មក Hon Mun មុជទឹកទស្សនាផ្កាថ្ម

(VOVworld) - តើមិត្តចង់សម្របខ្លួនក្នុងសមុទ្រ​ ដោយគយគន់បណ្ដុំផ្កាថ្មចម្រុះពណ៌
ឬចង់ឃើញដោយផ្ទាល់ភ្នែកនូវជីវិតរស់នៅក្នុងបាតសមុទ្រ?ចូររួមដំណើរជាមួយ
យើងខ្ញុំមកកាន់ Hon Mun ដែលជាកោះស្អាត១ស្ថិតនៅឈូងសមុទ្រ Nha Trang ភាគកណ្ដាលវៀតណាមនិងជាមណ្ឌលអភិរក្សសមុទ្រដំបូងគេនិងតែមួយ គត់របស់វៀត
ណាមដែលត្រូវបានមូលនិធិសត្វព្រៃពិភពលោកវាយតំលៃជា មណ្ឌលជីវចម្រុះដ៏
សម្បូរបែបនៃសមុទ្រអាស៊ីអាគ្នេយ៍។ដោយគ្រាន់តែចំណាយចំនួន២៥ដុល្លាអាមេ
រិកតែប៉ុណ្ណោះ​ មិត្តនឹងមានឱកាសចូលរួមក្នុងដំណើរមុជទឹកសមុទ្រក្នុងរយៈពេល
៣០នាទីជាមួយបទពិសោធន៍ដ៏អស្ចារ្យនៅក្រោមបាត សមុទ្រ។
មក Hon Mun មុជទឹកទស្សនាផ្កាថ្ម - ảnh 1
ហ្វូងត្រីហាក់ដូចជាកំពុងលេងកំសាន្តជាមួយអ្នកមុជទឹកសមុទ្រ

ចាកចេញពីកំពង់ផែ Cau Da នាម៉ោង៨ព្រឹក អស់ពេលវេលាជាង១ម៉ោងនាវាទេស
ចរណ៍របស់ក្រុមហ៊ុន Vinadiving បានដឹកជញ្ជូនខ្ញុំរួមជាមួយភ្ញៀវទេសចរចំនួន១០
នាក់ទៀតទៅកាន់កន្លែងមុជទឹកសមុទ្រដែលស្ថិតនៅចម្ងាយពីកោះ Hon Mun
ប៉ូន្មានរយម៉ែត្រប៉ុណ្ណោះ។ទឹកសមុទ្រនៅទីនេះមានពណ៍ខៀវស្រងាត់ធ្វើឲ្យយើង
ខ្ញុំឈរនៅលើនាវាក៏ឃើញច្បាស់ផ្កាថ្មនៅក្នុងបាតសមុទ្រ។រួមដំណើរជាមួយយើង
ខ្ញុំមានមគ្គុទ្ទេសចំនួន១០នាក់ ដែលជាអ្នកជំនាញមុជទឹកមានភារកិច្ច ជួយឲ្យភ្ញៀវ
ទេសចរត្រៀមរៀបចំស្មារតីនិងបច្ចេកទេសចាំបាច់សំរាប់ការមុជទឹក។តាមលោក
Cao Phuoc Le Huy​ អ្នកជំនាញមុជទឹកមួយនាក់ដែលមានបទពិ សោធន៍៥ឆ្នាំថា
មុជទឹកជាវិញ្ញាសារកីឡាមិនលំបាកទេ ប៉ុន្តែសមស្របនឹងវ័យ អាយុជាច្រើន។
អ្នកណាមិនចេះហែលទឹក នៅចូលរួមបានជាធម្មតា លើកលែងតែ ករណីមានជំងឺ
បេះដូងឬជំងឺសម្ពាធឈាមខ្ពស់ប៉ុណ្ណោះ។ប៉ុន្តែមុនពេលមុជទឹក មិត្តត្រូវចងចាំ
ច្បាស់នូវការប្រើសញ្ញាដោយដៃដើម្បីអាចទាក់ទងបានជាមួយអ្នកជំនាញមុជទឹក
នៅក្នុងបាតសមុទ្រ។

“សញ្ញាម្រាមដៃបង្កើតរង្វង់មូល មានន័យថា មិត្តមានអារម្មណ៍ល្អឬទេ?បើសិនជា
ល្អគឺមិត្តធ្វើសញ្ញាដូច្នេះដែរ បើសិនជាមិនល្អទេ មិត្តត្រូវក្រវីដៃដើម្បីឆ្លើយតប។ឧទា
ហរណ៏ សម្ពាធទឹកបណ្ដាលឲ្យមិត្តឈឺត្រចៀក ចូរក្រវីដៃនិងចង្អុលលើត្រចៀកឬ
ទឹកចូលក្នុងមាត់បណ្ដាលឲ្យពិបាកដកដង្ហើម ចូរក្រវីដៃនិងចង្អុលលើមាត់”។

លោក Nguyen Quoc Dai ជាភ្ញៀវទេសចរដំបូងនៃក្រុមខ្ញុំដែលកំពុងត្រៀមរៀបចំ
ចុះសមុទ្រ រួមជាមួយអ្នកជំនាញមុជទឹកហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មាននាទីនៅ
តំបន់ទឹករាក់ដើម្បីប្រកបទៅនឹងសម្ពាធទឹក។លោក​ Dai ស្លៀកពាក់សម្លៀកបំពាក់
មុជទឹកជំនាញ ពាក់បំពង់អុកស៊ីសែនមួយនៅលើខ្នង ពាក់ជើងទា។ដូចខ្ញុំដែរ
លោក ក៏មានអារម្មណ៍របស់មនុស្សម្នាក់ដែលទៅមុជទឹកជាលើកដំបូង។

“លើកដំបូងពិតជាមានអារម្មណ៍ប្លែកណាស់ ទាំងព្រួយបារម្ភផង ទាំងសម្បាយរីក
រាយទៀតផង។ឥឡូវនេះមានសំនួរជាច្រើនបានផុសឡើងក្នុងក្បាលរបស់ខ្ញុំ។ខ្ញុំ
មិនដឹងថានឹងមានអារម្មណ៍អ្វីៗនៅខាងក្រោមនោះទេ ហើយមិនដឹងថាអាចមើល
ឃើញច្បាស់ដែរឬទេ?”

ពេលអ្វីៗទាំងអស់បានត្រៀមជាស្រេច ដំណើរការរកឃើញមហាសាគរនឹងចាប់
ផ្ដើមដោយមានការជួយឧបត្ថម្ភរបស់អ្នកជំនាញមុខទឹក។
មក Hon Mun មុជទឹកទស្សនាផ្កាថ្ម - ảnh 2
នៅខាងក្រោមបាតសមុទ្រ មានបណ្ដុំផ្កាថ្មចម្រុះពណ៌ជាច្រើន

“ខ្ញុំអាចនិយាយថាបើសិនជាមកទីនេះដោយមិនបានមុជទឹកសមុទ្រនោះ គឺដូចជា
បាត់បង់ពាក់កណ្ដាលជីវិតរបស់ខ្លួនហើយ។ដោយសារពេលចុះខាងក្រោមបាត
សមុទ្រ យើងនឹងមើលឃើញរាល់បណ្ដុំផ្កាថ្មដែលតាំងពីមុនមកត្រឹមតែឃើញតាម
ទូរទស្សន៍ប៉ុណ្ណោះ។ម្យ៉ាងទៀតជាពិសេសគឺមានត្រីចម្រុះពណ៍ជាច្រើនហើយវា
ស្និទ្ធស្នាលជាមួយមនុស្សណាស់”។

ចំពោះអ្នកដែលមុជទឹកសមុទ្រជាលើកដំបូង ជម្រៅដែលបានអនុញ្ញត្តិគឺត្រឹមពី៦
ដល់១០ម៉ែត្រប៉ុណ្ណោះ។កាន់តែចុះជ្រៅ គំនូរទេសភាពចម្រុះពណ៌នៅក្នុងសមុទ្រ
កាន់ តែស្អាតអស្ចារ្យថែមទៀត។នៅទល់មុខខ្ញុំ គឺបណ្ដុំផ្កាថ្មជាច្រើនចម្រុះពណ៌
ពីទឹក ក្រូច ក្រហម ខៀវជាដើម។ហើយមានហ្វូងត្រីតូចៗដែលហែលទឹកនៅ
ជុំវិញបណ្ដុំ ផ្កាថ្មនិមួយៗដូចជាវាកំពុងលេងកំសាន្តជាមួយខ្ញុំដែរ។៣០នាទីនៃ
ដំណើររក ឃើញសមុទ្រកន្លងផុតទៅគឺលឿនណាស់។បុរស Duc Manh និងកញ្ញា
Quynh Anh មិនអាចលាក់បាននូវក្ដីសប្បាយរីករាយរបស់ខ្លួនពេលងើបឡើងពីផ្ទៃ
សមុទ្រ ឲ្យដឹងថា៖

“អស្ចារ្យណាស់។នៅខាងក្រោមមានត្រីចម្រុះពណ៍ជាច្រើន ពីខៀវ ក្រហម លឿង
ហើយមានហ្វូងត្រីខ្មៅមួយទៀត វាហែលទឹកជុំវិញផ្កាថ្មដូចជាកំពុងទៅរកស៊ី”។
“នាពេលមុជទឹកចុះជ្រៅ សម្ពាធទឹកគឺធំណាស់បណ្ដាលឲ្យខ្ញុំតឹងត្រចៀកបន្តិច។
ប៉ុន្តែដោយមានការជួយឧបត្ថម្ភរបស់អ្នកជំនាញមុខទឹក ខ្ញុំមិនមានបញ្ហាអ្វីៗទេ”។

ទេសភាពស្រស់ស្អាតនិងប្រភពធនធានជីវចម្រុះបាននាំ Hon Mun ក្លាយទៅជាទី
កន្លែងគួរឲ្យចាប់អារម្មណ៍របស់អ្នកណាដែលនិយមចូលចិត្តរកឃើញមហាសាគរ
។ជារៀងរាល់ឆ្នាំ កោះ Hon Mun ទាក់ទាញភ្ញៀវទេសចរជាង៣សែននាក់មក
ទស្សនា។បើសិនជាមានឱកាស ខ្ញុំនឹងត្រឡប់មក Hon Mun ឡើងវិញជាពិត
ប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ