បរិយាកាសរស់រវើកក្នុងព្រឹត្តិការណ៍សិល្បៈតាមដងវិថីនៅទីក្រុងហាណូយ

បរិយាកាសរស់រវើកក្នុងព្រឹត្តិការណ៍សិល្បៈតាមដងវិថីនៅទីក្រុងហាណូយ - ảnh 1
បរិយាកាសរស់រវើកក្នុងព្រឹត្តិការណ៍សិល្បៈតាមដងវិថីនៅទីក្រុងហាណូយ (Image: VOV)


(VOVworld) – នៅមជ្ឈមណ្ឌលលេងកំសាន្ត Hanoi Creative City (លេខទី ១ វិថី
 Luong Yen ខ័ណ្ឌ Hai Ba Trung​ ទីក្រុងហាណូយ) ទើបនឹងប្រព្រឹត្តទៅព្រឹត្តិការណ៍
សិល្បៈ តាមដងវិថី “Street Art Fair លើកទី ២”។ កម្មវិធីនេះបានទាក់ទាញការ
ចូលរួមរបស់ សិល្បករសិល្បការិនីនៅក្នុងនិងក្រៅប្រទេសរួមជាមួយអ្នកស្រឡាញ់
សិល្បៈយ៉ាងច្រើនកុះករ។

Street Art Fair គឺជាព្រឹត្តិការណ៍សិល្បៈតាមដងវិថីដោយមានសកម្មភាពសម្បូរ
 បែបដូចជា៖ ការតាំងពិពណ៌រគូរគំនូរ ឈុតសម្តែងតូរ្យតន្ត្រីលើដងវិថី ការ
បង្ហាញម៉ូដ បណ្ដា ហាងច្នៃប្រឌិតគ្រឿងអលង្ការឬការគូរ សិល្បគំនូលើដៃ Henna
 និងការទាយបៀរ Tarot។ បន្តជោគជ័យនៃការ រៀបចំកម្មវិធីលើកទី ១  “Street
 Art Fair លើកទី ២” មានការចូលរួមរបស់វិចិត្រករពូកែវ័យ ក្មេងរបស់វៀតណាម
ដូចជា៖  លោក  Phuong Vu Manh លោក Le Thiet Cuong និងលោក Dao Hai
Phong រួមជាមួយសិល្បករសិល្បការិនីផ្សេងៗទៀត។

ចំណុចលេចធ្លោនៃកម្មវិធី “Street Art Fair លើកទី ២” គឺវិចិត្រកម្មនិងតូរ្យតន្ត្រី។
ក្នុងបរិ យាកាសតូរ្យតន្ត្រីអ៊ូរអរសប្បាយរីករាយ​ទស្សនិកជនដែលចូលរួមព្រឹតិ្តការណ៍
នេះអាចសម្របខ្លួនក្នុងបរិយាកាសពោពេញទៅដោយសកម្មភាពសិល្បៈច្នៃប្រឌិត
ទៀតផង។ ជាពិសេស បណ្ដាវិចិត្រករវៀតណាមបាននាំមកជូនទស្សនិកជនឈុត
សម្តែង  Action Painting (ការគូរគំនូរនៅនឹងកន្លែង) សហការជាមួយ Face
 Painting (ការគូរគំនូរលើមុខ) សំរាប់កុមារ ។ ក្រៅពីនោះ ទស្សនិកជនអាចចុះ
ឈ្មោះបញ្ចេញទេពកោសល្សរបស់ខ្លួន ផងដែរ។ គោល ដៅដែល “Street Art Fair
លើកទី ២” ឆ្ពោះទៅនោះឡគឺសំដៅបង្រួញគំលាតរវាង សិល្បករនិងទស្សនិកជន
ហើយបង្កើតឡើងបរិយាកាសទូលំទូលាយសំរាប់មនុស្សគ្រប់រូប។វិចិត្រករ Phuong
Vu Manh អ្នកបង្កើតកម្មវិធី Street Art Fair បានឲ្យដឹងថា៖

        «ខ្ញុំបានទៅទស្សនាប្រទេសអឺរ៉ុបមួយចំនួនមុននេះ ហើយគយគន់សិល្បៈតាម
ដងវិថីនៅទីនោះ។ ខ្ញុំឃើញថា៖ នេះគឺជាប្រភេទសិល្បៈល្អប្រពៃហើយបែបទាំង មាន
 គោលបំណងបង្កើតកម្មវិធីដូច្នេះនៅវៀតណាម។ កម្មវិធីសិល្បៈតាមដងវិធីក៏ជា
អត្ត សញ្ញាណវប្បធម៌មួយដែរ។ ខ្ញុំចង់រៀបចំកម្មវិធីពោលខាងលើជារៀលរាល់ឆ្នាំ
ដើម្បីនាំ សិល្បៈតាមដងវិថីទាក់ទងជាមួយទស្សនិកជនជាបណ្តើៗប្រជាពលរដ្ឋ
ក្រុងហាណូយនឹងមាន ចំណូលចិត្តស្តាប់កំសាន្តតូរ្យតន្ត្រីនិងគយគន់វិចិត្រកម្ម
បន្ទាប់ពីថ្ងៃធ្វើដ៏មមាញឺត។»

        មិនត្រឹមតែមានការសម្តែងរបស់សិល្បករល្បីឈ្មោះ ប៉ុណ្ណោះទេ ថែមទាំង
មានឈុត សម្តែងដ៏វិសេសវិសាលរបស់សិល្បករសិល្បការិនីវ័យក្មេងទៀត។ ឈុត
សម្តែង Gloving របស់ក្រុមនិស្សិតមួយបាននាំមកនូវបទពិសោធន៍គួរឲ្យចាប់
អារម្មណ៍ និន្នាការថ្មីមួយសំរាប់ ខឿនសិល្បៈវៀតណាម។ Gloving គឺជារបាំជាមួយ
ពន្លឺភ្លើង LED តាមចង្វាក់តូរ្យតន្ត្រីដែលនាំ មកឲ្យទស្សនិកជនជួបជុំពិធីជប់
លៀងពន្លឺភ្លើងចំរុះពណ៌រមួយ។ មកចូលរួមកម្មវិធីពីព្រលឹម លោក Khuc Quoc
Hung និស្សិត មហាវិទ្យាល័យបច្ចេកវិទ្យាហាណូយបានចែករំលែកថា៖

        «នេះគឺជាលើកដំបូងដែលខ្ញុំចូលរួមកម្មវិធី។ ខ្ញុំឃើញថា៖ មនុស្សម្នានៅ
ទីនេះមានការ ច្នៃប្រឌិតណាស់ហើយខ្ញុំចង់នាំផលិតផលរបស់ខ្លួនឧទ្ទេសនាម
ជាមួយទស្សនិកជនផងដែរ»

        រីឯ កញ្ញា Nguyen THi Phuong Nhi អ្នកទទួលបន្ទុកការផ្សព្វផ្សាយនៅ
មជ្ឈមណ្ឌល Hanoi Creative City បានឲ្យដឹងថា៖

«មុននោះ Hanoi Creative City បានរៀបចំកម្មវិធីវប្បធម៌សិល្បៈជាច្រើនសំរាប់
សហគមន៍ហើយ។ នាពេលខាងមុខ យើងខ្ញុំនៅឆ្ពោះទៅរៀបចំព្រឹតិ្តការណ៍
សំរាប់សហគមន៍​នឹងមានបន្ថែមការតាំងពិពណ៌រសវប្បធម៌សិល្បៈសិ្នតស្នាល
ថែមទៀតជាមួយទស្សនិកជន។»

ពីជោកជ័យដែលទទួលបានមុននោះ កម្មវិធី Street Art Fair នឹងត្រូវបាន
រៀបចំជា ប្រចាំ។ សកម្មភាពនេះបានផ្សាភ្ជាប់បណ្ដាសិល្បករសិល្បការិនី
វិចិត្រករក្នុងការជួបប្រាស្រ័យ់ច្នៃប្រឌិតនិងផ្លាស់ប្តូរបទពិសោធន៍ផង ហើយ
 ម្ប៉ាងទៀត គឺនាំសិល្បៈកាន់តាន់តែជិតស្និត ជាមួយមហាជនចែមទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ