សប្តាហ៍វប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាម

Vovworld-  បណ្តាសិល្បះករនៃវង់ភ្លេងជាតិភ្លេងចម្រុះវៀតណាមនឹងសំដែងបទភ្លេង
ពិរោះក្នុងរាត្រីប្រារពប្រារព សប្តាហ៍ទិវាវប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាមនាថ្ងៃទី១២
វិច្ឆិកា។ក្នុងកម្មវិធីនេះបណ្តាសិល្បះករនឹងលេងបទភ្លេងល្បីឈ្មោះរបស់តន្ត្រីកររុស្ស៊ី Tchaikovsky។នាយកវង់ជាតិភ្លេងចម្រុះវៀតណាមលោកNguyen Tri Dung  អោយដឹង
ថា៖ “ តាមគំរោង​យ យើងខ្ញុំចាប់ផ្តើមហ្វឺកហាត់ពីរសៀលថ្ងៃទី១០វិច្ឆិកា ដល់ព្រឹកថ្ងៃទី
១២ វិច្ឆិកា។ពេលវាលាហ្វឺកហាត់ដ៍ខ្លីប៉ុន្តែសិល្បករទាំងអស់សប្បាយ រិករាយណាស់ពី
ព្រោះនេះជាកម្មវិធីដ៍មានអត្ថន័យ។មានសិល្បករប្រមាណ ៨០នាក់ចូលរួមព្រឹត្តិការណ៍
នេះ។នេះក៍ជាឱកាសសំរាប់វង់ភ្លេងនិងបងប្អូនសិល្បករយើងខ្ញុំចែករំលែកនិងរៀនបទ
ពិសោទក្នុងវិជ្ជាជីវះ។ជាពិសេសគឺត្រូវបានជួបប្រាស្រ័យជាមួយប្រមុខវង់ភ្លេងនិងសិល្ប
ករជួរមុខរបស់រុស្ស៊ីទៀតផង។  “

                    

សប្តាហ៍វប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាម - ảnh 1

សិល្បករទាំងឡាយសុទ្ឋតែបានមានសោមនស្សរីករាយយ៉ាងក្រៃលែងដោយសារបាន
ចូលរួមព្រឹត្តិការណ៍វប្បធម៌ដ៍សែនសំខាន់នៃប្រទេសទាំង២។តន្រ្តីករវីយ៉ូឡុងTruong Quoc Minhអោយដឹងថា៖ “  ពេលវាលាហ្វឺកហាត់និងរៀបចំវង់ភ្លេងគឺប្រញាប់ណាស់បានជា
សិល្បករស្ទើតែទាំងអស់ត្រូវហ្វឺកហាត់បន្ថែមនៅផ្ទះទៀតផង។យើងខ្ញុំមានបំណងថា
ទស្សនិកជននឹងបានស្តាប់កំសាន្តទំនុកពិរោះៗពេលចូលរួមព្រឹត្តិការណ៍នេះ។នេះក៍ជា
ឱកាសសំរាប់យើងខ្ញុំលេងវណ្ណកម្មភ្លេងល្បីឈ្មោះរបស់រុស្ស៊ីនិងនឹករលឹករយះប៉ុន្មានថ្ងៃ
ដែលធ្លាប់សិក្សារៀនសូត្រនៅប្រទេសរុស្ស៊ី។     “

​​​​​​            

សប្តាហ៍វប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាម - ảnh 2
បណ្តាសិល្បការរុស្ស៊ី(រូបថតVNA)

ព្រឹត្តិការណ៍ សប្តាហ៍ទិវាវប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុងហា
ណូយ ទីក្រុងហូជីមិញនិងខែត្រ Binh Duong។ដូច្នេះវប្បធម៌រុស្ស៊ីមានឱកាសខិតមកជិត
ជាមួយទស្សនិកជនវៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យជាមួយទស្សនិកជនពេលចាប់
ផ្តើមសប្តាហ៍ខ្សែភាពយន្តរុស្ស៊ីនៅវៀតណាមតួកុនល្បីឈ្មោះរុស្ស៊ី   Egor Beroev​ចែករំលែក
ថា៖​​ “  ទៅកាន់វៀតណាមលើកនេះ  យើងខ្ញុំពាំនាំខ្សែភាពយន្តល្អៗ។សង្ឃឹមថា៖បណ្តាមិត្ត
និយមចូលចិត្តជាមួយប៉ុន្មានទិវាខ្សែភាពយន្តរុស្ស៊ី។មនោសញ្ចេតនាដ៍រាក់ទាក់កកក្តៅដែល
បណ្តាមិត្ត លៃទុកសំរាប់យើងខ្ញុំជាប្រការដ៍ថ្លៃថ្លា។    “
មិត្ត Phan Ha Trang និស្សិតការិយាល័យភាសារុស្ស៊ី១នាក់ចាត់ទុកថា៖ “ សប្តាហ៍វប្បធម៌
រុស្ស៊ីនៅវៀតណាមជាឱកាស១សំរាប់ប្អូនៗជួបប្រាស្រ័យជាមួយសិល្បករសរុស្ស៊ីនានា
ព្រមទាំង ឃើញបានភាពស្អាត​  ប្រការល្អនៃវប្បធម៌រុស្ស៊ី។ក៍ ដូចជាជន ផ្សេងៗ  ដែលរៀន
ភាសារុស្ស៊ី ប្អូនៗមានបំណងថា៖ព្រឹត្តិការណ៍ជាក់ស្តែងដូច្នេះនឹងប្រព្រឹត្តទៅជារឿយៗជាង
ទៀតដើម្បី ប្អូនៗយល់បន្ថែមអំពីប្រទេសរុស្ស៊ី ។“


                   

សប្តាហ៍វប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាម - ảnh 3

សកម្មភាពនានាក្នុងក្របខ័ណ្ឌ”សប្តាហ៍ទិវាវប្បធម៌រុស្ស៊ីនៅប្រទេសវៀតណាម“ឆ្នាំ២០១៣
ជាឱកាសល្អសំរាប់ប្រជាជនវៀតណាម យល់បន្ថែមអំពីវប្បធម៌រុស្ស៊ី   ប្រជាជនរុស្ស៊ីដែលជា
មិត្តដ៍ជិតស្និទរបស់ប្រជាជាតិវៀតណាម។ព្រឹត្តិការណ៍នេះនៅជាឱកាសដើម្បីជំរុញទំនាក់
ទំនងសហប្រតិបត្តិការលើវិស័យវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំង២ឲ្យខ្លាំងក្លា
ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ