សិប្បករ Pham Quang Xuan និងរឿងអំពីស្បែកជើងកៅស៊ូ

សិប្បករ Pham Quang Xuan និងរឿងអំពីស្បែកជើងកៅស៊ូ - ảnh 1
សិប្បករ Pham Quang Xuan និងរឿងអំពីស្បែកជើងកៅស៊ូ (VOV)


        Vovworld-នាពេលថ្មីៗនេះ នៅសារៈមន្ទីហូជីមិញនៅទីក្រុងហាណូយ សិប្បករ
Pham Quang Xuan បានមានការសម្ដែងធ្វើស្បែកជើងកៅស៊ូរបស់​លោកប្រធាន
ហូជីមិញចំពោះមុខទស្សនិកជនជាច្រើននាក់។ ក្នុងអំឡុង៣០នាទី ប៉ុណ្ណោះសិប្បករ
Pham Quang Xuan បានសម្រេចរួចរាល់ស្បែក​ជើងបានធ្វើពីសំបកកង់ឡាន។ តាម
លោក Pham Quang Xuan ថា ស្បែក​ជើង​កៅស៊ូរបស់លោកប្រធានហូជីមិញមុននេះ
ត្រុវបានធ្វើពីសំបកកង់រថយន្តមាន​សកលាកសញ្ញា Michelin របស់បាំរាំងហើយវា
ពាក់បានយូរ។​ ជនវៀតណាមជា​ច្រើន​នាក់ក្នុងដំណាក់កាលប្រទេសជាតិមាន
សង្គ្រាមបានប្រើប្រាស់ស្បែកជើងកៅស៊ូពីព្រោះវាងាយ​ស្រួលពាក់ក្នុងគ្រប់លក្ខណៈ
អាកាសធាតុ។​ហេតុនេះហើយដល់ឥឡូវនេះមានអ្នក​ជា​ច្រើននៅចូលចិត្តប្រើប្រាស់
ស្បែកជើងកៅស៊ូនេះជាពិសេសគឺភ្ញៀវទេសចរណ៍​បរទេស។ ចាប់ប្រភពពីតម្រូវការ
នោះ គ្រួសារលោក Pham Quang Xuan បាន​សំរេចចិត្តបើកមូលដ្ឋានផលិតមុខទំនិញ
ពិសេសនេះ។

        “របរធ្វើស្បែកជើងកៅស៊ូជារបរបន្តរបស់គ្រួសារខ្ញុំ។ ខ្ញុំបន្តរបរតាំងពីឆ្នាំ​១៩៦៨។
ស្បែកជើងកៅស៊ូបានធ្វើពីសំបករថយន្តនេះមានតាំងពីយូរណាស់មក​ហើយ។ កាល
នៅតូច ពីប៉ុន្មានឆ្នាំទសវត្សទី៤០បានមានអ្នកធ្វើស្បែក​ជើង​ហើយ។ កាលនោះតិចមិន
សូវច្រើនដូចសពថ្ងៃទេ។”

        ចំពោះគ្រួសារសប្បករទីក្រុងហាណូយរូបនេះ ផលិតផលនីមួយៗបានធ្វើ​ឡើង
មិនត្រឹមតែជាស្បែកជើងសាមញ្ញទេ ថែមទាំងវាមានអត្ថន័យប្រវត្តិសាស្ត្រ​សង្គមទៀត
ផង។ កូនប្រសាររបស់សប្បករ Pham Quang Xuan គឺលោក Nguyen Tien Cuong បានលា
លែងពីតួនាទីជាអនុប្រធានក្រុមប្រឹក្សាអភិបាល​និង​​នាយករងក្រុមហ៊ុន solfware គណ
ន័យដើម្បីអាចតាមដាននិងអភិវឌ្ឍន៍របរ​របស់​គ្រួសារបានឲ្យដឹងថា៖

        “បណ្ដាផលិតផលនេះត្រូវបានធ្វើសប្បកម្មទាំងស្រុង ដែលបានបង្កើតក្នុង​សម័យ
កាលសង្គ្រាមដ៏លំបាកនៃប្រទេសជាតិ។​ក្រៅពីនោះវាមានអត្ថន័យខាង​បរិស្ថានពីព្រោះ
ត្រូវបានកកើតឡើងវិញផ្ទាល់ពីផលិតផលបោះចោល។”

        ដោយការនិយមបណ្ដាស្បែកជើងសាមញ្ញប៉ុន្តែផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រនោះ ដែល
លោក Cuong បានស្វែងយល់នៅគ្រប់សារៈមន្ទី ឃ្លាំងឯកសារ​ដើម្បី​ប្រមូលរូបភាពអំពី
ស្បែកជើងកៅស៊ូក្នុងសម័យកាលនីមួយៗនិងដោយបាតដៃ​ប៉ិនប្រសពរបស់ឪពុកខាង
ប្រពន្ធខ្លួនធ្វើវាឡើងវិញ។ជាពិសេសគឺកាលពីឆ្នាំ​២០១២មក ស្បែកជើងនីមួយៗដោយ
គ្រួសារលោក Xuan ផលិតចេញបាន​ឆ្លាក់​រូបភាពផែនទីវៀតណាមដោយមានប្រជុំទាំង
ពីរ Hoang Sa និង Truong Sa។ លោក Xuan បានឲ្យដឹងថា៖

“ចៃដន្យមានភ្ញៀវទេសចរណ៍បរទេសបានស្គាល់ដល់និងរកមកគ្រួសារខ្ញុំ​ចង់ធ្វើស្បែក
ជើង។ ពេលធ្វើរយចរាល់គេបានស្នើរយើងខ្ញុំឆ្លាក់រូបភាព​អនុស្សាវរីយ៍មួយដើម្បីរំលឹកអំពីវៀតណាម។ ​ពេលនោះខ្ញុំគិតភ្លាមដល់រូបភាព​ផែនទីវៀតណាមដោយមានប្រជុំ
កោះទាំងពីរ Hoang Sa និង Truong Sa។”

        រីឯលោក Cuong បានក្ដាប់ជាប់ការផ្ដើមគំនិតនេះដើម្បីអភិវឌ្ឍន៍ក្លាយទៅ​ជា
ពាណិជ្ជកម្មសញ្ញាដោយឡែករបស់គ្រួសារ។

        “តាមពិតមានការជជែកមួយចំនួនថា ហេតុអ្វីដែលដាក់ផែនទីនៅស្បែក​ជើង
​ដូច្នេះ។ ខ្ញុំបានទៅសួរស្វែងយល់និងបានឃើញថាដាក់ផែនទីនោះគឺសម​ស្រប​ទាំង
ស្រុងដោយសារនេះជាដែនដីវៀតណាមនិងយើងកំពុងដើរនៅលើ​ដែនដីរបស់យើង។
ជាពិសេសពេលយកស្បែកជើងនេះទៅពិភពលោកក៏ដូចជា​ការអះអាងនូវអធិប្បតេយ្យ
ភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa។”

        ក្នុងអំឡុង៥ឆ្នាំកន្លងមកបានមានស្បែកជើងជាង៨ពាន់គូររបស់គ្រួសារ​សប្បករ
Pham Quang Xuan បានលក់ឲ្យអតិថិជនជាង២ពាន់នាក់ដែលរស់នៅ​ប្រទេសនិងដំបន់
ដែនដីចំនួន៣០លើពិភពលោក។ បណ្ដាស្បែកជើងដែលធ្វើ​ពី​សំបករថយន្តកៅស៊ូដែល
មានរូបភាពនិងកម្រាស់ប្រវត្តិសាស្ត្រនៃប្រទេសវៀតណាមបន្តទៅតាមជនវៀតណាម
និងមិត្តភក្តិអន្តរជាតិដើម្បីនិទានឲ្យមនុស្ស​លោករឿងសាមញ្ញដែលអង់អាចក្លាហាន
របស់ប្រជាជនដែលរស់នៅដំបន់ដី​អក្សរ S នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ