មហោស្រពតូរ្យតន្ត្រីអឺរ៉ុបនៅវៀតណាម

(VOVWORLD) -បណ្ដាទិវាទ្វីបអឺរ៉ុបឆ្នាំ ២០១៨ បានប្រព្រឹត្តទៅនៅវិថីដើរថ្មើជើងនៅរដ្ឋធានី ហាណូយ វៀតណាម ជាទីជួបជុំគ្នារបស់នូវរូបភាពវប្បធម៌គ្រប់ប្រភេទសិល្បៈដ៏ សម្បូរបែបនៃប្រទេសអឺរ៉ុបនានា។ ក្នុងផ្ទាំងគំនូរសិល្បៈចម្រុះពណ៌នោះ បណ្ដា កម្មវិធីតូរ្យតន្ត្រីប្រពៃណីនិងសម័យទំនើបរបស់ប្រទេសអឺរ៉ុបនានាបាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងសំរាប់ទស្សនិកជន។ 
មហោស្រពតូរ្យតន្ត្រីអឺរ៉ុបនៅវៀតណាម - ảnh 1សិល្បៈករ Jazz  មកពីហូឡង់ លោក Warren Byrd និងអ្នកនាងកញ្ញាដែលបាន ប្រសិទ្ធនាម ថា “Lady Miles Davis របស់អឺរ៉ុប» នោះគឺកញ្ញា Saskia Laroo (VNA) 

ធ្វើឲ្យមានចំណាប់អាម្មណ៍យ៉ាងខ្លាំងក្លានារាត្រីបើកមហោស្រពតូរ្យតន្ត្រី សិល្បៈករ Jazz  មកពីហូឡង់ លោក Warren Byrd និងអ្នកនាងកញ្ញាដែលបាន ប្រសិទ្ធនាម ថា “Lady Miles Davis របស់អឺរ៉ុប» នោះគឺកញ្ញា Saskia Laroo បាននាំមកនូវបរិយាកាសអ៊ូរអររស់រវើកសំរាប់ទស្សនិកជន។ តូរ្យតន្ត្រីនៃគូរសិល្បៈករនេះ មានចំណុចពិសេសជាច្រើនដែលជាការគួបផ្សំរវាង Bebop Jazz Hip-hop និង Rap។ សិល្បៈការិនី Saskia Laroo បានចែករំលែកថា៖

        «នាងខ្ញុំចាប់អារម្មណ៍ពិសេសណាស់ពេលដែលសម្តែងនៅទីក្រុងហាណូយ ថ្ងៃនេះ។ ព្រោះថានាងបានរស់នៅប្រទេសជាច្រើនលើពិភពលោក ដូច្នេះ តន្ត្រី Jazz របស់យើងខ្ញុំពោរពេញទៅដោយពណ៌វប្បធម៌ពិភពលោកទាំងមូល។

ជាពិសេសនាងខ្ញុំមានឱកាសសម្តែងជាមួយគ្រូបង្រៀននិងនិស្សិតនៃវិទ្យាស្ថានតូរ្យតន្ត្រជាតិវៀតណាមដែរ។ នាងខ្ញុំឃើញថា៖ ទស្សនិកជនវៀតណាមអស្ចារ្យណាស់។ គេ ស្រឡាញ់តូត្យតន្ត្រីយើងខ្ញុំនិងជួបប្រាស្រ័យជាមួយសិល្បៈករសិល្បៈការិនីយ៉ាងសកម្ម។»

មហោស្រពតូរ្យតន្ត្រីអឺរ៉ុបនៅវៀតណាម - ảnh 2 ក្រុមសិល្បៈ Uprin – Banska Bystrica បានផ្តល់ជូនទស្សកិជនបណ្ដារបាំប្រពៃណីរបស់ Slovakia។ (VNA)

        បញ្ឈប់ចង្វាក់ Jazz របស់ហូឡង់ ទស្សនិកជនមានឱកាសកំសាន្តដោយ សូរសម្លេងទន់ភ្លន់នៃក្រុមសិល្បៈការិនី “Kipri” មកពីបុលហ្គារី តាមរយៈបណ្ដាបទចម្រៀង ប្រជាប្រិយ។ លោកស្រី Iliyana Naydenova ប្រធានក្រុមសិល្បៈការិនី “Kipri” បានឲ្យដឹងថា៖

        «ខ្ញុំសប្បាយរីករាយណាស់ពេលដែលបានសម្តែងនៅវៀតណាម។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ខណៈពេលដែលឃើញថា៖ ប្រជាជនវៀតណាមដឹងច្រើនអំពីប្រទេសបុលហ្គារី។ ទស្សនិកជនទាំងអស់បានច្រៀងជាមួយយើងខ្ញុំ។ យើងខ្ញុំក៏បានសម្តែងរួមជាមួយប្អូននិស្សិតនៃសាលាអន្តរជាតិវៀតណាម-បុលហ្គារីទៀតផង។»

នៅមហោស្រពតូរ្យតន្ត្រីទ្វីបអឺរ៉ុបនៅវៀតណាម ក្រុមសិល្បៈ Uprin – Banska Bystrica បានផ្តល់ជូនទស្សកិជនបណ្ដារបាំប្រពៃណីរបស់ Slovakia។

បណ្ដាឈុតសម្តែងរបស់សិល្បៈករសិល្បៈការិនីមកពីប្រទេសអឺរ៉ុបនានាបាន ទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់ភ្ញៀវទេសចរនិងប្រជាជនទីក្រុង ហាណូយ។ លោកស្រី Dang Thi Mai ជនហាណូយមួយរូបបានចែករំលែកថា៖

«ខ្ញុំឃើញថា៖ ការសម្តែងរបស់សិល្បៈករសិល្បៈការិនីពេលនេះអស្ចារ្យ ណាស់។ មានកម្មវិធីដូច្នេះនឹងជួយឲ្យប្រជាជនវៀតណាមយល់ដឹងបន្ថែមអំពី វប្បធម៌នៃបណ្ដាប្រទេសអឺរ៉ុប រួមជាមួយប្រភេទតូរ្យតន្រ្តីផ្សេងៗទៀតលើពិភព លោក។ ខ្ញុំចូលចិត្តសិល្បៈករសិល្បៈការិនី Jazz បំផុត។»

ក្រុមតន្ត្រីករ «បណ្ដាសូសម្លេងពីខ្យល់ភាគខាងជើង» មកពីដាណឺម៉ាកបាន បិទបញ្ចប់ «ពិធីជប់លៀងតូរ្យតន្ត្រីវប្បធម៌» គួរឲ្យចាប់ចិត្តនេះ។ បណ្ដាក្បូរក្បាច់ វប្បធម៌វិសេសវិសាលរបស់ប្រទេសអឺរ៉ុបនានាបានបង្កើតឡើងផ្ទាំងគំនូរតូរ្យតន្ត្រី អស្ចារ្យមួយ។ សិល្បៈករសិល្បៈការិនីបានសម្តែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ក្រោមការគាំទ្រយ៉ាងសកម្មរបស់ទស្សនិកជនបានធ្វើឡើងមហោស្រពតូរ្យតន្ត្រី គ្រប់គ្រាន់មួយ។ ព្រឹត្តិការណ៍វប្បធម៌តូរ្យតន្ត្រីនេះបានរួមចំណែករឹតបន្តឹងចំណង មិត្តភាពការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនបណ្ដាប្រទេសអឺរ៉ុបជាមួយ វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ