ប្រសិទ្ធភាពនាំមកពីគំរូចិញ្ចឹមបង្កងទឹកសាប

(VOVWORLD) -  គំរូនៃការចិញ្ចឹមបង្កងទឹកសាប (ជាប្រភេទបង្កងយក្សដង្គៀបធំ) នៅឃុំ Thanh My ស្រុក Vinh Thanh ទីក្រុង Can Tho បានជួយប្រជាកសិករជាច្រើននៅទីនេះឱ្យរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព។ នេះត្រូវបានគេចាត់ទុកថា ជាគំរូសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដែលនាំមកនូវតម្លៃនិងប្រាក់ចំណូលខ្ពស់ជាងពី ៣ ទៅ ៤ ដង បើធៀបនឹងការដាំដុះស្រូវមុននេះផងដែរ។

ប្រសិទ្ធភាពនាំមកពីគំរូចិញ្ចឹមបង្កងទឹកសាប - ảnh 1គំរូចិញ្ចឹមបង្កងទឹកសាបឈ្មោលទទួលបានតម្លៃច្រើនពី ៣ ទៅ ៤ ដងបើធៀបនឹងតម្លៃធ្វើស្រែ (រូបថត៖ VOV)

គំរូចិញ្ចឹមបង្កងទឹកសាប ត្រូវបានវិស័យកសិកម្មនៃទីក្រុង Can Tho អនុវត្តន៍ចិញ្ចឹមលើផ្ទៃទឹកជាង ២០ ហិកតា ក្នុងឃុំ Thanh My ស្រុក Vinh Thanh ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ។ ការចិញ្ចឹមបង្កងទឹកសាបផ្តល់មកនូវផលិតភាពខ្ពស់ជាង បើប្រៀបនឹងការចិញ្ចឹមបង្កងធម្មតា។ ក្រៅពីការប្រើប្រាស់ចំណីឧស្សាហកម្មមក ប្រជាកសិករចិញ្ចឹមបង្កងទឹកសាប អាចយកសាច់ដូងគ្រៀមសម្រាប់ឲ្យបង្កងស៊ី ដោយកាត់បន្ថយថ្លៃដើមសម្រាប់ចិញ្ចឹមបង្កង។ លើសពីនេះទៀត ក្រោមលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ ការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ដីសណ្តរទន្លេ Cuu Long គឺប្រភេទបង្កងនេះអាចធន់ទ្រាំបានយ៉ាងល្អ។

ដោយមានកសិដ្ឋានចិញ្ចឹមបង្កងធំជាង ១ ហិកតា ជិតដល់ថ្ងៃប្រមូលផល លោក Nguyen Le Chung នៅឃុំ Thanh My បានចែករំលែកថា ចាប់តាំងពីប្តូរទៅគំរូចិញ្ចឹមបង្កងនេះ គ្រួសារលោកទទួលបានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំជាមធ្យម  ពោលគឺខ្ពស់ជាងការដាំដុះស្រូវ ៣ ដងផងដែរ។

“ការដាំដុះដំណាំស្រូវក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមិនសូវល្អដូចការចិញ្ចឹមបង្កងទេ ថ្វីត្បិតតែប្រមូលផងមួយដងក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែប្រាក់ចំណេញខ្ពស់ជាងស្រូវច្រើន ដង។ ឥឡូវតម្លៃបង្កងឡើងខ្ពស់ ដូច្នេះខ្ញុំចំណេញច្រើន។ តម្លៃចំណីគឺ ១២០,០០០ ដុងក្នុងមួយគីឡូក្រាមបង្កង”។ នេះបើយោងតាមការចែករំលែករបស់លោក Nguyen Le Chung។

ចាប់តាំងពីទទួលបានការបណ្តុះបណ្តាលនិងផ្ទេរបច្ចេកទេសចិញ្ចឹមបង្កង ពីផ្នែកកសិកម្ម Can Tho ពីឆ្នាំ ២០១៦ មក សេដ្ឋកិច្ចគ្រួសារលោក Le Van Phiem នៅឃុំ Thanh My មានស្ថេរភាព។ ជារៀងរាល់ឆ្នាំ គ្រួសាររបស់លោកអាចរកចំណូលបាន ២០០ លានដុង បន្ទាប់ពីដកការចំណាយមក ការចំណេញក៏ទទួលបាន ពី ៧០ ទៅ ១០០ លានដុង/ឆ្នាំ។ លោក Le Van Phiem បានចែករំលែកថា៖ “ឥឡូវនេះខ្ញុំចិញ្ចឹមបង្កងឈ្មោលហើយឃើញថាវាក៏មានប្រសិទ្ធភាពដែរ ហើយធ្វើស្រូវប៉ុន្មានឆ្នាំកន្លងមកតម្លៃក៏ប្រែប្រួល ឥឡូវថ្លៃចិញ្ចឹមបង្កងរាល់ឆ្នាំខ្ញុំអាចឃើញថាឆ្នាំនេះថ្លៃបន្តិចហើយ។ ។ ដូច្នេះប្រជាជនត្រូវការឱ្យរដ្ឋជួយរកទីផ្សារដើម្បីបង្កងមានតម្លៃខ្ពស់ នេះជាក្តីត្រេក អររបស់ប្រជាជន”។

ប្រសិទ្ធភាពនាំមកពីគំរូចិញ្ចឹមបង្កងទឹកសាប - ảnh 2ប្រាក់ចំណូលពីការចិញ្ចឹមបង្កងទឹកសាបមានពី ៧០ ទៅ ១០០ លានដុង/ហិកតា/ឆ្នាំ (រូបថត៖ VOV)

បច្ចុប្បន្នឃុំ Thanh My ភាគច្រើនធ្វើស្រែនិងចិញ្ចឹមត្រីប្រា រីឯផ្ទៃទឹកចិញ្ចឹមបង្កងទឹកសាបមានទំហំជិត ២១ ហិកតា។ នាពេលខាងមុខនេះ ឃុំ Thanh My នឹងពង្រីកផ្ទៃទឹកចិញ្ចឹមបង្កងទឹកសាប ដោយរួមបញ្ចូលជាមួយការដាំដុះស្រូវ។ ការចិញ្ចឹមបង្កងទឹកសាបលាយឡំក្នុងវាលស្រែ មិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេតែ ថែមទាំងផ្លាស់ប្តូរទម្លាប់ផលិតកម្មបែបប្រពៃណីបង្កើតផលិតផលស្អាតទៀត ផង។ ទន្ទឹមនឹងនេះ ការបង្វិលដំណាំនិងអន្តរកម្មបង្កើតភាពសុខដុមរមនាក្នុងបរិស្ថានរស់នៅរវាងបង្កងនិងស្រូវ កាត់បន្ថយជំងឺ ប្រើប្រាស់កន្លែងទំនេរនិងប្រើប្រាស់អាហារសំណល់ដើម្បីបំពេញគ្នាទៅវិញទៅមក។ លើសពីនេះ ឃុំបានសហការជាមួយអង្គភាពអាជីវកម្មនានា ដើម្បីស្វែងរកទីផ្សារស្ថេរភាពសម្រាប់បង្កង។ លោក Nguyen Quoc Huy កម្មាភិបាលជំរុញកសិកម្មឃុំ Thanh My បានឲ្យដឹងថា៖  “ប្រាក់ចំណេញដែលគណនាគិតលើមួយហិកតាគឺប្រហែលពី ៧០ ទៅ ១០០ លាន/ហិកតា/ឆ្នាំ ហើយថែមទាំងស្រូវទៀតគឺឡើងទៅ ១៨ ដល់ ២២ លានដុង។ចំណាយប្រាក់ចំណេញសរុបក្នុងមួយឆ្នាំនៃផ្ទៃដីចិញ្ចឹមបង្កងនិងធ្វើស្រូវមានប្រមាណ ១៣០ លាន ១៤០ លានដុង ហើយនៅឆ្នាំក្រោយយើងនឹងបង្កើនផ្ទៃទឹកចិញ្ចឹមបង្កង”។

វិស័យកសិកម្មនៃទីក្រុង Can Tho នឹងយកគំរូកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប នៅឃុំ Thanh My ធ្វើជាចំណុចភ្លឺដើម្បីពង្រីកសាយភាយទៅស្រុកផ្សេងទៀត។ ជាពិសេសតំបន់នឹងផ្តោតលើការធ្វើផែនការតំបន់កសិកម្មកន្លែងផលិតបង្កងពូជមានគុណភាពដើម្បីផ្គត់ផ្គង់ដល់ខេត្តនានានៅតំបន់ដីសណ្ដទន្លេ Cuu Long។ លោក Mai Nam អនុប្រធានមជ្ឈមណ្ឌលសេវាកម្មកសិកម្ម Can Tho បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ ប្រសិទ្ធភាពនាំមកពីការចិញ្ចឹមបង្កងមានច្រើនណាស់ បើប្រៀបធៀបនឹងដីស្រែ។ យោងតាមគោលនយោបាយរបស់ផ្នែកកសិកម្ម យើងចាប់ផ្តើមបង្វិលអ័ក្សទៅកាន់ជលផល ដើមឈើហូបផ្លែហើយបន្ទាប់មកស្រូវ។ យើងនៅតែរក្សាការចំណុចភ្លឺគឺនៅឃុំ Thanh My ស្រុក Vinh Thanh និងចម្លងជាបណ្តើរៗ នូវគំរូនេះ ទៅកាន់ស្រុក Co Do និងខ័ណ្ដ Thot Not”។

ដំបូងឡើយ គំរូនៃការចិញ្ចឹមបង្កងទឹកសាបនៅឃុំ Thanh My បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចនិងប្រាក់ចំណេញខ្ពស់ដល់ប្រជាជន។ គំរូចាប់ផ្តើមនៃការធ្វើកសិកម្មចិញ្ចឹមបង្កងទឹកសាប ធ្វើឱ្យជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន ជួយផ្នែកសិកម្មរបស់ Can Tho អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ