ADB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើន៦,៥% ក្នុងឆ្នាំ២០១៧

ADB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើន៦,៥% ក្នុងឆ្នាំ២០១៧ - ảnh 1
ADB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើន៦,៥% ក្នុងឆ្នាំ២០១៧

(VOVworld)-នាថ្ងៃទី១០មេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសន្និសីទ
កាសែតប្រកាសរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ក្នុងនោះបានស្តី
អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម-អាស៊ីឆ្នាំ២០១៧។ របាយការណ៍របស់
 ADB បានពិនិត្យថា សូម្បីតែកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកមិនអាចអនុវត្តបាន
ក៏ដោយ គឺវៀតណាមនៅតែទទួលអត្ថប្រយោជន៍ពីការចូលរួមបណ្តាកិច្ចព្រមព្រៀង
 ពាណិជ្ជកម្មសេរីថ្មី ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFFTA)
 ចាប់ផ្តើមមានសុពលភាពនាដើមឆ្នាំ២០១៨នោះ។ លោក Eric Sidgwick នាយកជាតិ
ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

        “កម្រិតកំណើនរបស់វៀតណាមក្នុងឆ្នាំ២០១៧នេះគ្រោងនឹងទទួលបានកម្រិត
 ៦,៥%។​ កំណើននេះ អាចនឹងកើនបន្ថែមនាដើមឆ្នាំ២០១៨ក្នុងកម្រិត ៦,៧%។ ហើយ
កម្រិតកំណើននៅអាស្រ័យទៅលើការវិនិយោគផ្ទាល់ពីបរទេស តម្រូវការ ប្រើប្រាស់
និងគោលនយោបាយបើកទូលាយទីផ្សារ តាមរយៈបណ្តាកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
ទើបនឹងបានចុះហត្ថលេខា”។

        របាយការណ៍របស់ ADB ក៏បានចង្អូលបង្ហាញថា បរិមាណកសិផលនឹងអាចកើន
តិចតួចក្នុងឆ្នាំ២០១៧ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ