ថែរក្សាសិល្បៈនិយាយលីនិងច្រៀងចម្រៀងលីរបស់ជនជាតិ Co Tu

(VOVWORLD) - និយាយលី-ច្រៀងចម្រៀងលី គឺជាទម្រង់សិល្បៈសម្តែងបែបប្រជាប្រិយ ផ្ទាល់មាត់ដ៏វិសេសវិសាលរបស់ជនជាតិ Co Tu។ បច្ចុប្បន្ននេះ នៅស្រុកតំបន់ភ្នំជាច្រើន ក្នុងខេត្ត Quang Nam បានបើកថ្នាក់រៀន បង្កើតក្លឹប និងរួមបញ្ចូលសិល្បៈនិយាយលី និងច្រៀងចម្រៀងលី ក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងសាលា ដើម្បីអភិរក្សនិងលើកតម្កើងតម្លៃសិល្បៈប្រភេទនេះ។

ថែរក្សាសិល្បៈនិយាយលីនិងច្រៀងចម្រៀងលីរបស់ជនជាតិ Co Tu - ảnh 1ទិដ្ឋភាពនៃការជួបជុំផ្លាស់ប្តូរចម្រៀង លី របស់ប្រជាជន Co Tu (រូបថត៖ VOV)

ក្លឹបនិយាយលី និងច្រៀងចម្រៀងលី នៅភូមិ Cong To Ron ឃុំ La Dee ស្រុក Nam Giang ខេត្ត Quang Nam បានទាក់ទាញយុវជនចូលរួមយ៉ាងច្រើនកុះករ។ ជារៀងរាល់ខែ ក្លឹបមានការជួបជុំគ្នាម្តង។ សមាជិកក្នុងក្លឹប ត្រូវបានព្រឹទ្ធាចារ្យភូមិ និងសិប្បករដែលមានបទពិសោធន៍ដែលមានចំណេះដឹងក្នុងសិល្បៈនិយាយលី និងច្រៀងចម្រៀង លី បង្ហាត់បង្រៀន។ ចូលរួមក្នុងក្លឹបនិយាយលី - ច្រៀងចម្រៀងលី កញ្ញា Ria Thi Dua នៅភូមិ Cong To Ron ឃុំ La Dee ស្រុក Nam Giang មានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការជក់ចិត្តសិក្សាប្រភេទសិល្បៈនេះ។ ទទួលបានការបង្រៀន ពីសិប្បករ ឥឡូវនេះ អ្នកស្រី Ria Thi Dua ចេះនិយាយលីនិងច្រៀងចម្រៀង លី នៅពេលចូលរួមក្នុងសកម្មភាពក្លឹប ឬសម្តែងក្នុងពិធីបុណ្យទាននានា។

“ខ្ញុំត្រូវទៅហ្វឹកហាត់ និងរៀនច្រៀងចម្រៀងលី។ ពិរោះណាស់ គ្មានពេលណាភ្លេចបទចម្រៀងលីបានឡើយ ដែលជាចម្រៀងជាប្រចាំរបស់ជនជាតិ Co Tu យើង”។

ក្លឹបនេះបានកើតនៅក្នុងបរិបទដែលសិល្បៈនិយាយលី និងច្រៀងចម្រៀង លី រួមទាំងទម្រង់វប្បធម៌ និងសិល្បៈជាច្រើនទៀតរបស់ប្រជាជន Co Tu កំពុងរងការបំភ្លេចចោល និងមានហានិភ័យនៃការសាបសូន្យក្នុងជីវភាពសម័យទំនើប។ នេះបើមិនទាន់និយាយដល់ចំណុចថា នេះជាទម្រង់សិល្បៈមួយប្រភេទដែលមិនមែនប្រជាជន Co Tu ណាក៏អាចច្រៀងឬនិយាយបានទេ។ ក្លឹបបានកើតចេញពីការអនុវត្ត “គម្រោងអភិរក្ស និងលើកតម្កើងតម្លៃប្រពៃណីរបស់ជនជាតិ Co Tu” រួមទាំងសិល្បៈនិយាយលី និងច្រៀងចម្រៀងលី ផងដែរ។ ស្រុក Nam Giang បានលើកទឹកចិត្តដល់ព្រឹទ្ធាចារ្យភូមិ ប្រជាជនមានកិត្យានុភាព និងសិប្បករដែលមានចំណេះដឹងអំពីសិល្បៈប្រភេទនេះ ចូលរួមសកម្មភាព និងបង្រៀនក្មេងៗជំនាន់ក្រោយ។ សិប្បករ Bling Hanh នៅភូមិ Cong Don ឃុំ Zuoich ស្រុក Nam Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ “យើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តយុវជនឱ្យសិក្សា និងអនុវត្តការនិយាយលី និងច្រៀងចម្រៀងលី ប្រកបដោយប្រសិទ្ធភាព។ ដើម្បីទៅថ្ងៃអនាគត យុវជនជំនាន់ក្រោយទាំងអស់បានលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៃមូលដ្ឋានរបស់ខ្លួន”។

សាលារៀនមួយចំនួននៅស្រុក Nam Giang ក៏ដាក់បញ្ចូលប្រភេទសិល្បៈនេះចូលក្នុងការបង្រៀនក្រៅម៉ោងផងដែរ ដែលជួយសិស្សឱ្យយល់អំពីប្រភពដើម អត្ថន័យ និងស្រឡាញ់វប្បធម៌ជនជាតិដើមភាគតិច។ គួរជាទីសប្បាយដែរ យុវជននិងសិស្សជនជាតិ Co Tu កាន់តែច្រើនឡើង កំពុងចូលរួមក្នុងក្លឹបរៀននិយាយលី និងច្រៀងចម្រៀងលី ផងដែរ។

ខេត្ត Quang Nam កំពុងអនុវត្ត “គម្រោងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។ ភូមិនីមួយៗ មានក្រុមសិល្បៈវប្បធម៌ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី បង្កើនផលិតផលទេសចរណ៍។ លោក Nguyen Thanh Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ខេត្ត Quang Nam គាំទ្រការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិភាគតិច។ ខេត្តផ្តោតលើការស្តារឡើងវិញនូវពិធីបុណ្យ និងជួយឧបត្ថម្ភដល់ព្រឹទ្ធាចារ្យភូមិ ដើម្បីបង្រៀនវប្បធម៌ដ៏ល្អរបស់ជនជាតិភាគតិច។ ខេត្តបានកសាងគំរូសាកល្បងមួយចំនួនដើម្បីរួមបញ្ចូលគ្នា ថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍តំបន់ព្រៃភ្នំ”។

ប្រជាជនជនជាតិ Co Tu រួសសាយរាក់ទាក់ណាស់។ រាល់ពេលមានភ្ញៀវ មកលេងតែងតែច្រៀងបទប្រជាប្រិយដើម្បីជូនពរគ្នា។  និយាយលី និងច្រៀងចម្រៀងលី របស់ជនជាតិ Co Tu ខេត្ត Quang Nam ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ កំពុងលើកតម្កើងតម្លៃក្នុងជីវិតសហសម័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ