ស្វែងរកនូវការចងចាំអំពីសង្គ្រាមនិងលក្ខណៈមនុស្សសាស្ត្រដ៏ឧត្តុងឧត្តម

(VOVWORLD) -ពិធីតាំងបង្ហាញ “ស្វែងរកនូវអនុស្សាវរីយ៍” ដោយមន្ទីវប្បធម៌ កីឡាហាណូយ រួមសហ ការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលកេរ្ត៍ដំណែលពន្ធនាគារ Hoa Lo រៀបចំឡើង ក្នុងឱកាសរំលឹកខួបលើកទី ៤៥នៃជ័យជម្នះ Dien Bien Phu លើអាកាស (ខែធ្នូឆ្នាំ ១៩៧២-ខែធ្នូឆ្នាំ២០១៧) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ការតាំងបង្ហាញ នេះគឺជាឱកាសសម្រាប់មនុស្សគ្រប់គ្នាយល់ដឹងបន្ថែមអំពីវិនាដ្ឋកម្មនៃសង្គ្រាមដើម្បី រួមចំណែកក្នុងការកសាងពិភពលោកសុខសន្តិភាព។

“មកទស្សនាការតាំងបង្ហាញនេះ ក៏ដូចជាបានទស្សនាមណ្ឌលកេរ្ត៍ដំណែល  Hoa Lo ខ្ញុំដូចជាក្តុកក្តួលក្នុងចិត្ត។ ខ្ញុំបានឃើញព័ត៌មានច្រើនស្តីពីសង្គ្រាមរវាងវៀតណាមជាមួយ អាមេរិកមុននេះ។ តាមនោះជួយឲ្យខ្ញុំអាចស្រមើស្រមៃអំពី ស្ថានភាពសង្គ្រាមនាគ្រា នោះ”។

ស្វែងរកនូវការចងចាំអំពីសង្គ្រាមនិងលក្ខណៈមនុស្សសាស្ត្រដ៏ឧត្តុងឧត្តម - ảnh 1 អ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការតាំងបង្ហាញ "ស្វែងរកនូវអនុស្សាវរីយ៍នាគ្រាសង្គ្រាម" (រូបថតៈ TTXVN)

      នេះជាអារម្មណ៍របស់មិត្ត Nguyen Thi Hoa Ly នៅខ័ណ្ឌ Dong Da ទីក្រុងហាណូយ នៅពេលបានទស្សនាការតាំងបង្ហាញដោយប្រធាន បទ “ស្វែងរកនូវ អនុស្សាវរីយ៍”។ នៅកន្លែងតាំងបង្ហាញខាងមុខជាមួយខ្លឹមសារ “ប្រឈមមុខ ជាមួយគ្រាប់បែក B-52” នោះ Hoa Ly ដូចជាបានរស់ឡើងវិញជាមួយរូបភាពមន្ទីពេទ្យ Bach Mai វិថី Kham Thien ទីរួមស្រុក Yen Vien (រដ្ឋធានីហាណូយ) ខេត្ត Thai Nguyen ស្ពាន Ham Rong (ខេត្ត Thanh Hoa) ទីក្រុង Hai Phong នា រយៈពេល១២យប់ថ្ងៃ រងផលប៉ះពាល់ដោយ ការបំផ្លាញដោយគ្រាប់បែក។ សមរភូមិដ៏សា ហាវនាខែធ្នូឆ្នាំ១៩៧២នោះត្រូវបានបង្ហាញ ឡើងវិញក្នុងបរិវេណពន្ធនាគារ Hoa Lo ជាមួយនឹងរូបភាពរណ្តៅក្រោមដី ដែលគ្រប ដណ្ដប់ដោយចំបើងនៅពីលើគម្របស៊ីម៉ងត៍និងរូបភាពរបស់ប្រជាជន រស់នៅ តស៊ូនិង ដណ្តើមបានជ័យជម្នះយ៉ាងដូចម្ត៉េចនាគ្រាសង្គ្រាមនោះ។

      បង្អាក់ដំណើរចំបរិវែណតាំងបង្ហាញអំពី “សណ្ឋាគារ Hilton-ហាណូយ” លោក Steve Krenz អតីតទាហានអាមេរិកធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាម នាឆ្នាំ១៩៦៤, ១៩៦៥, ១៩៦៦ មានអារម្មណ៍ ក្តុកក្តួលរំជួលចិត្តអំពីរឿងរ៉ាវដែលពោរពេញដោយលក្ខណៈ មនុស្សសាស្ត្រ។ ជាពិសេស រឿងដំណាលអំពីកម្មាភិបាលទទួលបន្ទុកការងារគ្រប់គ្រង ថែទាំនិងការពារអ្នកបើកយន្តហោះអាមេរិក។ នោះជារឿងបានឆ្លុះបញ្ចាំងតាមរយៈរូប ភាព ។ លោក Steve Krenz បានចែក រំលែកថា៖

      “ខ្ញុំធ្លាប់ចូមរួមសង្គ្រាមនៅវៀតណាម។ យើងអាចក្រឡែកមើលតាមទិសពីរ ទី១គឺ តាមខ្សែភ្នែករបស់ប្រជាជននិងមួយទៀតគឺរបស់អ្នកចូលខ្លួនក្នុងសង្គ្រាម ។ ការចូលរួម សង្គ្រាមមុននេះរបស់ខ្ញុំគឺជាការដែលខ្ញុំត្រូវបង្ខំធ្វើហើយមិនមែនជាបំណងចង់ធ្វើទេ។ ពេលវេលានឹងព្យាបាលជាសះស្បើយនូវស្នាមរបួសសង្គ្រាម ហើយខ្ញុំសង្ឃឹមថា ទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរនិងកាន់តែជិតស្និទ្ធ និងកាន់តែល្អប្រ សើរពីមួយថ្ងៃទៅ មួយថ្ងៃ”។

      រីឯនៅក្នុងបរិវែណតាំងបង្ហាញដោយប្រធានបទ “ថ្ងៃត្រឡប់មកវិញ” ជារូបភាពនិង វត្ថុតាងទាក់ទិនដល់ការដែលរដ្ឋាភិបាលវៀតណាមនិងអាមេរិកអនុវត្តការប្រគល់ឈ្លើយ  សឹកដែលត្រូវភាគីទាំងពីរចាប់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងប៉ារីសស្តីពីបញ្ចប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញនៅវៀតណាមបានចុះហត្ថលេខានាថ្ងៃទី២៧មករាឆ្នាំ១៩៧៣។ ក្នុងរូបភាពនីមួយៗ ក្នុងវត្ថុតាងនីមួយៗ គឺបង្កប់ក្នុងនោះរឿងរ៉ាវដ៏រំជួលចិត្តអំពីភាពកក់ ក្តៅផ្អែមល្អែមរបស់គូរស្វាមី ភរិយានិងមនោសញ្ចេតនារវាងម្តាយនិងកូន ក្រោយរយៈ ពេលច្រើនឆ្នាំឃ្លាតឆ្ងាយពីគ្នារបស់ឈ្លើយសឹកនយោបាយវៀតណាម ដែលបានរដ្ឋ អំណាច អាមេរិក- អាយ៉ងប្រគល់នៅឆ្នេរ Nhan Bieu តាមបណ្តោយទន្លេ Thach Han ខេត្ត Quang Tri។ លោក David Burley មានឪពុកធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមនា អំឡុងឆ្នាំ១៩៦៦,១៩៦៧ បានឲ្យដឹងថា៖

      “ខ្ញុំសប្បាយណាស់ដែលបានមកទស្សនាការតាំងបង្ហាញនេះ។ ឪពុកខ្ញុំធ្លាប់ចូលរួម សង្គ្រាមនៅវៀតណាម។ មកដល់ទីនេះ ខ្ញុំបានឃើញនូវអ្វីគឺខុសឆ្ងាយពីអ្វីៗដែលខ្ញុំធ្លាប់ បានដឹងដែរ”

      ជាមួយនឹងបរិវេណ “ពូនជ្រំអនាគត” ជាខ្លឹមសារចុងក្រោយនៃការតាំងបង្ហាញ “ស្វែង រកឡើងវិញនូវអនុស្សាវរីយ៍” អ្នកទស្សនាដូចជាបានឃើញបំណងប្រាថ្នាសន្តិភាពរបស់ ប្រជាជនវៀតណាមគឺបិទអតីតកាលឆ្ពោះទៅអនាគត។ ចាប់ពីឆ្នាំ១៩៧៣មករដ្ឋាភិបាល វៀតណាមបានម្ចាស់ការស្វែងរកនិងប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុង សង្គ្រាម។ នាឆ្នាំ១៩៨៩ រដ្ឋាភិបាលអាមេរិកបានរួមសហការជាមួយវៀតណាមក្នុង សកម្មភាពស្វែងរក។ ពេលវិលត្រឡប់ទៅមាតុ ប្រទេសវិញនេះបានរួមចំណែកផ្សះផ្សារ និងបន្ធូស្រាលការឈឺចាប់នៃសង្គ្រាម។

ចូលរួមទស្សនាការតាំងបង្ហាញនេះ លោក Nguyen Quoc Thinh នៅខ័ណ្ឌ Ha Dong ទីក្រុងហាណូយបានឲ្យដឹងថា៖

      “មុននេះ មិត្តភក្តិរបស់ខ្ញុំធ្លាប់ជាឆ្មាំនៅពន្ធនាគានេះ។ អតីតឈ្លើយ សឹកទទួលបាន ការប្រតិបត្តិមានលក្ខណៈមនុស្សធម៌ ដូច្នេះពួកគេមានការកោតសរសើរណាស់។ មក ជាមួយការតាំងបង្ហាញនេះ ខ្ញុំបានឃើញឡើងវិញនូវគោលនយោបាយមនុស្សធម៌របស់ រដ្ឋាភិបាលវៀត ណាម។ ហេតុដូច្នេះបានជា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីវៀតណាម និង អាមេរិកគឺល្អណាស់”។

      រយៈពេល៤៥ឆ្នាំកន្លងផុតទៅ ប្រជាជនវៀតណាមបានផ្តល់នូវមនោសញ្ចេតនា យ៉ាងល្អប្រសើរសម្រាប់ជនអាមេរិកស្រឡាញ់សន្តិ ភាព។ ការតាំងបង្ហាញ “ស្វែងរក ឡើងវិញនូវអនុស្សាវរីយ៍” ជាមួយនឹងរូបភាពជិត២៥០ រួមទាំងឯកសារនិងវត្ថុតាង ដែលបង្ហាញនូវបំណងប្រាថ្នាស្រឡាញ់សន្តិភាព របស់ប្រជាជនវៀតណាមនិងធ្វើឲ្យ ប្រជាជន វៀតណាមកាន់តែមោទនៈអំពីប្រវត្តិ សាស្ត្រតស៊ូការពារមាតុប្រទេស។ នេះក៏ជា ឱកាសដើម្បីអតីតអ្នកបើកយន្តហោះអាមេរិក រំលឹកឡើងវិញ នូវអនុស្សាវរីយ៍ក្នុងជីវិត របស់ខ្លួនដើម្បីរួមដៃជាមួយប្រជាជនវៀត ណាមកសាងជីវភាពរស់នៅប្រកបសុភមង្គលនិង សន្តិភាព៕

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ