេតប្រពៃណីនៅវៀត
ណាម។ ប៉ន្តែ ខណៈពេលដែលនិទាឃៈរដូវមកដល់ម្តងៗ នៅតាមដងវិថីគ្រប់
ច្រកល្ហក កន្លែងណាក៏ប្រទះឃើញដើមក្រូចខ្វិត ដើមផ្កាម៉ាក់ខៃ ទទួលបុណ្យ
តេតរបស់ប្រជាជនវៀតណាម ធ្វើឲ្យសុខាមានអារម្មណ៍សម្រាបខ្លួនចូលក្នុង
បរិយាកាសដ៏កក់ក្តៅនេះ។ សុខាចែករំលែកថា ពេលបុណ្យតេតវៀតណាម
មកដល់ នាងធ្លាប់ទៅផ្ទះមិត្តភក្តិទទួលទានម្ហូបអាហារ ជាមួយក្រុមគ្រូសារមិត្ត
ភក្តិ។គ្រួសារសាររបស់មិត្តភក្តិនាងបានចាត់ទុកនាងដូចជាកូនចៅក្នុង
គ្រួសារ។ សុខាឲ្យដឹងថា៖

        “ប្អូនសិក្សានិងរស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែក្នុងឪកាសបុណ្យតេតប្រពៃណី
វៀតណាម ប្អូនបានរស់នៅក្នុងបរិយាកាសកក់ក្តៅ ប្អូនមានអារម្មណ៍ដូចមាន បងប្អូនរបស់ខ្លួនកំពុងនៅក្បែរអញ្ជឹង។ ម្ហូបដែលប្អូនបានពិសារគឺ Cha gio សម្ល
ទំពាំង ។ល។ ម្ហូបឆ្ងាញ់ណាស់ហើយប្អូនចូលចិត្តនុំអន្សម”

        នោះមិនត្រឹមតែ ជាអារម្មណ៍របស់សុខាប៉ុណ្ណោះទេ ថែមទាំងមានចំណាប់​អារម្មរបស់និស្សិតកម្ពុជាជាច្រើននាក់ដែលកំពុងសិក្សានិងរស់នៅវៀតណាម។បុណ្យតេតវៀតណាមក៏ជាឪកាសដើម្បីមិត្តទាំងអស់នេះយល់ច្បាស់អំពីវប្បធម៌
តំបន់នៅវៀតណាម។ មិនដូចជាសុខាទៅផ្ទះមិតភក្តិ ឆ្នាំនេះ សុវ៉ាន់នឹងទៅ
ទេសចរណ៍។ សុវ៉ានចែករំលែកថា៖

        “បុណ្យតេតឆ្នាំនេះបានឈប់សម្រាក ជាច្រើន ប្អូននឹងទៅផ្ទះមិត្តនៅខេត្ត
Thai Nguyen ដើម្បីស្វែងយល់អំពីតំបន់ដីល្បីដោយប្រភេទតែជាច្រើនប្រភេទ។​ប្អូននឹងទៅលេងចំការតែរបស់មិត្តភក្តិ ទស្សនាការផលិតតែ។ ប្អូននឹងទិញធ្វើ
កាដូរដើម្បីផ្ញើឪពុក ម្តាយផង”។

        ក៏បានទទួលបុណ្យតេតនៅវៀតណាម មិត្ត បញ្ញាបានជ្រើសរើសការទៅ ទេសចរណ៍និងទទួលបុណ្យតេតជាមួយប្រជាជននៅ Sa Pa ៖

        “ប្អូនរស់នៅវៀតណាមបាន៨ឆ្នាំហើយ ប្អូនមានអារម្មណ៍ថាខ្លួនដូចជាជន ជាតិវៀតណាមដែរ។ បុណ្យតេតប្អូនធ្លាប់ពិសារនុំអន្សម។ ឆ្នាំនេះបានសម្រាក
៣សប្តាហ៍ ប្អូនកំពុងរៀបចំឥវ៉ាន់ទៅ Sa Pa ប្អូនចង់ស្គាលអំពីទីក្រុងពោពេញទៅ ដោយទឹកសន្សើមនេះ”។

        ទោះបីជាមិនប្រាប់គ្នាផង ប៉ុន្តែនិស្សិតកម្ពុជាជាច្រើននាក់បានចែករំលែក
ថា រយៈពេលឆ្លងឆ្នាំថ្មី ជាពេលវេលាដែលពួកគេទន្ទឹង រងចាំបំផុតក្នុងបណ្តាថ្ងៃ
បុណ្យតេតវៀតណាម។

        ចំពោះនិស្សិតដែលទើបនឹងមករៀននៅវៀតណាម ដោយសារមិនទាន់
ស្គាល់អំពីទំនៀម ទំលាប់នៅវៀតណាម ដូច្នេះពេលដែលនៅទទួលបុណ្យតេត វៀតណាមពួកគាត់ក៏បានជួបប្រទះរឿងគួរឲ្យអស់សំណើចដែរ។ អាំផល់
និស្សិត មកពីសាលាឧសថ Thai Binh បានរៀបរាប់ថា៖

        “ពេលទើបមកវៀតណាម ប្អូនមិនដឹងថា ក្នុងប៉ុន្មាថ្ងៃតេតគេមិនលក់អ្វី
ឡើយ ដោយហេតុនេះប្អូនគ្មានទិញអ្វីទុកសម្រាប់ញាំ។ បុណ្យតេតនេះប្អូនបាន
ដក ពិសោធន៍ថា​ទិញទំនិញទុកក្នុងប៉ុន្មានថ្ងៃតេត”។

        ឆ្នាំនេះ អាំផលរស់នៅវៀតណាមបាន៨ឆ្នាំរួចហើយ។ ប៉ុន្តែចំពោះអាំផល
វិញ ទោះបីជាទទួលបុណ្យតេតនៅផ្ទះមិត្តភក្តិ ឬទៅទេសចរណ៍ គឺសុទ្ធតែជា
ការស្វែងរក ដើម្បីមិត្តថែមចងចាំនិងស្រឡាញ់បណ្យតេតប្រពៃណីនិយាយដោយ
ឡែក និងមនុស្សវៀតណាមនិយាយរួម។ ដូចជាក្នុងដួងចិត្តមិត្តទាំងអស់គ្នា បុណ្យតេតប្រពៃណីបានក្លាយទៅជាស្ពានផ្សាភ្ជាប់មនោសញ្ជេតនារបស់និស្សត បរទេសជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ