ពិធីបុណ្យវិហារស្តេច Hung ឆ្នាំ ២០១៩៖ ផ្សព្វផ្សាយសិល្បៈច្រៀងចម្រៀង Xoan យ៉ាងរីកសុះសាយ

(VOVWORLD) -  ចម្រៀង Xoan គឺជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍របស់ខេត្ត Phu Tho ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់កាលពីខែធ្នូឆ្នាំ២០១៧ កន្លងទៅ។ ប្រភពដើមនៃបទចម្រៀង Xoan គឺផ្សាភ្ជាប់ជាមួយដំណើការស្ថាបនាប្រទេសជាតិនៃរាជកាលស្តេច Hung ហេតុដូច្នេះហើយ នៅពេលដែលពិធីបុណ្យវិហារ Hung - និងពិធីសែន ខួបស្តេច Hung មកដល់ម្តងៗ នៃថ្ងៃទី១០ខែទី៣ (តាមច័ន្ទគតិ)នោះ  គឺតែងតែមានការសម្តែងច្រៀងចម្រៀង Xoan។  ព្រឹត្តិការណ៍នេះ បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដី Phu Tho។

ពិធីបុណ្យវិហារស្តេច Hung ឆ្នាំ ២០១៩៖ ផ្សព្វផ្សាយសិល្បៈច្រៀងចម្រៀង Xoan យ៉ាងរីកសុះសាយ - ảnh 1 ទិដ្ឋភាពនៃពិធីសម្តែងចម្រៀង Xoan នៅពិធីបុណ្យសែនខួបស្តេច Hung (រូបថតៈ Bao Phu Tho)

ជាបេតិកភ័ណ្ឌមួយដែលស្ថិតក្នុងប្រភេទសិល្បៈសម្តែង ចម្រៀង Xoan របស់ខេត្ត Phu Tho ដោយការច្រៀង រាំ និងវាយស្គ។ ការច្រៀង Xoan ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការថ្វាយបង្គំ ស្តេច Hung ដែលជាជំនឿកើតចេញពីការអនុវត្តការគោរពបូជាបុព្វបុរសរបស់ប្រជាជនវៀតណាម។ ក្នុងពិធីបុណ្យស្តេច  Hung   ជាប្រចាំឆ្នាំ ក្រុមចម្រៀង Xoan តែងតែព្យាមហ្វឹកហាត់បទចម្រៀងដើម្បីសម្តែងនៅមហោស្រពនិងក្នុងពិធីសែនខួបស្តេច Hung។

ដើម្បីត្រៀមរៀបចំសម្រាប់ពិធីបុណ្យសែនខួបស្តេច Hung និងពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៩ ជារៀងរាល់ថ្ងៃ លោកយាយ Phan Thi Kiem នៅសង្កាត់ Kim Dai ឃុំ Kim Duc ទីក្រុង Viet Tri  តែងតែពឹងកូនចៅ ជូនទៅកាន់សាលាភូមិតាំងពីព្រឹកព្រលឹម សម្រាប់ស្លៀកពាក់សម្លៀកបំពាក់បុរាណ។ ឆ្នាំនេះ លោកយាយ Phan Thi Kiem មានអាយុ ១១០ ឆ្នាំក៏ដោយ ប៉ុន្តែនៅតែច្រៀងចម្រៀង Xoan ពីរោះដដែល។ លោកយាយគឺជាសិប្បករម្នាក់ក្នុងចំណោមសិប្បករទាំង១៧ រូបដំបូងគេ ដែលទទួលបានកិត្តនាម “សិប្បករឆ្នើម” ដែលលោកប្រធានរដ្ឋប្រគល់ជូន។ លោកស្រីបានសំណេះសំណាលថាៈ “នាឱកាសពិធីបុណ្យមកដល់ម្តងៗ ខ្ញុំមានការសប្បាយណាស់។ ចង់តែរស់នៅបានបន្ថែមប៉ុន្មានឆ្នាំទៀត ដើម្បីបានឡើងឆាកច្រៀងដែរ”។

អង្គុយរៀនច្រៀងជាមួយលោកតា លោកយាយ នៅឯបរិវេណសាលាសង្កាត់ Kim Dai នៅមានចៅ ពីរ នាក់គឺ Le Thi Thu Ha  និង Ngo Quoc Cuong។ បើទោះបីជានៅតូចក្តី ប៉ុន្តែ ចៅទាំងពីរនាក់នេះបានច្រៀងចម្រៀង Xoan គួឲ្យជក់ចិត្តណាស់។

ពិធីបុណ្យវិហារស្តេច Hung ឆ្នាំ ២០១៩៖ ផ្សព្វផ្សាយសិល្បៈច្រៀងចម្រៀង Xoan យ៉ាងរីកសុះសាយ - ảnh 2ការសម្តែងចម្រៀង Xoan របស់កុមារីម្នាក់ (រូបថតៈ Duc Anh/VOV5) 

ក្មេងៗដូចជា Thu Ha និង Quoc Cuong គឺជាជំនាន់ទី ៤ នៅខេត្ត Phu Tho ដែលចេះច្រៀងចម្រៀង Xoan ។ ចំណែកជនវ័យចំណាស់ ដូចជាសិប្បករឆ្នើម Le Xuan Ngu ប្រធានក្រុមច្រៀង Xoan Phu Duc  ឃុំ Kim Duc  ទីក្រុង Viet Tri គឺមានចំណង់ចំណូលចិត្តខ្ពស់ក្នុងការបង្រៀនច្រៀងចម្រៀង  Xoan សម្រាប់ក្មេងៗជំនាន់ក្រោយ។ លោក Le Xuan Ngu បានចែករំលែកថា៖ “យើងខ្ញុំបានបង្ហាត់បង្រៀនឲ្យក្មេងៗ ចេះច្រៀងតាមបែបបុរាណ។ ពោលគឺ មុននេះច្រៀងយ៉ាងដូចម្ត៉េច គឺឥឡូវច្រៀងតាមដូច្នេះដែរ។ ដល់ពេលពិធីបុណ្យមកដល់ ខ្ញុំក៏បានបង្រៀនឲ្យប្អូនៗនូវ បទ ចម្រៀង Xoan ជាច្រើន។ យើងខ្ញុំក៏បានបង្ហាត់បង្រៀនឲ្យក្មេងទាំងនោះ អាចសម្តែងបានក្នុងសាលាភូមិ ពោលគឺ ប្អូនៗត្រូវទន្ទីងចាំពិធីសែនស្តេច Hung ផងដែរ”។

ចាប់តាំងពីពេលដែល ច្រៀង Xoan ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា បេតិ កភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោកមក ខេត្ត Phu Tho បានអនុវត្តកម្មវិធីជាច្រើនដើម្បីអភិរក្សនិងពង្រីកនូវប្រភេទសិល្បៈនេះ។ ក្នុងនោះ ផ្តោតទៅលើការវិនិ យោគលើប្រភពធនធានមនុស្ស ការបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយៗ។  ដើមឡើយមានតែសិប្បករ ៧ នាក់ប៉ុណ្ណោះដែលមានសមត្ថភាពបង្រៀនច្រៀង Xoan រហូតមកដល់ពេលនេះ មានសិប្បករឡើងដល់ជិត ៧០ នាក់មកហើយ។ តន្ត្រីករ អ្នកស្រាវជ្រាវតន្ត្រី លោក Dang Hoanh Loan បានចាត់ទុកថា ៖ ច្រៀងចម្រៀង Xoan គឺជាទម្រង់នៃពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ ដោយផ្សារភ្ជាប់ជាមួយប្រពៃណីទំនៀមទម្លាប់ និងការច្រៀងនៅតាមវត្តអារាមដើម្បីបម្រើសេចក្តីត្រូវការជំនឿសាសនានៃសហគមន៍។ ហេតុដូច្នេះ ចាំបាច់ត្រូវថែរក្សានូវទម្រង់ជំនឿ វប្បធម៍ទាំងនេះ ដើម្បីអភិវឌ្ឍន៍ច្រៀង Xoan និងមានទីកន្លែងដើម្បីណែនាំប្រភេទវប្បធម៍នេះដល់សាធារណៈជនក្នុងប្រទេសក៏ដូចជាអន្តរជាតិ។ លោក Dang Hoanh Loan បានឲ្យដឹងថា៖ “ត្រូវអភិរក្សទាំងស្រុងនូវទម្រង់ជំនឿបែបនេះ។ ជាក់ស្តែងគឺលើកទឹកចិត្តការច្រៀងចម្រៀង Xoan នៅភូមិដែលមានទំនៀមទម្លាប់ច្រៀងចម្រៀង Xoan។ ម្យ៉ាងវិញទៀត អាចណែនាំសិល្បៈច្រៀងចម្រៀង Xoan ឲ្យឈានចូលក្នុងជីវភាពរស់នៅសហគមន៍។ យ៉ាងណាមិញ ខេត្ត Phu Tho ត្រូវប្រុងប្រយ័ត្នក្នុងការស្រាវជ្រាវដើម្បីមានការផ្លាស់ប្តូរមតិជាមួយអ្នកវិទ្យាសាស្ត្រ”។

ដើម្បីជួយភ្ញៀវទេសចរកាន់តែមានបទពិសោធន៍ជាច្រើនអំពីវប្បធម៌នៃខេត្ត Phu Tho ក្នុងឱកាសប្រារព្ធពិធីបុណ្យស្តេច Hung ការច្រៀងចម្រៀង Xoan នឹងបានសម្តែងនៅកន្លែងជាច្រើននៃមណ្ឌលកេរដំណែល។  តាមរយៈសកម្មភាពជាក់ស្តែងផ្នែលទេសចរណ៍ Phu Tho បានដាក់បញ្ចូលចម្រៀង Xoan ឲ្យក្លាយទៅជាម្ហូបស្មារតី ផលិតផលទេសចរណ៍ដ៏វិសេសវិសាល ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិមិនអាចរំលងបានឡើយ។ ប្រការនេះនឹងជួយរួមចំណែកឲ្យច្រៀង Xoan Phu Tho ត្រូវបាន មតកនិងផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានទូលំទូលាយជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ