មហោស្រពសៀកប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា៖ ជើងទម្រសំរាប់ទេពកោសល្យវ័យក្មេង

មហោស្រពសៀកប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា៖ ជើងទម្រសំរាប់ទេពកោសល្យវ័យក្មេង - ảnh 1
មហោស្រពសៀកប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា (Image: VNA)


(VOVworld) – មហោស្រពសៀកទាំង ៣ ប្រទេស វៀតណាម-ឡាវ-កម្ពុជា
លើកទី ៤ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុងហាណូយ
(វៀតណាម) គឺជាព្រឹត្តិការណ៍វប្បធម៌ពិសេស។ សិលប្បករសិល្បការិនីចំនួន
 ២ រយនាក់បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលដោយឈុតសម្តែងពោពេញទៅ
ដោយកាស្ញប់ស្ញើងការច្នៃប្រឌិតនៃសិល្បៈសៀក។ ការប្រឡងនេះគឺជា
ឱកាសដើម្បីទេពកោសល្យ វ័យក្មេងបង្កើតស្នាដៃនិងអភិវឌ្ឍន៍អាជីពនា
ពេលអនាគត។

បណ្ដាសិល្បករសិល្បការិនីវ័យក្មេងចូលរួមមហោស្រពលើកនេះសុទ្ធតែ
មានអាយុមិនលើសពី ២៧ ឆ្នាំឡើយ។ ឈុតសំដែងជាង ៣០ ចូលរួមការ
ប្រឡងនេះរួមមាន៖ អាក្រូបាត ត្រេះ លំនឹង រហ័សកម្ម ។ល។ បានបង្ហាញ
ការច្នៃប្រឌិតក្នុងវប្បធម៌ប្រពៃណីរបស់ប្រទេសនិមួយៗដែលធ្វើឲ្យឈុត
សម្តែងកាន់តែសម្បូរបែប ថែមទៀត។

មហោស្រពសៀកប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា៖ ជើងទម្រសំរាប់ទេពកោសល្យវ័យក្មេង - ảnh 2
មហោស្រពសៀកប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា៖ ជើងទម្រសំរាប់ទេពកោសល្យវ័យក្មេង (Image: VNA)


        ប្រសិនបើគណៈប្រតិភូវៀតណាមមានបណ្ដាឈុតសម្តែងពោពេញ
ទៅ ដោយចរិតលក្ខណៈប្រជាប្រិយដូចជា៖ វិមានព្រះម៉ែរចំនួន ៣ អង្គ
ព្រះម៉ែរព្រៃភ្នំ ជាដើម នោះគឺសិល្បករសិលក្បការិនីឡាវមានឈុតសម្តែង
ផ្សារភ្ជាប់នឹងបុណ្យ Bunpimay (បុណ្យចូលឆ្នាំថ្មី) រីឯសៀកផ្នែកបុរសវ័យ
ក្មេងកម្ពុជានានាបានធ្វើឲ្យបរិយាកាសប្រឡងកាន់តែក្តៅឡើងដោយឈុត
ត្រេះក្នុងសង្វាក់ភ្លេងប្រពៃណីរបស់ខ្លួន។ ឈុតសម្តែង «ក្បាច់គុន» របស់
ក្រុមសិល្បៈសៀកកម្ពុជាទទួលបានការកោតសរសើរពីទស្សនិកជន
ដោយការស្រុះគ្នាយ៉ាងប៉ិនប្រសប់។ ក្នុងពេលនោះ​បច្ចេទេសល្អអស្ចារ្ស
ក្នុងឈុតសម្តែង «ក្រមុំភូមិផ្កា» របស់សិល្បការិនីវ័យក្មេង អ្នកស្រី Nguyen
Thi Ha មកពីសាលាមធ្យមដ្ឋានរវិចិត្រសិល្បៈសៀកវៀតណាមបានធ្វើឲ្យ
ទស្សនិកជនមិនអាចបំផ្លេចបានឡើយ។ សិល្បការិនី PhonMali Detnakhon
ពីក្រុមសៀកឡាវបានសំដែងជាតួអង្គក្រមុំរុស្ស៊ីមួយរូបដែលរាំជាមួយដាវ
តាមចង្វាក់ភ្លេងកលុបមួយលានទង។ «អាក្រូបាតលើខ្សែ» គឺជាឈុតសម្តែង
គួរឲ្យចាប់ចិត្តរបស់សិល្បការិនី Nguyen Thi Thu Huong និងសិល្បករ Nguyen
Van Thai មកពីសហសម្ព័ន្ធសៀកវៀតណាម។ ទស្សនិកជនរំភើបចិត្តណាស់
ក្នុងពេលគយគន់ការត្រេះលើខ្សែយ៉ាងប្រថុយប្រថាននៃគូរសិល្បករនេះ។
លោក Vu Van Duc ទស្សនិកជនមួយរូបបាន វាយតំលៃថា៖

        «ក្នុងពេលបានចូលរួមមហោស្រពសៀកលើកនេះខ្ញុំឃើញថា៖សិល្បៈ
សៀក បានអភិវឌ្ឍន៍ឡើងកំពស់ថ្មីដែលមិនត្រឹមតែទាក់ទាញកុមារប៉ុណ្ណោះ
ទេថែមទាំង ធ្វើឲ្យមនុស្សធំក៏ឲ្យចាប់ចិត្តណាស់ទៀតផង។ បន្ទាប់ពីឈុត
សម្តែងនិមួយៗ សម្លេងទះដៃបានបន្លឺឡើងយ៉ាងខ្លាំង»

        ចំណុចពិសេសនៅមហោស្រពសៀកលើកនេះគឺសិល្បករសិល្បកា
រិនីវ័យ ក្មេងបានបង្ហាញគំនិតច្នៃប្រឌិតប្លែកៗរបស់ខ្លួន។ ជាពិសេស បណ្ដា
សិល្បករ សិល្បការិនីវ័យក្មេងបានប្រើប្រាស់ភាពវិសេសវិសាលនៃឧបករ
ណ៍ភ្លេងប្រេពៃណី ដូចជា ខែនឡាវ សិល្បៈច្រៀង van ឬ តូរតន្ត្រីខ្មែររបស់
កម្ពុជាលើឆាក សម្តែងប្រកបដោយប៉ិនប្រសប់។ បណ្ឌិត Hoang Minh Khanh
ចាងហ្វាងសាលា​មធ្យមដ្ឋានវិចិត្រសិល្បៈសៀកវៀតណាមបានឲ្យដឹងថា៖

        «ឈុតសម្តែងធម្មតានឹងសាបសូន្យជាបណ្តើរៗ ជំនួសនោះគឺជាបណ្ដា
ឈុត សម្តែងបែបវណ្ណកម្មសិល្បៈពេញលេញរួមបញ្ជូនជាមួយនៃតូតន្ត្រីរបាំ
និងបច្ចេកទេសសៀកប៉ិនប្រសប់។ នេះគឺជាទេពកោសល្យច្នៃប្រឌិតរបស់
អ្នកដឹកនាំរឿង​គ្រូបង្រៀននិង ទេពកោសល្យរបស់សិល្បករសិល្បការិនី។»

        អ្នកស្រី Phouk Narin ចាងហ្វាងសាលាវិចិត្រសិល្បៈសៀកកម្ពុជាដែល
បានចូលរួមក្រុមប្រឹក្សាមេប្រយោគចំនួន ៣ លើកបានឲ្យដឹងថា៖ ក្នុងការ
 ប្រឡងលើកនេះ ជំនាន់សិល្បករសិល្បការិនីវ័យក្មេងពោពេញទៅដោយ
យថាទស្សន៍ក្នុងវិចិត្រសិល្បៈសៀកត្រូវបានរកឃើញ។ ក្រោរយ

ៈពេល ៤ ឆ្នាំ រៀបចំឡើង មហោស្រពសៀកទាំង ៣ ប្រទេស វៀតណាម-
ឡាវ-កម្ពុជា បានក្លាយទៅជាជើងទម្រសំរាប់ទេពកោសល្យទាំងឡាយ។
គណៈមេប្រយោគ បានប្រគល់មេដាយមាសជូនឈុតសម្តែងចំនួន៥និង
មេដាយប្រាក់ជូនឈុតសម្តែងចំនួន ៨។ សិល្បការិនី Nguyen Thi Ha
ដែលដណ្តើមបានមេដាយ មាសជាមួយ ឈុតសម្តែង «ក្រមុំនៅភូមិផ្កា»
 បានចែករំលែកថា៖

        «ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលដណ្តើមបានពានរង្វាន់ដូច្នេះ។ ខ្ញុំចូល
ចិត្តឈុតសម្តែងរបស់ខ្លួនណាស់ដោយហេតុនេះខ្ញុំខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តសម្តែងយ៉ាងម៉េចដើម្បីទស្សនិកជនស្វែងយល់បន្ថែមទៀតអំពីខ្លឹម
សារឈុតសម្តែងក៏ដូចជាវិចិត្រសិល្បៈសៀកផងដែរ។​ ពានរង្វាន់នៅមហោ
ស្រពលើកនេះគឺជាគ្រឹះ ស្ថានសំរាប់នាងខ្ញុំអភិវឌ្ឍន៍នាពេលខាងមុខ។»

        រីឯសិល្បការិនីឡាវ លោកស្រី Phon Mali Detnakhon ដែលជាអ្នកដណ្តើម
បានមេដាយមាសដោយឈុតសម្តែង​ «ក្រមុំនិងផ្កាកុលាប» បានឲ្យដឹងថា៖
 គោលដៅចូលរួមមហោស្រពលើកនេះក្នុងគោលបំណងធ្វើឲ្យទស្សនិកជន
ស្គាល់ដល់សៀករបស់ ឡាវថែមទៀត។

        ទស្សនិកជនស្រឡាញ់វិចិត្រសិល្បៈសៀករងចាំពីមហោស្រពនេះនឹង
មាន បន្ថែមសិល្បៈករសិល្បការិនីវ័យក្មេងមានទេពកោសល្យថែមទៀតដើម្បី
រួមចំណែក​ អភិវឌ្ឍន៍វិចិត្រសិល្បៈសៀកវៀតណាម និយាយដោយឡែក​
ក៏ដូជា សៀកនៅ ប្រទេសទាំង ៣ វៀតណាម-ឡាវ-កម្ពុជា លើឆាកសិល្បៈ
អន្តរជាតិ និយាយរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ