ម្ហូបអាហារវៀតណាម - ឯកអគ្គរដ្ឋទូតសន្តិភាព

(VOVWORLD) -  កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនៃប្រទេស វៀត ណាម បានផ្តល់ឱកាសសម្រាប់វៀតណាមដើម្បីផ្សព្វផ្សាយវប្បធម៌។ ក្នុងនោះម្ហូបអាហារវៀតណាមត្រូវបានអ្នកសារព័ត៌មានអន្តរជាតិទទួលស្គាល់ ហើយពួកគេជាឯកអគ្គរដ្ឋ ទូតធម្មជាតិ ដែលរីកសាយភាយវប្បធម៌វៀតណាមទៅជុំវិញពិភពលោក។ ម្ហូបអាហារគឺជាមធ្យោបាយលឿនបំផុតសម្រាប់អ្នកសារព័ត៌មាននិងអ្នកកាសែតស្វែងយល់អំពីវប្បធម៌និងប្រជាជនវៀតណាមផងដែរ។

ម្ហូបអាហារវៀតណាម - ឯកអគ្គរដ្ឋទូតសន្តិភាព - ảnh 1 Ye Jin Lee អ្នកយកព័ត៌មាននៃវិទ្យុ TBS កូរ៉េខាងត្បូង រួមជាមួយសហការី ជក់ចិត្តណាស់ចំពោះ Pho ហាណូយ (រូបថតៈ VOV.VN)

ដើម្បីណែនាំពីវប្បធម៍ម្ហូបអាហាររបស់ទីក្រុងហាណូយ ជូនដល់មិត្តភក្តិអន្តរជាតិ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអញ្ជើញចុងភៅដ៏ល្បីល្បាញរបស់រដ្ឋធានីហាណូយ មកបម្រើការនៅឯកន្លែងបាយនៃមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ (IMC)  ក្នុងអំឡុងពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទី២ ដែលទើបនឹងបានធ្វើឡើងនៅទីក្រុងហាណូយក្នុងរយៈពេល ២ ថ្ងៃគឺ ២៧និង២៨ ខែកុម្ភៈកន្លងទៅ។

តាមនោះ ក្រៅពីម្ហូបអាហារអឺរ៉ុបនិងអាស៊ីចំនួន ៤០ មុខមក នៅមាន ៩ មុខទៀតដែលតំណាងឲ្យម្ហូបអាហារប្រចាំរដ្ឋធានីហាណូយ ត្រូវបានជ្រើសរើសដោយឥតគិតថ្លៃរួមមាន: Pho Thin, នំបញ្ចុកគ្រប់មុខ, នុំសាច់ជ្រូកអាំង, បង្អែម Phu Thuong ប្រហិត Uoc Le តែផ្កាឈូក និងកាហ្វេពងមាន់ Giang ជាដើម។ លោក Nguyen Quoc Hung ទទួលបន្ទុកផ្នែកភស្តុភារនិងអាហារជូនអ្នកយកព័ត៌មាននៅមជ្ឈ មណ្ឌលព័ត៌មាននៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងបានឲ្យដឹងថា៖ “តារាងម្ហូបនេះ ត្រូវមានមុខម្ហូបជាច្រើននិងសម្បូរបែបណាស់ នៅក្នុងនោះ ផ្តោតពិសេសទៅលើម្ហូបប្រចាំទីក្រុងហាណូយ, ម្ហូបពិសេសរបស់វៀតណាម ដូចជា Pho ហាណូយ, នំបញ្ចុកគ្រប់មុខ និងបង្អែម។ តាំងពីពេលបើកមជ្ឈមណ្ឌលព័ត៌មានមកគឺអ្នកយកព័ត៌មានបានរីករាយនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបប្រចាំរដ្ឋធានី ហើយ Pho ជាមុខម្ហូបដែលគេពេញនិយមបរិភាគបំផុត”។

ម្ហូបអាហារវៀតណាម - ឯកអគ្គរដ្ឋទូតសន្តិភាព - ảnh 2ម្ហូបអាហារវៀតណាមដ៏សម្បូរបែប

Jung Rina អ្នកយកព័ត៌មាននៃកាសែត Asia Today របស់កូរ៉េខាងត្បូង។ Rina និយាយភាសាវៀតណាមបានយ៉ាងល្អ ព្រោះនាងបានសិក្សាភាសាវៀតណាមនៅប្រ ទេសកូរ៉េ។ នាងក៏ធ្លាប់មកប្រទេសវៀតណាមដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចប្រជុំកំពូល APEC 2017 នៅទីក្រុង Da Nang  ហើយកាលនោះ នាងមិនទាន់ស្គាល់ទីក្រុងហាណូយឡើយ។  ក្នុងអំឡុងពេលប៉ុន្មានថ្ងៃស្នាក់នៅទីក្រុងហាណូយ Rina ចូលចិត្តញ៉ាំនំបញ្ចុក តៅហ៊ូនិងកាប៉ិ និងនាងចូលចិត្ត Pho ផងដែរ។  មុនពេលមកដល់ទីក្រុងហាណូយ មិត្តភក្តិនាងបានណែនាំឱ្យស្គាល់ពីភោជនីយដ្ឋាន Pho Thin នៅវិថី Lo Duc។ Rina បានចែករំលែកថា៖  “នាងខ្ញុំចូលចិត្តនុំបញ្ចុកតៅហ៊ូនិងកាប៉ិ  ហើយ Pho សាច់គោខ្ញុំក៏ចូលចិត្តដែរ។ នាងខ្ញុំតែងតែញ៉ាំអាហារពេលព្រឹកនៅភោជនីយដ្ឋាន Pho Thin នៅវិថី Lo Duc។ ចំពោះជនជាតិកូរ៉េខាងត្បូងវិញ រសជាតិ Pho របស់វៀតណាមគឺប្រហាក់ប្រហែលជាមួយរសជាតិរបស់ជនជាតិកូរ៉េខាងត្បូង ក៏ដូចជាចូលចិត្តញ៉ាំម្ហូបមានទឹកផងដែរ”។

មជ្ឈមណ្ឌលសារព័ត៌មានសម្រាប់បម្រើកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងត្រូវបានត្រៀមរៀបចំម្ហូបអាហារវៀតណាមជាច្រើន ហើយមានម្ហូបពិសេសប្រចាំ ទីក្រុងហាណូយ ចូលក្នុងតារាងមុខម្ហូបសម្រាប់អ្នកយកព័ត៌មានដូចជា Pho, នុំបញ្ចុកនិងបាយដំណើបប្រហិតទៀតផង។

ការទទួលទានអាហារមិនត្រឹមតែភ្លោចទៅជីវ្ហាវិញ្ញាណប៉ុណ្ណោះទេ ជួនកាល វាក៏ជាផ្លូវខ្លីបំផុតដើម្បីជម្រុញមិត្តភក្តិអន្តរជាតិឲ្យស្វែងយល់បន្ថែមអំពីវប្បធម៌តំបន់ អំពីប្រទេសនិងប្រជាជនវៀតណាមទៀតផង។  លោក Hoang Nhan Chinh ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “នៅខាងក្រោយមុខម្ហូបនីមួយៗ តែងតែមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ ទាញភ្ញៀវអន្តរជាតិដែលមានចំណាប់អារម្មណ៍លើម្ហូបអាហារវៀតណាម។ តាមនោះអាចសង្កេតបានថា ម្ហូបអាហារវៀតណាមគឺជាអ្នកនាំសារសម្រាប់ការទូតវៀតណាម គឺដូចជាអ្នកនាំសារឲ្យវិស័យទេសចរណ៍វៀតណាម ដើម្បីផ្សព្វផ្សាយអំពីប្រទេសនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក”។

ម្ហូបអាហារវៀតណាម - ឯកអគ្គរដ្ឋទូតសន្តិភាព - ảnh 3 មុខម្ហូបនំបញ្ចុកសាច់អាំងសម្រាប់បម្រើភ្ញៀវ

អាហារបែបប្រពៃណីរបស់វៀតណាមដូចជា Pho នំបញ្ចុកសាច់អាំងបានទាក់ទាញទឹកចិត្តអ្នកយកព័ត៌មានអន្តរជាតិរាប់ពាន់នាក់។ នៅតាមដងផ្លូវនៃទីក្រុងចាស់អ្នក យកព័ត៌មានអន្តរជាតិធ្វើការនៅភោជនីយដ្ឋានដើម្បីពិសោធន៍និងកត់ត្រា។ ម្ហូប វៀតណាមបានក្លាយទៅជាអ្នកនាំសារពិសេស។ អ្នកកាសែត Nguyen Ngoc Anh ចែករំលែកថា: “ដោយសង្កេតឃើញថា សារព័ត៌មានពិភពលោកនៅក្នុងប្រទេស ខ្ញុំបានកត់សម្គាល់ថា មានមនុស្សជាច្រើនបានណែនាំអំពីម្ហូបអាហារវៀតណាម។ ឧទាហរណ៍ពេលទៅទស្សនាទីក្រុងហាណូយ គឺត្រូវបរិភោគម្ហូបអ្វីខ្លះ។  យើងត្រូវការយុទ្ធនាការដើម្បីផ្សព្វផ្សាយមិនត្រឹមតែសម្រាប់ម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងអំពីវប្បធម៌របស់វៀតណាមទៀតផង”។

តាមរយៈព្រឹត្តិការណ៍ទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកដូចជាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ម្ហូបអាហារ កាន់តែបញ្ជាក់ពីកម្លាំងរបស់វាក្នុងនាមជាកាណាល់កាទូតវប្បធម៌ប្រកបដោយប្រសិទ្ធភាព ដែលប្រជាជនវៀតណាមមិនអាចរំលងបានក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយរូបភាពប្រទេសជាតិទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ