AmCham វៀតណាមវាយតម្លៃខ្ពស់ចំពោះប្រតិកម្មរបស់វៀតណាមនៅចំពោះមុខអត្រាពន្ធថ្មីរបស់អាមេរិក
(VOVWORLD) - AmCham វៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅពេលដោះ ស្រាយដោយផ្ទាល់នូវក្ដីកង្វល់មួយដែលសហរដ្ឋអាមេរិកបានលើកឡើងអំពីពន្ធ “មិនទៅវិញទៅមក”។
រូបថត៖ congthuong.vn |
សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅវៀតណាម (AmCham Vietnam) កាលពីថ្ងៃទី ៨ ខែមេសា បានចេញសេចក្តីប្រកាស ដោយវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបយ៉ាង រហ័ស និងសមហេតុផលរបស់រដ្ឋាភិបាលវៀតណាមនៅចំពោះមុខអត្រាពន្ធថ្មីរបស់ សហរដ្ឋអាមេរិក; សម្តែងការរីករាយចំពោះការសន្ទនាតាមទូរស័ព្ទប្រកបដោយ លក្ខណៈស្ថាបនារវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៤ ខែមេសា។ AmCham វៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅពេលដោះ ស្រាយដោយផ្ទាល់នូវក្ដីកង្វល់មួយដែលសហរដ្ឋអាមេរិកបានលើកឡើងអំពីពន្ធ “មិនទៅវិញទៅមក”។
AmCham វៀតណាមចាត់ទុកថា កិច្ចសន្ទនារវាងរដ្ឋាភិបាលទាំងពីរនឹងនាំមក នូវឱកាសល្អសម្រាប់អ្នកនាំចេញរបស់អាមេរិក រួមទាំងអ្នកនាំចេញក្នុងវិស័យកសិកម្ម ផងដែរ។ សហគ្រាសអាមេរិកមានបំណងចង់ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាម។
ដោយគាំទ្រសំណើរបស់រដ្ឋាភិបាលវៀតណាមអំពីការពន្យារពេលដាក់ពន្ធ ដើម្បីធ្វើការចរចានោះ AmCham វៀតណាមចាត់ទុកថា សហរដ្ឋអាមេរិកគួរតែ ចំណាយពេលដើម្បីពិភាក្សា និងពិចារណាលើសំណើដែលផ្តល់ផលប្រយោជន៍ដល់ ខ្លួន។ AmCham វៀតណាមអំពាវនាវឲ្យសមាជិក ជាពិសេសក្រុមហ៊ុនដែលចូលរួមនាំ ចូលពីសហរដ្ឋអាមេរិកមកវៀតណាម មានសំណើជាក់លាក់បន្ថែមទៀតដើម្បីបង្កើន បរិមាណទំនិញនាំចូលពីសហរដ្ឋអាមេរិកមកវៀតណាម៕