យវនារីវ័យក្មេងជនជាតិ Tay ចាប់ផ្ដើមអាជីវកម្មពីដើម Sachi

(VOVWORLD) - យុវនារី Trinh Thi Thanh Hoa មានចំណាប់អារម្មណ៍ចំពោះដើម Sachi កាលពីពេលកញ្ញាជានិស្សិត ដែលកំពុងសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យ កសិ កម្មហាណូយ។ កញ្ញាបានដឹងពីតម្លៃដ៏អស្ចារ្យនៃដើមឈើមកពីអាមេរិកខាងត្បូងនេះសម្រាប់សុខភាពមនុស្សក៏ដូចជាតម្លៃសេដ្ឋកិច្ចរបស់វាដែរ។

Sachi មានឈ្មោះវិទ្យាសាស្ត្រថា Plukenetia volubilis  ហើយជារុក្ខជាតិមួយប្រភេទនៃអំបូរ Euphorbiaceae (ល្ហុងខ្ញែ) ដែលមានដើមកំណើតនៅព្រៃអាម៉ាហ្សូន។ គ្រាប់ Sachi មានអត្រាជីវជាតិ និង acid មានជាតិខ្លាញ់មិនឆ្អែតខ្ពស់។ ក្នុងនាមជាអនុបណ្ឌិតខាងកសិកម្មមួយរូប ដែលមានបទពិសោធន៍ធ្វើការនៅមណ្ឌលលើកទឹកចិត្តកសិកម្ម និងរុក្ខកម្មនៅស្រុក Da Bac ខេត្ត Hoa Binh ជាច្រើនឆ្នាំមក យុវនារី Trinh Thi Thanh Hoa បានយល់ដឹងព័ត៌មានអំពីដើម Sachi យ៉ាងឆាប់រហ័ស ហើយបានសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មពីពូជឈើនេះនៅខេត្តព្រៃភ្នំ Hoa  Binh។

យវនារីវ័យក្មេងជនជាតិ Tay ចាប់ផ្ដើមអាជីវកម្មពីដើម Sachi - ảnh 1យុវនារី Trinh Thi Thanh Hoa (កណ្ដាល) ចុះទៅមើលដើម Sachi (រូបថត៖www.baohoabinh.com.vn)

យុវនារី Trinh Thi Thanh Hoa មានចំណាប់អារម្មណ៍ចំពោះដើម Sachi កាលពីពេលកញ្ញាជានិស្សិត ដែលកំពុងសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យ កសិកម្មហាណូយ។ កញ្ញាបានដឹងពីតម្លៃដ៏អស្ចារ្យនៃដើមឈើមកពីអាមេរិកខាងត្បូងនេះសម្រាប់សុខភាពមនុស្សក៏ដូចជាតម្លៃសេដ្ឋកិច្ចរបស់វាដែរ។ នាបច្ចុប្បន្ននេះ Trinh Thi Thanh Hoa មានផលិតផលសំខាន់ៗចំនួន ៣ ដើម Sachi គឺ ប្រេង តែ និងគ្រាប់ស្ងួត។ អនុផលមួយចំនួនដូចជា បន្លែគ្មានជាតិគីមី ម្សៅប្រូតេអ៊ីន និងទឹកឃ្មុំ Sachi ក៏ត្រូវមានប្រជាប្រិយភាពនៅលើទីផ្សារដែរ។ លើសពីនេះទៀត Hoa បានសង្កេតឃើញថា ទីផ្សារដែលមានសក្ដានុពលជាច្រើននៅឯទីក្រុងធំៗ ហេតុដូច្នេះហើយ កញ្ញាបានធ្វើដំណើរទៅកាន់ ខេត្ត Tay Nguyen ដើម្បីរៀនសូត្រពីរបៀបថែរក្សានិងបង្ការ ទប់ស្កាត់ជំងឺលើដើមឈើ។  បន្ទាប់មក យុវនារីជនជាតិ Tay រូបនេះ បានរកគ្រាប់ពូជ ដើម្បីដាំសាកពិសោធន៍នៅលើផ្ទៃដី ១៥ ហិកតានៅតាមភ្នំនៅខេត្ត Hoa Binh។

នាឆ្នាំ ២០១៧ Hoa បានចាប់ផ្តើមប្រមូលផលគ្រាប់ Sachi ដើមដំបូង។ យុវនារី Trinh Thi Thanh Hoa បានឲ្យដឹងថា៖ “ខ្ញុំឃើញថារុក្ខជាតិនេះមានជីវជាតិខ្ពស់ ហើយត្រូវប្រើប្រាស់នៅក្នុងផ្នែកជាច្រើនដូចជាឧស្សាហកម្ម ម្ហូបអាហារ ថ្នាំរុក្ខជាតិ និងគ្រឿងសំអាង។ នាឆ្នាំ ២០១៧ ខ្ញុំបានយកគ្រាប់ Sachi មកដាំសាកពិសោធន៍នៅលើផ្ទៃដី ១៥ ហិកតានៅ Da Bac។ ដំបូងឡើយ ខ្ញុំជួបការលំបាកជាច្រើន ព្រោះថាវាជាដំណាំថ្មី។ យ៉ាងណាមិញ ប្រជាកសិករមិនទាន់ដឹងអំពីគុណភាពរបស់ដំណាំនេះឡើយ។ ទន្ទឹមនឹងនេះ បើចង់ខ្ចីទុនគឺត្រូវតែមានទ្រព្យបញ្ចាំ ប៉ុន្តែ សម្រាប់យុវនារីចាប់ផ្ដើមអាជីវកម្ម ដូចរូបខ្ញុំ ប្រការនេះពិតជាលំបាកណាស់។ ហេតុដូច្នេហើយ ខ្ញុំបានបង្កើត សហករណ៍ដើម្បីប្រមូលទុន និងឆ្លៀតយកកម្មវិធីជួយឧបត្ថម្ភរបស់រដ្ឋចំពោះតំបន់ជនជាតិភាគតិច ព្រៃភ្នំ។ ក្រោយមកការដាំសាកពិសោធន៍របស់យើងខ្ញុំទទួលបានជោគជ័យ ហើយមានទីផ្សារលក់ប្រកបដោយស្ថិរភាពផងដែរ”។

នេះជាបុព្វបទ សម្រាប់យុវនារីជនជាតិ Tay រូបនេះ មានជំនឿចិត្តក្នុងការចែករំលែកអំពីគ្រាប់ពូជ និងបច្ចេកទេសដាំដុះជាមួយអ្នកភូមិដោយមានគោលដៅ ជួយកាត់បន្ថយភាពក្រីក្រជាបណ្ដើរៗ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកសិករ ជាពិសេសគឺស្ត្រីជនជាតិ Tay និងជនជាតិភាគតិចជាច្រើនក្នុងស្រុកផងដែរ។

ចាប់ពីផ្ទៃដី ១៥ ហិកតាដំបូងនោះ រហូកមកដល់ពេលនេះ ផ្ទៃដីដាំដុះដើម Sachi របស់ Trinh Thi Thanh Hoa បានកើនឡើងជិត ២០០ ហិកតាដែលក្នុងនោះមាន ១២០ ហិកតាត្រូវបានប្រមូលផល។ ដើម្បីទទួលបានលទ្ធផលដូច្នេះ Hoa បានធ្វើការចលនា និងសហការជាមួយក្រុមគ្រួសារក្នុងស្រុក ដើម្បីផ្ដល់គ្រាប់ពូជនិងធានាទីផ្សារលក់ចេញ។ Trinh Thi Thanh Hoa បានសំណេះសំណាលថា៖ “គិតជាមធ្យម ក្នុង១ ហិកតាដាំដុះគឺ មានគ្រួសារចំនួន ៣ ហើយបង្កើតការងារធ្វើសម្រាប់គ្រួសារចំនួននពី ២៥០ ដល់ ២៨០ គ្រួ។ Sachi គឺជាដំណាំរយៈពេលខ្លី ពោលគឺ ចាប់ពីការដាំដុះ រហូតដល់ការប្រមូលផលជាកលើកដំបូងគឺមានរយៈពេល ៨ ខែរតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ប្រជាកសិករអាចទទួលបានប្រាក់ចំណេញយ៉ាងឆាប់រហ័ស។ នាបច្ចុប្បន្ននេះយើងនៅតែទិញផលិតផលរបស់ប្រជាជនហើយមិនបានដកដើមទុនណាមួយឡើយ ដើម្បីប្រជាកសិករមានទុន ហើយបន្តវិនិយោគបន្ថែមផងដែរ”។

កញ្ញា Hoa បានចែករំលែកថានៅប្រទេសវៀតណាម ផ្ទៃដីដាំដុះ Sachi នៅតែមានកំរិតនៅឡើយ ពោលគឺមានផ្ទៃដីប្រមាណ ៥០ តែប៉ុណ្ណោះ នៅតាម តំបន់មួយចំនួនដូចជា Ninh Binh   Hoa Binh   Gia Lai ។ ហេតុដូច្នេះ ហើយ សហករណ៍សេវាកម្មកសិកម្ម Hoa Binh របស់  Hoa  បានពង្រីកផ្ទៃដីដាំដុះ Sachi ឡើង ២០០ ហិកតានៅលើភ្នំ និងសហការជាមួយស្រុកជាច្រើននៅ ខេត្ត Hoa Binh  ស្រុក Thanh Son ខេត្ត Phu Tho និងស្រុក Chu Prong ខេត្ត Gia Lai ដើម្បីអភិវឌ្ឍផ្ទៃដីដាំដុះនាពេលអនាគត។ Trinh Thi Thanh Hoa បានសំណេះសំណាលថា៖ “យើងខ្ញុំកំពុងប្រមូលផលនៅផ្ទៃដីដាំដុះ Sachi ១២០ ហិកតា ។ នាដំណាក់កាល ប្រេងអូមេហ្គា ៣  គ្រាប់លីង ផលិតផលផ្សេងទៀត ដូចជាម្សៅប្រូតេអ៊ីន ឬ បន្លែ Sachi ។ យើងខ្ញុំសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតផលទាំងនេះផងដែរ”។

យុវនារី Thanh Hoa បានឲ្យដឹងថែមទៀតថា៖ រូបសណ្ឋានផលិតតាមខ្សែសង្វាក់តភ្ជាប់ ពោលគឺ តភ្ជាប់រវាងសហគ្រាសជាមួយសមាគមកសិករ ដែលកញ្ញានឹងអនុវត្ត ន៍នាពេលអនាគតនោះ នឹងឆ្លៀតយកបានផ្ទៃដីនៅតាមភ្នំ ដើម្បីដាំដើម  Sachi ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយថែមទាំងបង្កើតការងារធ្វើសម្រាប់ប្រជាកសិករនៅស្រុកពី ៤០០ ដល់ ៥០០ នាក់។ ដោយមានគំនិតផ្ដួចផ្ដើមដូច្នេះ Trinh Thi Thanh Hoa បានមានឱកាសឈានចូលវគ្គផ្តាច់ព្រ័ត្រនៃការប្រឡងគម្រោងចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិត សម្រាប់យុវជនជនបទឆ្នាំ ២០១៩។នេះគឺជាកម្លាំងចលករសម្រាប់យុវនារីរូបនេះបន្តក្តីសុបិនធ្វើជាអ្នកមាននៅស្រុកកណើត Da Bac ខេត្ត Hoa Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ