លើកដម្កើងភាពស្អាតរបស់នារីវៀតណាមតាមរយៈម៉ូដអាវផាយប្រើប្រាស់ប្រចាំថ្ងៃ

(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ អាវផាយក្លាយទៅជាភាពស្និទ្ធស្នាល ក្នុងជីវភាពប្រចាំថ្ងៃរបស់នារីវៀតណាម។ ជំនួសឲ្យការប្រើប្រាស់អាវផាយលើ ឆាកសម្តែងម៉ូដឬក្នុងពិធីបុណ្យប្រពៃណី នារីវៀតណាមស្លៀកពាក់អាវផាយទៅ ធ្វើការនិងទៅដើរលេងទៀតផង។ ម៉ូដអាវផាយប្រើប្រាស់ប្រចាំថ្ងៃជាច្រើនត្រូវ បានកែច្នៃឲ្យទាន់តាមនិន្នាការនិងតម្រូវការរបស់អតិថិជន។ 
លើកដម្កើងភាពស្អាតរបស់នារីវៀតណាមតាមរយៈម៉ូដអាវផាយប្រើប្រាស់ប្រចាំថ្ងៃ - ảnh 1 លើកដម្កើងភាពស្អាតរបស់នារីវៀតណាមតាមរយៈមូដអាវផាយប្រើប្រាស់ប្រចាំថ្ងៃ (VNA)

នាខែមិនានេះ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ក្លាយទៅជាភាព ស្រស់ស្អាតថែមទៀតដោយរូបភាពរបស់អាវផាយចម្រុះពណ៌គ្របដណ្តប់លើវិថី និងនៅតាមអាគារការិយាល័យ។ ជួយជ្រោមជ្រែងកម្មវិធី «ភាពសិ្នទ្ធស្នាលអាវផាយវៀតណាម» ដែលគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបំផុសចលនាកម្មាភិបាលជានារីនៃស្ថាប័នរដ្ឋបណ្ដាសហគ្រាសស្លៀកពាក់អាវផាយទៅធ្វើការ ក្នុងរយៈពេល ៣ ខែ។ កម្មាភិបាលនៃសម្ព័ន្ធសមាគមនារីទីក្រុងហូជីមិញ លោកស្រី Phuong Tra  បានឲ្យដឹងថា៖ គិតតាំងពីពេល មានម៉ូដអាវផាយប្រើ ប្រាស់ប្រចាំថ្មីត្រូវបានកែច្នៃឡើង ការស្លៀកពាក់អាវផាយទៅធ្វើការក្លាយទៅជា ចំណងចំណូលចិត្តរបស់នាងខ្ញុំ។ លោកស្រីមានអាវផាយប្លែកៗស្រស់ឆើតឆាយចំនួន ៣០ ដែលសមស្របនឹងស្ថានភាពនិមួយៗ។

«ពេលដែលត្រូវចុះទៅមូលដ្ឋាន នាងខ្ញុំជ្រើសរើសម៉ូដអាវផាយទំនើបដើម្បី អាចសម្របខ្លួនជាមួយបណ្ដានារីនៅទីនោះ។ ទំនោរចិត្តខ្ញុំល្លៀកពាក់អាវផាយ គឺ ងាយស្រួល អាចទៅទីណាក៏បានដែរ។»

ជាអ្នកជំនាញការថែទាំសុខភាពនិងអាហាររូបត្ថម្ភនៃសម្ព័ន្ធក្រុមហ៊ុន Amway លោកស្រី Ngoc Nuong ជានិច្ចកាលជួបធ្វើការជាមួយអតិថិជននិងដៃគូ បរទេស។ ក្នុងជំនួបធ្វើការទាំងនេះ លោកស្រី Ngoc Nuong តែងតែជ្រើសរើស ស្លៀកពាក់អាវផាយទំនើប។

«ចំពោះពិធីសមាញ្ញឬជំនួបមុខ នាងខ្ញុំស្លៀកពាក់អាវផាយទំនើបដើម្បី បង្កើតឡើងបរិយាកាសយុវវ័យសប្បាយនិងរស់រវើក។ ខ្ញុំគិតថា៖ ស្លៀកពាក់អាវ ផាយជាអត្តសញ្ញាណល្អណាស់ ដែលត្រូវបានកែលំអឲ្យសមស្របនឹងជីវភាពទំ នើបបច្ចុប្បន្ន។»

លើកដម្កើងភាពស្អាតរបស់នារីវៀតណាមតាមរយៈម៉ូដអាវផាយប្រើប្រាស់ប្រចាំថ្ងៃ - ảnh 2 កម្មវិធី «ភាពសិ្នទ្ធស្នាលអាវផាយវៀតណាម» (bnews.vn)

ឆ្លងកាត់រយៈពេលច្រើនឆ្នាំនិងដើម្បីសមស្របនឹងជីវភាពរស់នៅ ប្រចាំថ្ងៃ អាវផាយប្រពៃណីត្រូវបានផ្លាស់ប្តូរតាមទិសទំនើបនិងរស់រវើក។ ម៉ូដអាវផាយថ្មីបច្ចុប្បន្នមានផ្ទៃខាងមុខខ្លីជាងដែលអាចស្លៀកពាក់ជាមួយខោរាងឬសំពត់។ អ្នកឆ្នៃ ម៉ូដអាវផាយ លោក Sy Hoang បានអះអាងថា៖

«អាវផាយបង្ហាញនូវចរិតលក្ខណៈរបស់អ្នកប្រើប្រាស់។ វាមានភាពស្អាត ដោយឡែកនៃអតិថិជនម្នាក់ៗ ដូច្នេះ មនុស្សម្នាអាចជ្រើសរើសសំរាប់ខ្លួននូវ ម៉ូដអាវផាយដែលពួកគេចូលចិត្ត មិនប្រតិបត្តិតាមការកំណត់រួមណាមួយឡើយ។ ខ្ញុំមាន គោលបំណងធ្វើយ៉ាងម៉េចដើម្បីអាវផាយត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ដូចបេតិកភ័ណ្ឌវប្បធម៌រស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។»

រីឯខ្លួនវិញ នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ លោក Bui Ta Hoang Vu បានអះអាងថា៖

«ក្នុងកាលៈទេសៈបច្ចុប្បន្ន អាវផាយសមស្របនឹងរាល់ស្ថានភាពទាំងអស់។ ពីវត្ថុធាតុល្អស្អាតនិងស្រាលៗ អាវផាយបានជួយនារីគ្រប់វ័យប្រើប្រាស់ក្នុងឱកាសជាច្រើននៅទីកន្លែងធ្វើការផងនិងនៅសាលារៀនផង។»អាចនិយាយបានថា វត្តមានជាប្រចាំរបស់អាវផាយក្នុងជីវភាពប្រចាំថ្ងៃ នៅខាងក្រៅបណ្ដាព្រឹត្តិការណ៍ធំៗ បានអះអាងនូវតួនាទីរឹងមាំរបស់ សំលៀកបំពាក់ប្រពៃណីនេះក្នុងដួងចិត្តរបស់ប្រជាចនទីក្រុងហូជីមិញ។ សកម្មភាពនេះក៏រួមវិភាគទានឧទ្ទេសនាមភាពទន់ភ្លន់និងភាពស្អាតរបស់នារី វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ