មហោស្រពខ្សែភាពយន្ត Clap! ទិវាបុណ្យទំនោថ្មីនៃការច្នៃប្រឌិតសោតទស្សន៍
BUI HANG -  
|
ខ្សែភាពយន្តព្រលឹងខ្មោច ដែលកំពុងបានបញ្ចាំងចាប់ផ្ដមឲ្យ មហោស្រពខ្សែភាពយន្ត Clap! (VOV) |
Vovworld- Trailer ខ្សែភាពយន្តព្រលឹងខ្មោច ដែលកំពុងបានបញ្ចាំងចាប់ផ្ដមឲ្យ
មហោស្រពខ្សែភាពយន្ត Clap! នៅមជ្ឈមណ្ឌលវប្បធម៍បារាំង(លេខ២៤វិថី Trang
Tien ហាណូយ)។ នេះជាខ្សែភាពយន្តទទួលបានឯកទ្ទគ្គកម្មអំពីអត្រាទស្សនិកជន
នៅបារាំង។ លោកស្រី Elise Bourmaud Danto អ្នកឯកទេសគំរោងការការិយាល័យ
សោតទស្សន៍របស់ប័ណ្ណល័យអេលិចត្រូនិកវិទ្យាស្ថានបារាំងនៅវៀតណាមបាន
ឲ្យដឹងថា៖
“សកម្មភាពលេចធ្លោបំផុតក្នុង មហោស្រពខ្សែភាពយន្ត Clap! លើកនេះគឺមុន
បង្អស់ត្រូវនិយាយដល់កម្មវិធីបញ្ចាំងខ្សែភាពយន្ត។ ក្នុងមហោស្រពលើកនេះមាន
ប្រភេទខ្សែភាពយន្តចំនួន៧ដើម្បីជនគ្រប់រូបស្គាល់ដល់ភាពពហុបែបនៃប្រភេទខ្សែ
ភាពយន្តនិងវាបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”
ប្រភេទខ្សែភាពយន្តពិសេសត្រូវបានគណៈចាត់តាំងជ្រើសរើសដើម្បីឧទ្ទេសនាម
នៅ មហោស្រពខ្សែភាពយន្ត Clap! លើកនេះរួមមានខ្សែភាពយន្តខ្នាតខ្លីទូរទស្សន៍
scripted reality ខ្សែភាពយន្តខ្នាតខ្លី សិល្បៈវីដេអូជាដើម។ បណ្ដាខ្សែភាពយន្តត្រូវបាន
ជ្រើសរើសបញ្ចាំងក្នុងក្របខ័ណ្ឌមហោស្រពតាមបទដ្ឋានគុណភាពសិល្បៈនិងរបៀប
ផលិតកម្ម។ ទស្សនិកជនមានឱកាសរកឃើញរបៀបជាច្រើនដើម្បីអនុវត្តគំរោងការ
ធ្វើខ្សែភាពយន្តនិងនាបច្ចុប្បន្នវិស័យធ្វើខ្សែភាពយន្តមិនត្រូវបានបែងចែកដូចមុន
ឡើយ។ លោកស្រី Elise Bourmaud Danto បានឲ្យដឹងបន្ថែមទៀតថា៖
“នាបច្ចុប្បន្នមានឧបករធ្វើខ្សែភាពយន្តច្រើនជាងហេតុនេះហើយជនគ្រប់រូប
មានឱកាសជាច្រើនដើម្បីធ្វើអ្វីដែលគេចូលចិត្តជាង។ ព្រំដែនកាន់តែបានបើក
ទូលាយជាង មិនមែនជាទូរទស្សន៍គឺធ្វើកម្មវិធីទូរទស្សន៍ ភាពយន្តធ្វើខ្សែភាពយន្ត
Internet ធ្វើ Internet ទៀតឡើយ។ ប្រការទាំង៣នោះដូចជារួមផ្សុះជាមួយគ្នា។”
ក្នុងក្របខ័ណ្ឌ មហោស្រពខ្សែភាពយន្ត Clap! នៅមានការជួបប្រាស្រ័យនិង
ពិភាគ្សាផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករបារាំងនិងវៀតណាម រវាងសិល្បករនិង
មហាជន។ បន្ទាប់ពីប្រព្រឹត្តទៅនៅទីក្រុងហាណូយ មហោស្រពនឹងបានរៀបចំនៅ
ទីក្រុងហូជីមិញ Hue, Da Nang និងបណ្ដាប្រទេសក្នុងដំបន់អាស៊ានទៀតផង។ លោក
Loic Wong អនុព័ន្ធការិយាល័យទស្សនាកំសាន្តវិទ្យាស្ថានបារាំងនៅវៀតណាមបាន
ឲ្យដឹងថា៖
“តាមរយៈ festival លើកនេះ យើងខ្ញុំចង់បង្ហាញឲ្យអ្នកច្នៃប្រឌិតនិងទស្សនិកជន
បានឃើញថាជនគ្រប់រូបអាចធ្វើខ្សែភាពយន្តដោយរាល់មធ្យោបាយដែលមានស្រាប់។
ទោះបីជាដោយ camera តូចមួយគ្រឿងក៏អាចធ្វើបានរាល់ប្រភេទខ្សែភាពយន្តខុសគ្នា។”
ច្នៃប្រឌិតវិសេសវិសាលនិងថ្មីថ្មងជាចំណុចលេចធ្លោនៃ មហោស្រពខ្សែភាពយន្ត
Clap! ឆ្នាំនេះ។ មហោស្រពបានបង្ហាញភាពពហុបែបអំពីទេពកោសលរបស់សិល្បករ
បារាំងនិងវៀតណាមក្នុងការច្នៃប្រឌិតសិល្បៈរួមចំណែកបើកចេញភាពថ្មីសំរាប់អ្នក
ធ្វើខ្សែភាពយន្តវ័យក្មេង៕
BUI HANG