ពិធីបុណ្យទានសំខាន់ៗ របស់ជនជាតិចាម

(VOVWORLD) - នៅតាមបណ្តោយតំបន់ដីភាគកណ្តាលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់បក់ខ្លាំង មានសហគមន៍ជនមួយ ដែលបានរួមចំណែកដល់ភាពចម្រុះនៃវប្បធម៌វៀតណាម នោះគឺជាក្រុមជនជាតិចាម។ កន្លែងដែលប្រាសាទ ចាមបុរាណឈរជង្រ្គឹងនៅចំពេលមានសំឡេងស្គរ Paranung និងត្រែ Saranai ពិធីបុណ្យប្រពៃណីជន ជាតិចាមដូចជា ពិធីបុណ្យ Duong Gian Sat និងពិធីបុណ្យកឋិនទាន មិនត្រឹមតែបង្ហាញពិធីបុណ្យសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលប្រមូលផ្តុំលក្ខណៈប្រណិតផូរផងនៃវប្បធម៌ កន្លែងដែលមនុស្សតភ្ជាប់គ្នាជាមួយព្រះអាទិទេព ឋាន សួគ៌ ផែនដី និងជាមួយគ្នាទៀតផង។

ពិធីបុណ្យទានសំខាន់ៗ របស់ជនជាតិចាម - ảnh 1ក្បួនដង្ហែយកសំលៀកបំពាក់ Po Klong Garai ក្នុងពិធីបុណ្យកឋិនទាន របស់ជនជាតិចាម (រូបថត៖ Doan Si/VOV)

ជាដំបូងសូមអញ្ជើញមកពិធីបុណ្យ Duong Gian Sat នេះគឺជាពិធីបណ្យដ៏វិសេសវិសាលដែលមានតាំងពីយូរយារណាស់មកហើយ នៅក្នុងជីវភាពខាងវិញ្ញាណរបស់ជនជាតិចាម។ ពិធីបុណ្យ Duong Gian Sat ជារឿយៗ ត្រូវបានជនជាតិចាមប្រារព្ធឡើងនៅក្នុងបរិវែណប្រាសាទចាម ពិធីនេះមានអត្ថ ន័យ នៃការសម្អាត បន្សុទ្ធ បណ្តេញអំពើអាក្រក់ ដើម្បីបួងសួងសុំសេចក្តីសុខ និងផលដំណាំអំណោយផល។ សង្កត់ធ្ងន់លើសារៈសំខាន់នៃពិធី Duong Gian Sat លោក Paseh Man សមាជិកនៃក្រុមអ្នកមុខអ្នកការជនជាតិ ចាមបានចែករំលែកថា៖ “ពិធីបុណ្យ Duong Gian Sat ធ្វើឡើងនៅថ្ងៃពេញបូណ៌មី ខែទី៤ រៀងរាល់ឆ្នាំតាមប្រតិទិនច័ន្ទគតិរបស់ជនជាតិចាមដែលចាំបាច់ត្រូវតែធ្វើ។ គ្រឿងដង្វាយសម្រាប់សែនទេវតាក្នុងពិធីនេះគឺមាន់ និងពពែ  ដោយបួងសួងសុំឱ្យអាកាសធាតុអំណោយផល បួងសួងសូមឲ្យប្រជាជនមានទឹកនិងភ្នំសម្រាប់ធ្វើស្រែចំការ និងទទួលបានផលផ្លែផ្កាដ៏បរិបូរណ៍”។

ក្នុងលំហនៃពិធីបុណ្យនេះ ជនជាតិចាមអនុវត្តន៍ពិធីសែនព្រេនគ្រឿងដង្វាយ រាំ ច្រៀង និងបន់ស្រន់។ ចលនារបាំដ៏ល្វិតល្វន់ ទន់ភ្លន់ អមដោយសំឡេងឧបករណ៍ភ្លេងបុរាណ បង្កើតឡើងផ្ទាំងរូបភាពដែលពិសិដ្ឋផង និងជិតស្និទ្ធិផង។

ប្រសិនបើ Duong Gian Sat ជាពិធីបុណ្យបរិសុទ្ធ គឺពិធីបុណ្យកឋិនទានគឺជាពិធីបុណ្យដ៏ធំបំផុត ដែលតំណាងឱ្យវប្បធម៌ចាម។ ជាធម្មតា ពិធីបុណ្យនេះធ្វើឡើងនៅដើមខែកក្កដា តាមប្រតិទិនជនជាតិចាម ប្រហែលចំខែកញ្ញា និងខែតុលា នៃប្រតិទិនសុរិយគតិ ជារៀងរាល់ឆ្នាំ កឋិនទានគឺជាឱកាសមួយដើម្បីរំលឹកដល់ពពួកទេវតា ព្រះមហាក្សត្រ និងឧទ្ទិសកុសលដល់បុព្វការីជន។

ពិធីបុណ្យទានសំខាន់ៗ របស់ជនជាតិចាម - ảnh 2ក្រុមគ្រួសារធ្វើពិធីជុំវិញប្រាសាទ Po Klong Garai ដោយគោរពដឹងគុណចំពោះឋានសួគ៌ ផែនដី ព្រះ និងបុព្វការីជន (រូបថត៖ Doan Si/VOV)

ក្នុងឱកាសបុណ្យកឋិន ប្រាសាទចាមដូចជា Po Klong Garai, Po Rome... មានពន្លឺភ្លឺចែងចាំងដោយពន្លឺពណ៌ចម្រុះ។  ក្រុមមនុស្សស្លៀកសំលៀកបំពាក់ប្រពៃណី ស្ត្រីស្លៀកពាក់ចម្រុះពណ៌ បុរសស្លៀកខោពណ៌សយ៉ាងឱឡារិក សុទ្ធសឹងតែលាយឡំទៅក្នុងចរន្តនៃមនុស្សធ្វើពិធី។ អំពីសារៈសំខាន់នៃពិធីបុណ្យកឋិនរបស់ជនជាតិចាម ព្រះសង្ឃ Bong Tu បានមានពុទ្ធដីការថា៖ “ពិធីបុណ្យនេះធំណាស់ដែលប្រព្រឹត្តទៅតែមួយដងក្នុងមួយឆ្នាំ។ ជនជាតិចាមមិនអាចរំលងបានទេ ព្រោះជាពិធីបុណ្យនេះមានតាំងពីបុរាណកាលមក ពិធីបុណ្យនេះមានគ្រូ ៥ នាក់ គឺ លោក Bống មានសិទ្ធិសម្តែងជាតួរបាំសំខាន់ គ្រូសែន  គ្រូស្គរ ២ នាក់ និងគ្រូផ្លុំត្រែ Saranai”។

គ្រឿងតង្វាយសំខាន់ៗ ក្នុងពិធីបុណ្យកឋិនទាននៅតាមបរិវែណប្រាសាទរួមមានៈ ពពែ១ ក្បាល មាន់ ៣ ក្បាល សម្រាប់ធ្វើពិធីបោសសម្អាតក្នុងប្រាសាទ បាយ ៥ ថាសដោយមានស៊ុបនិងសាច់ពពែ ហើយបាយមួយថាស ទៀតដោយមានអំបិល ល្ង និងនំអង្ករ ៣ដំរូមជាមួយផ្លែឈើ។ លើសពីនេះ ប្រជាជនក៏រៀបចំស្រា ស៊ុត អង្ករដំណើប បបរ និងស្លា ម្លូ...។ ទាំងនេះគឺជាដង្វាយដែលនាំទៅប្រាសាទ ហើយនៅជើងប្រាសាទ នឹងមានតង្វាយរាប់រយថាស ដែលរៀបចំដោយអ្នកចូលរួមបចៃផងដែរ។ លោក Huynh Co ជនជាតិចាមនៅ Khanh Hoa ចែករំលែកដោយមោទនភាពថា៖ "សម្រាប់ជនជាតិចាមដែលមិនស្គាល់ពីពិធីបុណ្យកឋិនទាន នោះគឺជាជនជាតិចាមមិនពេញលេញទេ។ ពិធីបុណ្យកឋិនទាន គឺជាវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត ហើយចាំបាច់ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីឱ្យមនុស្សជាច្រើនបានយល់ ដឹង និងចែករំលែកទាំងអស់គ្នាអំពីពិធីបុណ្យនេះ។

បន្ទាប់ពីពិធីសែន ពិធីបុណ្យបានប្រព្រឹត្តទៅនៅភូមិចាមទាំងអស់ ដោយមានសកម្មភាពវប្បធម៌ និងកីឡាជាច្រើន ដែលបង្កប់នូវអត្តសញ្ញាណជនជាតិចាម។ នៅពេលដែលស្គរ Paranung និង ត្រែ Saranai ត្រូវបានប្រគុំ ក្នុងពេលជាមួយគ្នានោះ នារីជនជាតិចាមដ៏ស្រស់ស្អាតក្នុងសំលៀកបំពាក់ប្រពៃណីបានច្រៀងបទបែបស្រុកស្រែចំរុះ ដែលទាក់ទាញបេះដូងអ្នកទស្សនា។ ដោយបានឆ្លងកាត់ពិធីបុណ្យកឋិនទានជាលើកដំបូងក្នុងឱកាសនៃការប្រារព្ធពិធីរបស់ជនជាតិចាម លោកស្រី Le Kieu Thuy បានចែករំលែកយ៉ាងរីករាយថា៖  “ពេលចូលរួមក្នុងពិធីបុណ្យកឋិនទាន ខ្ញុំពិត ជាមានការចាប់អារម្មណ៍ណាស់។ ខ្ញុំមិនត្រឹមតែកោតសរសើរស្ថាបត្យកម្មប្រាសាទចាមបុរាណប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងបានសម្របខ្លួននៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងចម្រុះពណ៌ផងដែរ។ នេះជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន"។

ក្នុងឃ្លាំងទ្រព្យសម្បត្តិវប្បធម៌ជាតិវៀតណាម ពិធីបុណ្យទានរបស់ជនជាតិចាម ជាគ្រប់ត្បូងដ៏មានតម្លៃ រួមចំណែកបង្កើតឡើងផ្ទាំងរូបភាពវប្បធម៌ចម្រុះពណ៌។ ពិធីបុណ្យ Duong Gian Sat និងកឋិនទានមិនត្រឹមតែជាមោទនភាពរបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងជាមរតករួមរបស់ប្រជាជនវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ