សៀភៅអាចក្លាយទៅជាចាស់ប៉ុន្តែចំណេះដឹងអត់ទេ

Vovworld-នៅបុណ្យសៀវ​ភៅនេះគេអាចរកបាន​សៀវភៅគ្រប់ប្រភេទពីប្រឡោម
លោកដល់សៀវភៅប្រវត្តិសាស្រ្តនិងវិទ្យាសាស្រ្ត។ក្នុង​នោះវណ្ណកម្មជាច្រើនត្រូវ​
បាន​បោះពុម្ភផ្សាយក្នុងទសវត្សរ៍ទី៥០ទី៦០ទី៧០ទី៨០និងទី៩០នៃសតវត្សរ៍មុន
ជាមួយក្រដាសមាន​គុណភាពទាប។ចំពោះ​ប​ង Nguyen Kyជាជន១នាក់ដែល
ស្រឡាញ់ការអាននិងប្រមូលសៀភៅចាស់គឺសៀវភៅចាស់នាំមកនូវចំណាប់
អារម្មណ៍ពិសេស។​បងចែករំលែកថា៖” ពេលវេលានាំមកនូវតំលៃពិសេសសំរាប់
បណ្តាអ្នកស្រឡាញ់ការអាន។ជាពិសេសគឺបណ្តាសៀវ​ភៅដែលមិន​បោះពុម្ភ
ផ្សាយឡើងវិញ។បុណ្យសៀ​វភៅនេះនៅបំផុសឲ្យជាច្រើននាក់ស្រឡាញ់ការ
អានពិសេសគឺបណ្តាជនដែលមានបំណងបង្កើនចំណេះដឹងរបស់ខ្លួន។    “

​​​​​​​​​​​​​​​​​​​​​                   

សៀភៅអាចក្លាយទៅជាចាស់ប៉ុន្តែចំណេះដឹងអត់ទេ - ảnh 1
ជនវ័យក្មេងជាច្រើននាកចូលរួមទិវាបុណ្យ(រូបថត អិនធឺណែត)

ក្នុងចំណោមសៀវភៅចាស់ដែលបានបោះពុម្ភកាលពី ទសវត្សរ៍ទី៥០ទី៦០និងទី៧០នៃសតវត្សរ៍ទី២០មានសៀវភៅមួយចំនួនមិន​បានបោះពុម្ភផ្សាយឡើងវិញទេ។នោះក៍ជា
បណ្តាសៀវភៅដែលបានមិត្តអ្នកអាន ស្វះស្វែងរក     យ៉ាងច្រើន​ជាងគេផងដែរ។តាម
Phan Thi Van Anhមិត្តអ្នកអាន១នាក់ថា៖”បណ្តាសៀវភៅចាស់មានតំលសពិសេស
ដោយឡែក។ជួនកាលគេស្វះស្វែងរកសៀវភៅបែបនេះពីព្រោះថា៖វាមានការទាក់ទិន
ដល់អនុស្សាវរីយ៍របស់គេ។នេះជាសៀវភៅដែលមិនបានបោះពុម្ភផ្សាយឡើងវិញដូច្នេះ
វាមានតំលៃសំរាប់អ្នកស្រាវ​ជ្រាវជាច្រើននាក់។     “


​​​​​​​​​​​​​​​​​                     

សៀភៅអាចក្លាយទៅជាចាស់ប៉ុន្តែចំណេះដឹងអត់ទេ - ảnh 2
រូបថត អិនធឺណែត

នៅបុណ្យនេះដែរអតិថិជននិងអ្នកលក់សុទ្ឋតែជាអ្នកស្រឡាញ់សៀវភៅនិងការអាន។
ពួកគេពេញចិត្តជាមួយការដោះដូ​រ។បង Le Van Hop ជា ជនដែលមានស្តង់សៀវភៅ១
នៅក្នុងបុណ្យនេះអោយដឹងថា៖ “ ជាអ្នកស្រឡាញ់ការអាន១នាក់ខ្ញុំចង់ចែករំលែក
សេចក្តីស្រឡាញ់នេះជាមួយមនុស្សផ្សេ​ងៗ។បុណ្យសៀវ​ភៅលើលនេះគឺសំដៅលើក
ទឹកចិត្តមហាជនស្វះស្វែងបណ្តាតំលៃវ​ប្បធ​ម៌ប្រពៃណីបញ្ជូនដោយសៀវភៅចាស់នានា
។សៀវភៅទាំងនេះត្រូវបានបោះពុម្ភផ្សាយនៅប៉ុន្មានឆ្នាំលំបាកលំបិនប៉ុន្តែពាក្សពេជន៍
និមួយៗនៅមានការផ្ចឹតផ្ចង់យ៉ាងម៉តចត់។   “
ពេលវាលាហាកដូចជាជួយបង្កើនរាល់តំលៃរបស់សៀវភៅចាស់ៗ។សៀវភៅអាច
ក្លាយទៅជាចាស់ប៉ុន្តែចំណេះដឹងអត់ទេជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ