លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu

លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu - ảnh 1
លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu (dantocviet.vn)

        Vovworld-ពិធីបុណ្យ Cam Muong ជាឱកាសដើម្បីអ្នកភូមិដាក់ដង្វាយ​បួងសួង​ទេវតាទន្លេភ្នំជ្រោះនិងទេវតានាគថែរក្សាឲ្យអ្នកភូមិទទួលបានឆ្នាំថ្មីមួយល្អប្រសើរ
មានសួរស្ដីជ័យមង្គល។ លោក Tao Van Coong ជនជាតិ Lu មួយ​នាក់បានឲ្យដឹងថា៖

        “ក្នុងពិធីបុណ្យបងប្អូនរួមចំណែកមាន់មួយក្បាល។ យើងខ្ញុំនៅរួមប្រាក់ដើម្បី
ទិញស្រា​និង​ជ្រូក។ ធ្វើពិធីបុណ្យដើម្បីប្រជាជនរកស៊ីមានបានធ្វើស្រែទទួលបាន
ផលច្រើន​គោ​ក្របីធំធាត់ជនគ្រប់រូបក្នុងភូមិមានសុខភាពល្អរកស៊ីមានបាន។”

        ក្រៅពីវត្ថុសំណែនជាម្ហូបអាហារនោះ ជនជាតិ Lu បានដាក់លើតុសក្ការបូជា
ទូក​ក្រដាស់ពណ៍បៃតងនិងពណ៌លឿង។ ពណ៌បៃតងជាពណ៌ព្រៃព្រឹក្សាជាកំលាំង
រស់យ៉ាងខ្លាំងក្លា ពណ៌​លឿងជាពណ៌ស្រូវជាពណ៌សម្បូររុងរឿងនិងធូធារ។

        តាំងពីមុនមក ពិធីបុណ្យ Cam Muong ត្រូវបានរៀបចំឡើងដ៏អធឹកអធម។
គ្រួសារ​នីមួយៗនឹងចាត់ដំណាងមួយនាក់ជាបុរសមកចូលរួមពិធីសែនព្រេន។ ម្ចាស់
ពិធីបុណ្យត្រូវតែ​ជាជនចាស់ជរាមានកិត្យានុភាព។ ជនជាតិ Lu មិនប្រើប្រាស់ឧបករ
ភ្លេងណា​ក្នុង​ពិធី​សែនព្រេនទេ ពីព្រោះថាតាមទស្សនាទានរបស់គេ រាល់ស្នូរសម្លេង
នោះនឹង​ជះឥទ្ធិពលដល់ភាពពិសិទ្ធិទាំងឡាយ។ ពិធីសែនព្រេនមិនប្រព្រឹត្តទៅក្នុង
ផ្ទះទេ គឺ​រៀបចំនៅ​ក្រោមដើមឈើធំមួយ។ លោក Do Ha Long នាយករងមន្ទីវប្បធម៍​
កីឡានិង​ទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

        “គេមានទស្សនាទានថា ដើមឈើធំៗសុទ្ធតែមានអារក្សទេវតាស្នាក់នៅ។ ជា​
ពិសេស​​នៅដំបន់ព្រៃភ្នំភូមិណាឃុំណាក៏មានព្រៃពិសិទ្ធិមួយមិនឲ្យបំពានឡើយ។ ពី
ជនចាស់ជរា ជន​វ័យក្មេងកំលោះក្រមុំសុទ្ធតែមានការទទួលខុសត្រូវថែរក្សានិង
ការពារព្រៃនោះដូចជាលក្ខណៈពិសិទ្ធិនៃភូមិខ្លួន ដោយសារគេមានទស្សនាទានថា
យើងប្រកាន់ដូច្នេះទើបព្រៃ​តាម​ថែរក្សាការពារឲ្យភូមិ។”

        បញ្ចប់ពិធីសែនព្រេនគឺដល់ពិធីបុណ្យ កំលោះ២នាក់ផ្លុំខ្លុយមេនិងខ្លុយ​កូនដើម្បី
នារីច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ រួមជាមួយបទ​ចម្រៀង​នោះ ល្បែងចោលឈូងក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងពិធីបុណ្យនេះ។ វាបង្ហាញនូវការ
ប៉ិនប្រសព្វមិនត្រឹមតែធ្វើសសរធ្វើឈូងប៉ុណ្ណោះទេ ថែមទាំងក្នុងការចោលឈូង
ក៏មានរបៀបដោយឡែកដែលត្រូវបានជំនាន់មុនៗជនជាតិ Lu បញ្ជូនឲ្យទៀតផង។ ក្នុងប៉ុន្មានថ្ងៃបុណ្យនិងមុនថ្ងៃបុណ្យ ជនរួមជាតិជា​ជនជាតិ Lu នៅតែគោរពប្រការមួយ
ចំនួនទៀតផង។ លោក Tao Van On អ្នក​សែនព្រេនមួយរូបបានឲ្យដឹងថា៖

        “ក្នុង៣ថ្ងៃនោះ ប្រជាជនមិនបានទៅកាប់ព្រៃ មិនបានទៅបះបន្លែ ហើយបាន​ជុំគ្នានៅផ្ទះលេងសប្បាយពិសារម្ហូបអាហារ តមមិនឲ្យគេចូលផ្ទះ បងប្អូនមក​លេង​ត្រឹមតែរៀបចំបាយនៅខាងក្រៅតែប៉ុណ្ណោះទេ។”

        ពិធីបុណ្យ Cam Muong របស់ជនជាតិ Lu នៅឃុំ Nam Tam ស្រុក Sin Ho ខេត្ត Lai
Chau បានលើកកំពស់តួនាទីជិវភាពខាងវប្បធម៍ប្រជាប្រិយមាន​ចរិត​លក្ខណៈ
សហគមន៍ វាបង្កើនការតភ្ជាប់ក្នុងសហគមន៍ភូមិឃុំ។ ដោយហេតុនេះ ពិធីបុណ្យនេះ
ត្រូវបានអភិរក្ស ពង្រីក ដើម្បីវាក្លាយទៅជាផ្នែកស្អាតក្នុងវប្បធម៍​ប្រជាប្រិយពោពេញ
ទៅដោយអត្តសញ្ញាណដោយឡែករបស់ជនរួមជាតិជាជន​ជាតិ Lu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ