សូរសំលេងក្នុងរាត្រី ព្រះច័ន្ទនៅវិថីបុរាណ Hoi An
LAN ANH -  
(VOV WORLD) /  
Vovworld-មណ្ឌលវិថីបុរាណ Hoi Anក្នុងរាត្រី ព្រះច័ន្ធគឺភ្លឺចញ្ចាចដោយពន្លឺគោម
គ្រប់បែបយ៉ាងចម្រុះពណ៌។រាត្រីក៍ជាពេលវេលាដែលភ្ញៀវទេសចរចូលចិត្តដើរ
លេងកំសាន្តនៅ វិថីបុរាណ។ភ្ញៀវទេសចរមកពីប្រទេសជាច្រើនលើសកលលោក
ត្រូវបានទស្សនាកំសានភាពស្អាតដ៍ស្រស់ឆើតឆាយនៃវិថីបុរាណ Hoi Anជាពិសេស
ក្នុងពេលរាត្រីមកដល់។លោកស្រី Marie ជាភ្ញៀវបារាំង១រូបជក់ចិត្តគយគន់គោម
គ្រប់ពណ៌ទាក់ភ្នែក។លោកស្រី Marieអោយដឹងថា៖“ គោមនានាដែលបានព្យួរនៅទី
នេះមើលស្អាតណាស់។ទោះបីជាពុំទាន់ទៅទស្សនាវិថីទាំងឡាយក្តីប៉ន្តែខ្ញុំមានចំណាប់
អារម្មណ៏យ៉ាងខ្លាំងចំពោះការសំដែងសិល្បះរបស់អ្នកតំបន់តាមវិថី។ “
|
រូបថត VOV |
ចរន្តមនុស្សដើរទៅវិញទៅមកលើវិថីដូច្នេះប៉ុន្តែគេគ្មានចំណាប់ថាអាអ៊ូអរទេ។នៅទី
កន្លែងណាក៍លឺបានសូរសំលេងសំណើចរបស់ភ្ញៀវទេសចរដែរ។នៅជ្រុងវិថី១សូរ
សំលេងភ្លេងដែលបានបន្លឺឡើងយ៉ាងរណ្តំបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវ
ទេសចរ។ទោះបីជានិយាយភាសាខុសពីគ្នាក្តីប៉ុន្តែភ្លេងបានជួយជនគ្រប់រូបស្អិតរមួត
ជាមួយគ្នា។លោកDo Van Bung ជាជនដែលទើបនឹងបានលេងភ្លេងពោលខាងលើអោយ
ដឹងថា៖ “ ខ្ញុំទើបនឹងបានលេងភ្លេង២បទ។បទភ្លេងទី១ស្តីពីសរទរដូវរបស់តន្ត្រីករ Dang
The Phong និងបទភ្លេងទីជាវណ្ណកម្ម១ របស់តន្ត្រីករTrinh Cong Son។នេះ ជាចាប៉ីGuitar Hawai។ពេលរាត្រីជិតមកដល់ខ្ញុំយកចាប៉ីលេង។“
|
រូបថត VOV |
រាត្រី ព្រះច័ន្ធនៅវិថីបុរាណបានក្លាយទៅជាស្និទស្នាលជាមួយអ្នកដំបន់ក៍ដូចជាប៉ុន្មាន
ភ្ញៀវទេសចរណ៍ដែលស្រលាញ់ដំបន់ដីនេះ។តាមលោក NguyenSu លេខាគណះកម្មា
ធិការបក្សទីក្រុងHoi An ថា៖រាត្រី ព្រះច័ន្ធនៅវិថីបុរាHoi Anមិនត្រឹមតែអ៊ូរអរដោយសូរ
សំលេងប៉ុណ្ណោះទេថែមទាំងភ្លឺចិញ្ចាចដោយពន្លឺគ្រប់ពណ៌និងក្លិនធូបទៀតផង។លោក
ចែករំលែកថា៖“ នៅរាត្រី ព្រះច័ន្ទដូច្នេះ ក្លិនធូបដូចជាស្ពានរវាងអតីកាលនិងបច្ចុប្បន្ន
កាលធ្វើអោយមនុស្សមានចំណាប់អារម្មណ៍ជ្រះស្រឡះក្នុងដួងចិត្ត។ជាអ្នក Hoi An១រូប
ខ្ញុំជានិច្ចកាលដើរជុំវិញទីក្រុងនារាត្រីណាដូចរាត្រីណាដែរ។ “
អ្នកណាដែលបានមកទស្សនានៅមណ្ឌលវិថីបុរាណរាត្រី Hoi Anសុទ្ឋតែមានចំណាប់
អារម្មណ៍រួមគឺដំបន់ដីនេះផ្តល់មកនូវភាពសុខសាន្តត្រាណអោយគេជាប្រចាំ៕
LAN ANH
-VOV WORLD