ស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅបារាំង

ស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅបារាំង - ảnh 1
ស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅបារាំង (Image: VNA)


(VOVworld) – អស់រយៈពេល ១០៥​ ឆ្នាំហើយ គិតតាំងពីពេលលោកប្រធានហូជីមិញ
បានអញ្ជើញទៅដល់ប្រទេសបារាំងជាលើកដំបូង។ ប្រទេសបារាំងគឺជាទីកន្លែងដែល
បានធ្វើជាកសិណសាក្សីរបត់ក្នុងដំណើការសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ
និងជាទីកន្លែងដែលលោករកឃើញមាគ៌ារសង្គ្រោះជាតិហើយក្លាយទៅជាយុទ្ធជន
បដិវត្តន៍ដំបូងរបស់វៀតណាម។

លោកប្រធានហូជីមិញបានរស់នៅបារាំងក្នុងអំឡុង ៧ ឆ្នាំ​ នៅទីក្រុងចំនួន​ ៥ គឺ៖
 ទីក្រុងប៉ារីស កំពង់ផែរ Marseille ​កំពង់ផែរ Le Harve ទីរួមខេត្ត Saint Adresse
និង Dunkerque។ ក្នុងសៀវភៅ «ហូជីមិញ» របស់អ្នកប្រវត្តិសាស្ត្រជាជនបារាំង លោក
Pierre Brocheux ដែលបានសរសេរថា៖  ដោយមានប្រាក់ចំនួន ១០ ហ្វ្រង់ស៍ក្នុងហោ
ប៉ៅតែ ប៉ុណ្ណោះក្តី «បង Ba» (ឈ្មោះរបស់លោកប្រធានហូជីមិញពេលនោះ) បាន
មកកាន់កំពង់ផែរ Marseille ​ ​រកឃើញភាពស្រស់ស្អាតជាច្រើនអំពីប្រទេសបារាំង
ដែលអនុញ្ញាតឲ្យលោកប្រៀបជៀបរវាងប្រទេសបារាំងនៅអឺរ៉ុបជាមួយនឹងអាណា
និគមនិយមបារាំងនៅឥណ្ឌូចិន។ អ្នកប្រវត្តិសាស្ត្រ Pierre Brocheux បានឲ្យដឹងថា៖

        «ខ្ញុំមានការចាប់អារម្ភណ៍ដូចអ្នកណាៗដែលបានស្គាល់ដល់លោកប្រធាន
ហូជីមិញ។ លោកជាជនមួយរូបពោពេញទៅដោយលក្ខណៈមនុស្សសាស្ត្រហើយខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនស្វែងរកដំណោះស្រាយនិងប្តេជ្ញាអនុវត្ត
គោលដៅដែលបានដាក់ចេញរហូតដល់ទីបំផុត។​ ជាពិសេស លោកប្រធានហូជីមិញ
គឺជាមនុស្សស្មោះត្រង់និងសាមញ្ញដែលមិនពេលណាបាត់បង់ក្តីសង្ឃឹមនិងគោលដៅ
របស់ខ្លួនទេ។ ទោះបីជាបានជួបប្រទះដំណាក់កាលលំបាកលំបិនជាច្រើនក្តីប៉ុន្តែ
លោកបានជំនះពុះពារទាំងអស់ហើយដកមេរៀនពីនោះ។»

បន្ទាប់ពី Marseille លោកប្រធានហូជីមិញបាននៅកាន់កំពង់ផែរ Le Harve។ នាសព្វ
ថ្ងៃ នៅផ្ទះលេខទី ១ វិថី Admiral Courbet ដែលលោកប្រធានហូជីមិញបានស្ថាក់នៅ
ទីនេះ មានផ្លាកអនុសារវរីយ៍មួយផ្ទាំងដែលកត់ត្រាស្លាក់ស្នាមរបស់លោកប្រធាន។
តាមឯកសារ មួយដែលបានប្រកាសនាឆ្នាំ ២០១៥ បានឲ្យដឹងថា៖ លោកប្រធានហូ
ជីមិញបានធ្វើជាអ្នកថែ សួនច្បារនៅគ្រួសារស្កុកស្តមមួយនៅទីនេះ។​ ទោះបីជាធ្វើ
ការក្នុងរយៈពេល ១ ខែ តែ ប៉ុណ្ណោះក្តី ប៉ុន្តែ «បង Ba» បានបន្សល់ទុកមកខ្សែផ្សា
ភ្ជាប់មនុស្សជាតិដ៏អស្ចារ្សមួយ។ រំភើបចិត្តក្នុងពេលទៅទស្សនាកេរ្តិ៍ដំណែលរបស់
លោកប្រធានហូជីមិញឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបារាំង លោក  Nguyen
Ngoc Son បានឲ្យដឹងថា៖

        «មកដល់ទីនេះ ខ្ញុំចាប់អាម្មណ៍ចំនងមិត្តភាពរាក់ទាក់របស់បណ្ដាមិត្តជាជន
បារាំង​ដែលបានលៃទុកសំរាប់លោកប្រធានហូជីមិញនិយាយដោយឡែក សំរាប់
វៀតណាមនិយាយ រួម។ នាពេលខាងមុខ ស្ថានទូតវៀតណាមនឹងរៀបចំដំណើរ
ទស្សនានៅកេរ្ត៍ដំណែលរបស់ លោកប្រធានហូជីមិញនៅបារាំង មិនត្រឹមតែសំរាប់
បណ្ដាកម្មាភិបាលបុគ្គលិក ប៉ុណ្ណោះទេ ថែមទាំង សំរាប់សិស្សានុសិស្សក្នុងសហគមន៍
ជនវៀតណាមនៅទីនេះ ទៀតផង។»

        នៅទីក្រុងប៉ារីស លោកប្រធានហូជីមិញបានស្លាក់នៅយ៉ាងហោចណាស់នៅ
ទីកន្លែងចំនួន ៥ ក្នុងរយៈពេលធ្វើសកម្មភាពបដិវត្តន៍។ ទីកន្លែងដែលត្រូវបាន
រំលឹកច្រើនបំផុតគឺ ផ្ទះលេខទី ៩ លើវិថី Compoint ដែលលោករ ស់នៅចាប់ពីខេក
ក្កដា ឆ្នាំ ១៩២១ ដល់ថ្ងៃទី ១៤ មិនា ឆ្នាំ ១៩២៣។ នាបច្ចុប្បន្ន ផ្ទះនេះបានក្លាយ
ទៅជាអាគារទំនើបហើយ បន្ទប់របស់លោក ប្រធានត្រូវបានកសាងឡើងវិញនៅ
សារមន្ទីប្រវត្តិសាស្ត្ររស់ស្ថិតនៅសួនឧទ្យាន  Montreau ទីក្រុង Montreuil ជាយ
ទីក្រុងប៉ារីស។ អណិកជនវៀតណាមនិងមិត្តភ័ក្តបារាំងជាច្រើននាក់តែងតែទៅ
ទស្សនា​នៅសារមន្ទីដើម្បីរំលឹកវិញ្ញាណខ័ណ្ឌលោកប្រធានហូជីមិញ។ លោកស្រី Olivia
 Pelltier អ្នកជំនាញការរក្សាទុកទទួលបន្ទុកឃ្លាំងឯកសារអំពីឥណ្ឌូចិននៅមជ្ឈ
មណ្ឌលរក្សាទុកឯបរ ទេសបារាំង បានឲ្យដឹងថា៖

        «មានអ្នកអានជាច្រើននាក់យកចិត្តទុកដាក់ដល់ក្រមឯកសារទាក់ទិនដល់
លោក ប្រធានហូជីមិញដែលយើងខ្ញុំកំពុងរក្សាទុក។ អ្នកស្រាវជ្រាវរបស់បារាំង​
អាមេរិកនិង វៀតណាមបានមកដល់មជ្ឈមណ្ឌលដើម្បីត្រួតពិនិត្យនិងស្រាវជ្រាវ
បណ្ដាឯកសារនេះ។ មាន សហសេវិកជាច្រើននាក់នៅសារៈមន្ទីហូជីមិញនៅវៀត
ណាមបានមកទស្សនានៅទីនេះ ហើយសម្តែងនូវការពេញចិត្តក្នុងពេលទាក់ទង
ជាមួយឯកសារកម្រនៅមជ្ឈមណ្ឌលរក្សាទុក បារាំង។​ រីឯខ្លួនវិញ ខ្ញុំបានធ្វើការ
ងាររក្សាទុកឯកសារអំពីលោកប្រធានហូជីមិញក្នុងអំឡុង ៨ ឆ្នាំហើយ។ ខ្ញុំរំជួលចិត្ត
ក្នុងពេលឃើញថា៖ ក្រៅពីបណ្ដារូបថតជាផ្លូវការរបស់អ្នកនយោបាយ ដ៏មហិមារ
មួយរូប នៅមានរូបថតរបស់លោកប្រធានដ៏សាមញ្ញសប្បាយរីករាយ។»

        បណ្ដាឯកសារអំពីលោកប្រធានហូជីមិញត្រូវបានអភិរក្សនៅមជ្ឈមណ្ឌលរក្សា
ទុកឯប្រ ទេសបារាំងក៏ដូចជាការស្រាវជ្រាវរបស់បណ្ដាអ្នកជំនាញការបារាំងសុទ្ធ
តែបំភ្លឺគំនិតនិង គោល​បំណងស្វែងរកមាគារណ៍សង្គ្រោះជាតិរបស់អ្នកបដិវត្តន៍
Nguyen Ai Quoc នាគ្រាដំ​បូង។ ទន្ទឹមនឹងនោះ អ្នកបដិវត្តន៍ហូជីមិញជានិច្ចកាល
មានទស្សនៈបរានុម័តប្រកបដោយ លក្ខណៈមនុស្សសាស្ត្រចំពោះប្រជាពលរដ្ឋបារាំង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ