ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ”

(VOVworld) - នាដើមខែមករាកន្លងទៅ ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” ត្រូវបាន
រៀបចំឡើងនៅបរមរាជវាំង Thang Long ដោយគោលបំណងបង្ហាញពីអនុស្សាវរីយ៍
ជាក់ស្ដែងបំផុត អំពីទីក្រុងហាណូយនៅដំណាក់កាលមុននេះរាប់សិបឆ្នាំជូនទស្ស
និកជន។នោះ ជាមណ្ឌលវិថីបុរាណ ជារថភ្លើង ជាហាងបៀ Mau Dich នៅសម័យ
កាល រដ្ឋផ្គត់ផ្គង់ទាំងអស់។សូមអញ្ជើញលោកអ្នកនាងរួមជាមួយអ្នកយកព័ត៌មាន
Hoang Hai ស្វែងយល់ពីពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” នៅសម័យមុន។
ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” - ảnh 1
សិល្បៈករសំដែងដូរតន្រ្តីនៅលើរូបសណ្ឋានរថភ្លើង

ស្ថិតនៅចំកណ្ដាលមជ្ឈមណ្ឌលពិព័រណ៌នេះ គឺជារូបសណ្ឋានរថភ្លើង ដែលជា
មធ្យោបាយធ្វើដំណើរដ៏ស្និទ្ធិស្នាលជាមួយប្រជាជនរដ្ឋធានីក្នុងអំឡុងជិត១សតវត្ស
តាំងពីឆ្នាំ១៩០០ដល់ឆ្នាំ១៩៩០។នៅលើទូរថភ្លើង យុវជនមួយក្រុមកំពុងសំដែង
ដូរតន្រ្តី។លោក Phong ដែលជាមនុស្សម្នាក់មានស្រុកកំណើតនៅតំបន់ភា
គកណ្ដាលវៀតណាម តែទៅតាមគ្រួសាររស់នៅក្រុងហាណូយតាំងពីតូចមក
កំពុងផ្ដោត ការយកចិត្តទុកដាក់ដល់ការសំដែងនេះ។ចំពោះលោក រថភ្លើងមិន
ត្រឹមតែជា មធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្និទ្ធិស្នាលមួយរូប
ក្នុងពេល កុមារភាពដែលលោកតាមឧពុកម្ដាយទៅជួញដូរសព្វទីកន្លែងនៅរដ្ឋធានី
ហាណូយ។
“រថភ្លើងបានផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅ ទៅនឹងអនុស្សាវរីយ៍របស់ប្រជាពល
រដ្ឋភាគច្រើននៅក្រុងហាណូយ។វា មានប្រយោជន៍ធំណាស់ មិនត្រឹមតែជាមធ្យោ
បាយជួយប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជួយអ្នកលក់
ដូរប្រកបរបរទៀតផង។ក្រៅពីនោះ រថភ្លើងក៏ជាកន្លែងដើម្បីពលរដ្ឋជួបប្រាស្រ័យ
ជួយឲ្យមនុស្សម្នាកាន់តែខិតជិតគ្នាផងដែរ។”
ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” - ảnh 2
មណ្ឌលវិថីបុរាណ

ទីក្រុងហាណូយនៅសម័យមុន ជាកន្លែងប្រមូលផ្ដុំនៃមណ្ឌលវិថីបុរាណ វិថីរបរ
ដែលមានអាយុតាំងពីយូរយាណាស់មក ប៉ុន្តែពេលវេលាកន្លងផុតទៅ វិថីរបរមួយ
ចំនួនត្រូវបានបាត់បង់ទៅ។ផ្ទុយពីបច្ចុប្បន្នដែលមណ្ឌលវិថីបុរាណមានភាពមមា
ញឹក គឺបរិយាកាសនៃមណ្ឌលវិថីបុរាណនៅសម័យមុន ត្រូវបានសម្ដែងយ៉ាងរស់
រវើកនៅពិព័រណ៍នេះ។រូបសណ្ឋានផ្ទះនានាដែលមាន២ជាន់ ជញ្ជាំងលាបពណ៌
លឿង ដំបូលប្រក់ក្បឿងក្រហម ត្រូវបានរៀបចំតាមសង្ខាងផ្លូវ ហើយបែងចែក
តាមឈ្មោះ ។វិថីទាំងនេះមិនលក់ទំនិញច្រើនប្រភេទដូចនាបច្ចុប្បន្នទេប៉ុន្តែ វិថី
និមួយៗលក់ទំនិញដ៏វិសេសវិសាតែមួយប្រភេទប៉ុណ្ណោះ។ឧទាហរណ៍វិថី Hang
 Khay ជំនាញលក់គ្រឿងសង្ហារឹមធ្វើអំពីឈើ។វិថី Hang Dao លក់ក្រណាត់ និង
សូត្រ។រីឯវិថី Lan Ong ជាឈ្មោះគ្រូពេទ្យមួយរូបដ៏ល្បីឈ្មោះរបស់វៀតណាមលក់
ថ្នាំរុក្ខជាតិតែប៉ុណ្ណោះ។លក្ខណៈអនុស្សាវរីយ៍នេះបាននាំមកភាពភ្ញាក់ផ្អើល
សំរាប់ភ្ញៀវទេសចរណ៍បរទេស ក្នុងនោះមានលោក Eliam ភ្ញៀវទេសចរណ៍មួយ
នាក់មកពីអៀឡង់។លោកកំពុងផ្តោតយកចិត្តទុកដាក់ថតរូបទិដ្ឋភាពនៃមណ្ឌល
 វិថីបុរាណ។
“ខ្ញុំទើបនឹងបានទស្សនាពីខាងក្រៅចូលមក។មណ្ឌលវិថីបុរាណធ្វើឲ្យខ្ញុំមានការ
ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារវិថីត្រូវបានដាក់ឈ្មោះតាមទំនិញវិសេសវិ
សាលលក់នៅទីនោះ។ខ្ញុំក៏ចូលចិត្តស្ថាបត្យកម្មបុរាណរបស់ផ្ទះនិមួយៗផងដែរ។”
ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” - ảnh 3
វិថី Hang Dao លក់ក្រណាត់និងសូត្រ

 និយាយរួចហើយ លោក Eliam ទៅកាន់ស្តង់ទំនិញលក់រូបសំរិទ្ធិមួយនៅវិថី Hang
Bac។នេះជាស្តង់ទំនិញរបស់សិប្បករចាក់ពុម្ភសំរិទ្ធិ Le Khang។មានអាយុ៧៥ឆ្នាំ
សិប្បករដែលមានកិត្តិនាម “ស្ដេចចាក់ពុម្ភសំរិទ្ធិ” រូបនេះជាសិប្បករមួយនាក់ក្នុង
ចំណោមសិប្បករដ៏តិចតួចដែលនៅកំពុងរក្សាបាននិងអភិវឌ្ឍន៍របរប្រពៃណីរហូត
ដល់ពេលនេះ។
“ពេលមុនឆ្នាំង ខ្ទះ និងរបស់ប្រើប្រាស់ស្ទើតែទាំងអស់សុទ្ធតែធ្វើពីសំរិទ្ធិ។ប៉ុន្តែ
ក្រោយពីពេលរំដោះរដ្ឋធានី សំបកយន្តហោះចម្បាំងរបស់ខ្មាំងសត្រូវ ត្រូវបាន
បញ្ជូន មកទីក្រុង គេចាប់ផ្ដើមជំនួសសំរិទ្ធិដោយអាលុយមីញ៉ូម។ពីព្រោះអាលុយ
មីញ៉ូម ស្រាល ងាយប្រើប្រាស់ជាងសំរិទ្ធិ។ក្រោយពីនោះ ខ្ញុំបានទៅរៀននៅ
សាលា បង្រៀនចាក់ពុម្ភសំរិទ្ធិដើម្បីលើកកំពស់ជំនាញ។ត្រូវឆ្លងកាត់ដំណាក់
កាលនោះ ទើបនឹងនាំចំណង់ចំណូលចិត្តឡើងកំពស់ថ្មីបាន។”
ពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” - ảnh 4
ហាងបៀវ Mau Dich មិនមានកៅអីទំនេទេ

នៅទល់មុខមណ្ឌលពិព័រណ៍តាមទីធ្លាដ៏ធំទូលាយ ជាបរិវេណលក់ចំណីអាហារ
ដែលនាំទស្សនិកជនត្រឡប់មកជាមួយរស់ជាតិរបស់ម្ហូបអាហារប្រពៃណីជាមួយ
 ហាងបៀវតាមរចនាបទដូចនៅសម័យកាលមុន។នៅទីនេះ អតិថិជនត្រូវរៀបជា
ជួរ ដើម្បីប្ដូរលុយទៅជាតែមនិងកាក់ ដែលជាមធ្យោបាយដោះដូរដែលត្រូវបាន
ប្រើប្រាស់នៅហាង Mau Dich​នានា សម័យមុន ហើយទើបនាំយកតែមនិងកាក់
ទៅទិញ បៀនិងម្ហូបអាហារបាន។លោក Minh អតិថិជនមួយនាក់ កំពុងរង់ចាំដល់
វេនរបស់ ខ្លួន បានចែករំលែកថា៖
“ខ្ញុំគិតថា បរិយាកាសដែលត្រូវបានបង្កើតនិងសម្ដែងឡើងវិញនៅទីនេះ មាន៧០ ដល់៨០%ស្រដៀងគ្នាជាមួយបរិយាកាសទីក្រុងហាណូយនៅសម័យកាលមុន
នេះ។ជាការពិត នៅមានការខ្វះមួយចំនួនដូចជា សម្រែកពពាយនាយរបស់អ្នក
លក់ការ៉េមតាមដងវិថី។មកទីនេះ ខ្ញុំនឹកដល់អនុស្សាវរីយ៍ជាច្រើនកាលនៅពីតូច
ដូចជាជិះរថភ្លើងទៅទិញត្រីតាំងលំអរ ទិញមាន់ជុល។ហើយជួលកាលត្រូវបាន
ម្ដាយនាំទៅហាងបៀនៅជិតផ្ទះ ហៅមួយកែវម្ដាយកូនផឹកជាមួយគ្នា។ពិតជា
រំភើបណាស់។”

ក្នុងរយៈពេល៥ថ្ងៃប្រព្រឹត្តទៅ បរិយាកាសពិព័រណ៍ “អនុស្សាវរីយ៍ហាណូយ” បាន
ទទួលមនុស្សជាង១២ម៉ឺននាក់មកទស្សនា។កម្មវិធីនេះមិនត្រឹមតែជាកន្លែងដើម្បី
ប្រជាជនគ្រប់ស្រទាប់នៅរដ្ឋធានីមកស្វែងយល់អំពីទីក្រុងហាណូយនៅសម័យ
មុនប៉ុណ្ណោះទេ ថែមទាំងសំដៅឧទ្ទេសនាម ផ្សព្វផ្សាយជាមួយភ្ញៀវទេសចរណ៍
នៅគ្រប់ទិសទីអំពីទីក្រុងហាណូយនាបច្ចុប្បន្នដ៏រួសរាយរាក់ទាក់ ទំនើប ធ្វើសមា
ហរណកម្មប៉ុន្តែនៅរក្សានិងពង្រីកបាននូវអត្តសញ្ញាណវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ