ហាងលក់ខ្យងស្ងោគ្មានសម្លេងនៅទីក្រុងហាណូយ

(VOVWORLD) -  ជនហាណូយគ្រប់រូបក៏ដូចជាជនបរទេសដែរប្រហែលមិនអាចរំលងបានឡើងមុខម្ហូបមានឈ្មោះថា “ខ្យងស្ងោ” ដែរ ជាមុខម្ហូបសាមញ្ញ ពោរពេញទៅដោយលក្ខណៈប្រជាប្រិយដែលបានលក់តាមដងវិថីនិងតាមហាង តាមភោជនីយដ្ឋានជំវិញវិថីបុរាណនានានៅទីក្រុងហាណូយ។ ហាងលក់ខ្យង “យាយគ” ជាហាងលក់ខ្យងមួយមិនត្រឹមតែល្បីឈ្មោះដោយសាររស់ជាតិឆ្ងាញ់ពិសេសប៉ុណ្ណោះទេ ថែមទាំងមកដល់ទីនេះ ភ្ញៀវអាចទទួលយកលក្ខណៈមនុស្សសាស្ត្រតាមរយៈអ្នកលក់និងអ្នកបម្រើក្នុងហាងទៀតផង។
ហាងលក់ខ្យងស្ងោគ្មានសម្លេងនៅទីក្រុងហាណូយ - ảnh 1ហាងលក់ខ្យងរបស់អ្នកស្រី Khanh ពេលណាក៏ពេញភ្ញៀវដែរ (រូបថតៈ http://vietnamnet.vn) 

ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងទៅ ហាងលក់ខ្យងស្ងោរបស់អ្នកស្រី Khanh ដែលជាម្ចាស់ហាងខ្យងស្ងោយីហោរ “យាយគ” ស្ថិតនៅវិថីម្ហូបអាហា Tong Duy Tan នៃទីក្រុងហាណូយនោះ នៅតែជាទីមកដល់ពេញនិយមរបស់មនុស្សច្រើននាក់ដែលចូលចិត្តខ្យង ជាពិសេសគឺមិត្តវ័យក្មេង។ អ្នកទាំងអស់ដែលបានមកហាងលក់ខ្យងនេះម្តងៗអាចឃើញថា ទាំងនាក់លក់ទៅដល់អ្នកបម្រើគឺសុទ្ធតែជាអ្នកថ្លង់ អ្នកគ។ ពេលភ្ញៀវមកហាង គេនឹងប្រើកាយវិការដើម្បីប្រាស្រ័យជាមួយអ្នកលក់ និងអាចចង្អល់លើតារាងមុខម្ហួបដែលបិទក្នុងហាងតែម្តង។ មកភ្លក់ខ្យងស្ងោនៅហាងនេះ មិត្តនឹងបានទស្សនាពិសារនូវខ្យងពីរប្រភេទដែលមានឈ្មោះវៀតណាមហៅថា ខ្យង Mít និងខ្យង Vặn។ មួយស្ពកខ្យងរួមមានខ្យងមួយចាន ទឹកជ្រលក់មួយចាននិងផ្លែល្វារមួយចានតូចព្រមទាំងទឹកស្ងោខ្យងមួយកូនចានផង។ ទោះបីជាម្ចាស់ហាងនិងភ្ញៀវតែងតែប្រើកាយវិការដើម្បីប្រាស្រ័យជាមួយគ្នាក៏ដោយ ប៉ុន្តែបរិយាកាសក្នុងហាង ពេលណាៗ គឺអូអរសប្បាយរីករាយក្រៃលែង។ មានពេលខ្លះភ្ញៀវច្រើនពេច គឺត្រូវរងចាំគ្នាដល់វេនញាំផងដែរ។ អ្នកស្រី Trang នៅវិថី Ba Trieu ហាណូយបានសំណេះសំណាលថា៖ “ខ្ញុំធ្លាប់មកញាំខ្យងនៅហាងនេះជិត១០ឆ្នាំហើយ។ ជាធម្មតានៅពេលទំនេ នាងខ្ញុំតែងតែនាំមិត្តភក្តិមកញាំខ្យងលេងដែរ។ មិនត្រឹមតែបានភ្លក់ខ្យងស្ងោជាមួយទឹកជ្រលក់ជូរផ្អែមប៉ុណ្ណោះទេ ថែមទាំងអ្នកបម្រើនៅទីនេះគឺបម្រើយ៉ាងរាក់ទាក់រួសរាយទៀតផង។ ទោះបីជាគេនិយាយមិនបាន ស្តាប់មិនបាន ប៉ុន្តែពួកគេឆាប់យល់ណាស់នូវអ្វីៗដែលភ្ញៀវត្រូវការ”។

ហាងលក់ខ្យងស្ងោគ្មានសម្លេងនៅទីក្រុងហាណូយ - ảnh 2

ជាធម្មតា ការងារក្នុងថ្ងៃរបស់អ្នកនាង Khanh គឺចាប់ផ្តើមពីការទៅផ្សារ Thanh Ha (នៃខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ) ពីម៉ោង៦ព្រឹក ដើម្បីជ្រើសរើសទិញខ្យងនិងគ្រឿងផ្សែផ្សំចាំបាច់។ មុខម្ហូបនេះមើលទៅហាក់ដូចជាស្រួល ប៉ុន្តែតាមពិតទៅវាត្រៀមទារការមត់ចត់របស់អ្នកធ្វើ។ ដោយសារមានរូបមន្តដោយឡែករបស់ខ្លួន បានជាហាងលក់ខ្យងស្ងោរបស់អ្នកស្រី Khanh បានទាក់ទាញមិនត្រឹមតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែភ្ញៀវបរទេសគេក៏ចង់ភ្លក់នូវប្រភេទម្ហូបនេះផងដែរ។ ជាអ្នកចូលចិត្តទេសចរណ៍និងម្ហូបអាហារវៀតណាម មិត្តហិរញ្ញ និស្សិតកម្ពុជាកំពុងសិក្សានៅសាលាសេដ្ឋកិច្ចហាណូយបានឲ្យដឹងថា៖ “នាងខ្ញុំកំពុងតែញ៉ាំអាហារនៅហាងរបស់អ៊ុំស្រីម្នាក់ដែលជាជនពិកាហើយបុគ្គលិកនៅទីនេះក៏ជាជនពិកាដែរ។ មិនតែប៉ុណ្ណោះហាងនេះក៏មានលក្ខណៈពិសេស មែនទែន នាងខ្ញុំចង់ញ៉ាំនៅហាងនេះដោយសារចង់ដឹងរសជាតិម្ហូបវៀតណាម។ ម្ហូបនៅទីនេះពិតជាឆ្ងាញ់មែនសំរាប់ទាំងខ្យង់និងទឹកជ្រលក់។អ្វីដែលទាក់ចិត្ត នាងខ្ញុំគឺមិនថានេះគឺជាលើកទីមួយទេគឺភាគច្រើនចុងសប្តាស៍ខ្ញុំនិងមិត្តភ័ក្តក៏ បបួលគ្នាមកទីនេះដែរ។ដើមហេតុដែលធ្វើឲ្យនាងខ្ញុំស្គាល់កន្លែងនឹងដោយសារ ជនជាជាតិវៀតណាមដែលមិត្តភ័ក្កិរៀនជាមួយនាងខ្ញុំ។គេធ្លាប់នាំខ្ញុំមកនៅទីនេះញ៉ាំម្តងទាល់ពេលញ៉ាំម្តងឆ្ងាញ់ហើយលើកក្រោយខ្ញុំក៏នឹកចង់មកញ៉ាំម្តងទៀត។ខ្ញុំក៏បបួលមិត្តភ័ក្តិខ្មែររៀនជាមួយគ្នាមកនេះផងដែរ។ពេលនេះគឺថាបានទៅញ៉ាំផ្ទាល់ ទើបបានដឹងថាម្ហូបនេះឆ្ងាញ់ប៉ុន្មាន។”

ហាងលក់ខ្យងស្ងោគ្មានសម្លេងនៅទីក្រុងហាណូយ - ảnh 3

ដើម្បីបង្កើតឡើងភាពទាក់ទាញសម្រាប់មុខម្ហូបរបស់ខ្លួន គ្មានអ្នកណាដឹងថា អ្នកស្រី Khanh ត្រូវឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវភាពរស់នៅ។ មុននេះ អ្នកនាងប្រកបមុខរបរលក់មីសួរក្តាមតាមដងវិថី។ ក្រោយពេលរងជំងឺមួយ ដោយសារត្រូវផឹកថ្នាំជ្រុលពេកធ្វើឲ្យអ្នកស្រីបាត់បង់លទ្ធភាពស្តាប់។ ជំនះពុះពារលើវាសនារបស់ខ្លួន អ្នកស្រី Khanh ក៏ព្យាយាមប្រកបការងារជាច្រើន ដល់ពេលបានបើកហាងលក់ខ្យងស្ងោមួយនេះ។ ហាងរបស់អ្នកស្រីត្រូវបានគេស្គាល់ដល់កាន់តែច្រើន ធ្វើឲ្យជីវភាពរបស់គ្រួសារអ្នកនាងក៏បានកែលំអរដែរ។ យល់ពីការពិបាករបស់ជនពិការ គ្រួសារអ្នកនាង Khanh បានបេ្តជ្ញាទទួលអ្នកបម្រើជាជនពិការដូចនឹងខ្លួនចូលបម្រើការងារក្នុងហាងផងដែរ។ នាង Khanh Linh កូនស្រីរបស់អ្នកនាង Khanh បានសំណេះសំណាលថា៖ “អ្នកធ្វើការនៅហាងគឺសុទ្ធតែជាមិត្តរបស់អ្នកម្តាយនាងខ្ញុំ។ ម្តាយខ្ញុំគាត់បានជួយអ្នកថ្លង អ្នកគ ដែលមានស្ថានភាពពិបាក។ ទោះបីជាចំណូលមិនច្រើនដូចគេដូចឯងទេ ប៉ុន្តែម្តាយខ្ញុំតែងតែចំណាយប្រាក់២០ម៉ឺនដុងសម្រាប់មូលនិធិជួយជនពិការរបស់ខ័ណ្ឌ ព្រមទាំងបង្កើតការងារធ្វើសម្រាប់ជនពិការដែលមានស្ថានភាពលំបាកដូចឪពុកនិងម្តាយខ្ញុំអញ្ជឹង ដើម្បីគេមានជីវភាពរស់នៅនឹងនរជាង”។

ហាងលក់ខ្យងស្ងោគ្មានសម្លេងនៅទីក្រុងហាណូយ - ảnh 4

ហាងលក់ខ្យងនេះមិនត្រឹមតែជាទីមកដល់គួរឲ្យចាប់អារម្មណ៏របស់អ្នកទាំងអស់ដែលជក់ចិត្តនឹងម្ហូបអាហាហាណូយប៉ុណ្ណោះទេ ថែមទាំងកន្លែងនេះបានក្លាយទៅជាដំបូលមនុស្សធម៌ដ៌កកក្តៅមួយដើម្បីផ្តល់កម្លាំងចិត្តដល់ជនពិការ ឲ្យគឹជឿជាក់លើខ្លួនឯងនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ