ពិធីបុណ្យវប្បធម៌ជប៉ុន Oshougatsu បង្កើនការជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន

(VOVWORLD) - នាពេលថ្មីៗនេះ នៅសកលវិទ្យាល័យពហុវិទ្យាហាណូយ មនុស្ស រាប់ពាន់នាក់បានសម្របខ្លួនចូលក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃពិធីបុណ្យ វប្បធម៌ជប៉ុន Oshougatsu។ ពិធីបុណ្យ Oshougatsu ជាកម្មវិធីប្រចាំឆ្នាំដែលត្រូវបាន រៀបចំឡើងសំដៅផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃប្រទេសជប៉ុន ព្រមទាំង រួមវិភាគទានជំរុញយ៉ាងខ្លាំងទំនាក់ទំនងសាមគ្គីភាពមិត្តភាព បង្កើនការ យោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ជប៉ុន។ 
ពិធីបុណ្យវប្បធម៌ជប៉ុន Oshougatsu បង្កើនការជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន  - ảnh 1 ពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨

លោកអ្នកនាងទើបនឹងស្តាប់សូរសម្លេងរន្ទឺក្នុងឈុតរបាំនិងដង្ហែរក្បួន Yosakoi ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៅពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨ សំដៅផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ក្នុងពិធីបុណ្យប្រពៃណី Oshougatsu របស់ជប៉ុន។ ចូលរួមឈុតសម្តែងរបាំនេះ កញ្ញា Dieu An និស្សិតសលកវិទ្យាល័យបច្ចេកវិទ្យាហាណូយបានចែករំលែកថា៖

        «របាំរបស់យើងខ្ញុំពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជប៉ុន ប៉ុន្តែ យើងខ្ញុំ បានហ្វឹកហាត់និងរួមបញ្ជូលក្នុងនោះនូវស្មារតីរបស់ប្រជាជនវៀតណាម។ មានឱកាស ចូលរួមពិធីបុណ្យដូច្នេះ ខ្ញុំសប្បាយរីករាយណាស់។»

        តាមភាសាជប៉ុន បុណ្យចូលឆ្នាំថ្មីត្រូវបានហៅថា «Oshougatsu» ដែលមានប្រភពដើមពីទំនៀមទំលាប់ទទួលទេវតាឆ្នាំថ្មី Toshigamisama ទេវតានាំមកនូវ សុខភាពល្អ សុភមង្គល សំណាង គ្រប់ប្រការ។ បុណ្យចូលឆ្នាំថ្មីរបស់ជប៉ុនមានចំណុច ស្រដៀងគ្នាជាមួយបណ្ដាប្រទេសអាស៊ីខាងកើតដទៃដែរប៉ុន្តែនៅមានអត្តសញ្ញាវិសេសវិសាល ដោយឡែករបស់ខ្លួន។

ពិធីបុណ្យវប្បធម៌ជប៉ុន Oshougatsu បង្កើនការជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន  - ảnh 2 ពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨

        ពិធីបុណ្យ Oshougatsu ជាកម្មវិធីមិនរកចំណេញដែលក្លឹបភាសាជប៉ុន HEDSPI Nichibu នៃសកលវិទ្យាល័យពហុវិទ្យាហាណូយរៀបចំឡើងសំដៅបង្ហាញឡើងវិញ បរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Oshougatsu របស់ជប៉ុន ព្រមទាំង អភិវឌ្ឍន៍ សកម្មភាពជួបប្រាស្រ័យរវាងវៀតណាមនិងជប៉ុន។ តំណាងនៃគណៈចាត់តាំង លោក Lai Van Hai បានឲ្យដឹងថា៖

        «ពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨ គឺជាពិធីបុណ្យលើកទី ៦ ដែលក្លឹបភាសា ជប៉ុន HEDSPI Nichibu សកលវិទ្យាល័យពហុវិទ្យាហាណូយ រៀបចំតាមរូបសណ្ឋាន festival វប្បធម៌។ មុននោះ ក្លឹបភាសារជប៉ុននៃសកលវិទ្យាល័យពហុវិទ្យាហាណូយ បានរៀបចំប៉ុន្តែដោយទ្រង់ទ្រាយតូចប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ទ្រង់ទ្រាយ

និងខ្លឹមសារព្រឹត្តិការណ៍វប្បធម៌នេះកាន់តែត្រូវបានធ្វើសម្បូបែបថែមទៀត។»

        មកដល់ពិធីបុណ្យ ទស្សនិកជនបានគយគន់ដើម Kadomatsu ធំបំផុតនៅវៀតណាមទស្សនាមណ្ឌលតាំងបង្ហាញផ្កាសាកូរ៉ានិងផ្កា fuji ដែលត្រូវបានធ្វើដោយដៃរាប់ម៉ឺនទង។ ក្រៅពីនោះ ភ្ញៀវមានឱកាសទទួលទានម្ហូបអាហារប្រពៃណីរបស់ជប៉ុនផងដែរ។ លោក Lai Van Hai បានឲ្យដឹងថែមទៀតថា៖

        «ខុសពីពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៧ ពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨ ឆ្ពោះទៅការបង្ហាញមិនត្រឹមតែនិទាឃរដូវរបស់ជប៉ុន ប៉ុណ្ណោះទេ ថែមទាំង រដូវក្តៅ សរទរដូវនិងរដូវរងារ ទៀតផង។ រដូវនិមួយៗមានសកម្មភាពវប្បធម៌វិសេសវិសាល ដោយឡែក។ ភ្ញៀវដែលបានចូលរួមពិធីបុណ្យមានឱកាសធ្វើផលិតផលសំរាប់ខ្លួន។»

        ពិធីបុណ្យ Oshougatsu ឆ្នាំ ២០១៨ បានជួយឧបត្ថម្ភមិត្តវ័យក្មេងវៀតណាម យល់បន្ថែមអំពីទឹកដីនិងមនុស្សជប៉ុន ព្រមទាំង បង្កលក្ខណៈតភ្ជាប់ជំនាន់វ័យក្មេងនៃ ប្រទេសទាំងពីរ ផងដែរ។ នេះក៏ជាព្រឹត្តិការណ៍វប្បធម៌ជប៉ុនមួយនៅទីក្រុងហាណូយ ដើម្បីប្រជាជនជប៉ុនដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម មានឱកាសចូលរួម ពិធីបុណ្យប្រពៃណីរបស់ខ្លួននៅទីនេះ។ លោក Shunto Adachi និស្សិតជប៉ុនមួយរូប ដែលកំពុងរស់នៅនិងរៀនសូត្រនៅវៀតណាមបានចែករំលែកថា៖        «មិត្តវៀតណាមមួយរូបបានឧទ្ទេសនាមអំពីពិធីបុណ្យនេះ។ ជាជនជាតិជប៉ុនមួយ រូប ខ្ញុំមានគោលបំណងជួយឧបត្ថម្ភបណ្ដាមិត្តបំពេញតួនាទីជាពិធីករពិធីការិនីនៅព្រឹត្តិ ការណ៍នេះ។ ខ្ញុំសប្បាយរីករាយណាស់ ពេលដែល បុណ្យប្រេពៃណីរបស់ជប៉ុនត្រូវ បានរៀបចំឡើងនៅវៀតណាម។»

        ពិធីបុណ្យ Oshougatsu មិនត្រឹមតែនាំមកជូនភ្ញៀវទេសចរនូវបរិយាកាសពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជប៉ុនប៉ុណ្ណោះទេថែមទាំងរួមវិភាគទានពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។ នេះក៏ជាសកម្មភាពមានអត្ថន័យ តភ្ជាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ