សរទៈរដូវក្រុងហាណូយនិងផ្កា Sua

សរទៈរដូវក្រុងហាណូយនិងផ្កា Sua - ảnh 1
សរទៈរដូវក្រុងហាណូយនិងផ្កា Sua (btrip.vn)



        Vovworld-មិនស្អាតដូចជាផ្កាម៉ាក់ខៃផ្កាក្ងោកឬផ្កាស្បៃរឿងទេ ផ្កា Sua មាន
សម្រស់សាមញ្ញដូចទៅនឹងដួងព្រលឹងនៃជនហាណូយ។ រដូវផ្កា Sua នៅចុងសរទៈ​
រដូវនិងដើមសិសិរដូវ បណ្ដាក្ដឹបផ្កាតូចៗព័ណ៌សខៀវរីកស្គុះស្គាយនៅលើមែក
បំភាយពិដោរក្រអូបឈ្ងប់ទៅតាមខ្យល់។​ នៅរដូវផ្ការីកតាមដងវិថី Quang Trung,
Nguyen Du, Quan Thanh, Thuy Khue និង Thanh Nien ក្លិនផ្កាហាក់បីដូចជាធ្វើឲ្យភ្ញាក់
រាល់អារម្មណ៍វិញ្ញាណរបស់អ្នកធ្វើដំណើរ។ ពិដៅរដ៏ក្រអូបនោះពីយូរយាមកបាន
ដក់ជាប់ក្នុងអនុស្សាវរីយ៍របស់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាជនដែលកំពុងរស់
នៅលើដំបន់ដីរាប់ពាន់ឆ្នាំវប្បធម៍នេះ។ លោក Le Tung Duong នៅវិថី Thuy Khue
ក្រុងហាណូយបានឲ្យដឹងថា៖

        “រំលឹកដល់ផ្កា Sua គឺនឹកដល់ភាពត្រជាក់ដើមរដូវនៃសរទៈរដូវ​ក្រុង​ហាណូយ
មិននិយាយដល់បណ្ដាថ្ងៃក្តៅទេ គឺជារាត្រីដើរលេងកំសាន្តនៅម៉ាត់បឹង ក្លិនផ្កា Sua
បំភាយពិដោរយ៉ាងឈ្ងុយឈ្ងប់។​ ទោះបីជាអាកាសធាតុបានផ្លាស់ប្តូរឬអាគ៌ាខ្ពស់
បានសាងសង់​ថ្មីគឺការចាប់អារម្មណ៍អំពីផ្កា Sua ក្នុងសរទៈរដូវក្រុងហាណូយមិន
ផ្លាស់ប្តូរ​ឡើយ។ ក្លិនផ្កា Sua ដូចជាខ្លិនទឹកក្រអូបមួយប្រភេទដែលរំលឹកឡើងវិញ​
អនុស្សាវរីយ៍ជាច្រើន។”

        ចំពោះអ្នកឃ្លាតឆ្ងាយពីរដ្ឋធានី ខ្លិនផ្កា Sua បានដិតជ្រៅក្នុងដួងចិត្ត រំលឹក​ឡើង
វិញអនុស្សាវរីយ៍និងមនោសញ្ចេតនាក្នុងសរទៈរដូវក្រុងហាណូយ។ Nguyen Phan
Hoang Anh និស្សិតក្រុងហាណូយកំពុងរៀននៅកូរ៉េខាងត្បូងបានចែក​រំលែកថា៖

        “ខ្លិនផ្កា Sua ក្រអូបឈ្ងប់ឈ្ងប់ជួលកាលក៏ក្រអូបខ្លាំងបន្តិច ហេតុនេះហើយនៅ
វិថីមាន១​ដល់​២​ដើមគឺក្រអូបណាស់ហើយ។ នៅចាំថា នាគ្រារៀនមហាវិទ្យាល័យ
នៅវៀត​ណាម ខ្ញុំនិងមិត្តភក្តិបានជិះកង់តាមដងវិថីដើម្បីឃើញភាពស្ងៀមស្ងាត់នៃ
ក្រុង​ហាណូយនាពេលរាត្រី ខ្លិនផ្កា Sua នឹងភាពត្រជាក់នៃសរទៈរដូវបានបង្កើត
​ចំណាប់អារម្មណ៍ចំឡែកណាស់។ ឥឡូវនេះឃ្លាតឆ្ងាយពីក្រុងហាណូយគឺ​នឹក​រលឹក
ដល់ក្លិននេះ នឹករលឹកដល់ចំណាប់អារម្មណ៍នោះនិងកាន់តែនឹករលឹកក្រុង​ហាណូយ
​ថែមទៀត។”

        ផ្កា Sua និមិត្តរូបនៃសរទៈរដូវក្រុងហាណូយបានក្លាយទៅជាប្រភពចំណាប់
​អារម្មណ៍ឥតកោះត្រើយសំរាប់កវីអ្នកអក្សរសាស្ត្រតន្ត្រីករនិពន្ធវណ្ណកម្មរស់ជា​មួយ
ពេលវេលាជានិច្ច។ ក្នុងបណ្ដាបទចម្រៀង នឹករលឹកអំពីសរទៈរដូវក្រុង​ហាណូយ
​របស់តន្ត្រីករ Trinh Cong Son អូនអើយវិថីក្រុងហាណូយ របស់តន្ត្រីករ Phu Quang
សម្រួលកំណាព្យ Phan Vu ជាដើម ខ្លិនផ្កា Sua ជ្រាលជ្រៅក្រអូប​ជានិច្ច។ ជាគំរូបំផុត
ត្រូវនិយាយដល់បទចម្រៀង ផ្កាSua ដ៏ល្បីឈ្មោះត្រូវបាន​តន្ត្រីករ Hong Dang និពន្ធនា
ឆ្នាំ១៩៧៨ វណ្ណកម្មនេះត្រូវបានចាត់ទុកជាការចាប់​ប្រភពសំរាប់រាល់ចំណាប់អារម្មណ៍
អំពីផ្កា Sua ក្រុងហាណូយ។

ចែករំលែកអំពីវណ្ណកម្ម ផ្កា Sua របស់ខ្លួន តន្ត្រីករ Hong Dang បានឲ្យដឹង​ថា៖

        “បទចម្រៀងផ្កា Sua បាននិយាយអំពីសេចក្តីស្នេហាក្រុងហាណូយ សេចក្តី​
ស្រលាញរវាងមនុស្សជាមួយធម្មជាតិ រវាងខ្ញុំ កូលបុត្រនៅភាគកណ្ដាលម្នាក់មក​ដល់
ក្រុងហាណូយនិងឃើញក្រុងហាណូយដូចជាផ្ទះរបស់ខ្លួនឯងនិងនៅទីនោះមានដើម
ផ្កាបានបន្សល់ទុកមកនូវការចាប់អារម្មណ៍ដ៏ស្រស់ស្អាតនៃសេចក្តី​ស្រលាញនិងភាព
អរិយធម៍ស្រស់ស្អាត។​ក្នុងបទចម្រៀងរបស់ខ្លួនខ្ញុំបានយកផ្កា Sua ជានិមិត្តរូបមួយនៃ
សេចក្តីស្នេហា។”

        មិនមែនជាដើមផ្កា Sua ត្រឹមតែបានដាំនៅក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែ​ពេល
ឃើញខ្លិនផ្កានោះនៅខេត្តក្រុងណាក៏ដោយ មនុស្សជាច្រើនបាន​នឹករលឹក​អំពីក្រុង
ហាណូយ នឹករលឹកដល់វិថីនានាពោពេញទៅដោយខ្លិនក្រអូប នឹកដល់​រាត្រីក្រុង
ហាណូយត្រជាក់និងរំភើបក្នុងដួងចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ