AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់

AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់ - ảnh 1
AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់


        Vovworld-ក្រោយរយៈពេល៤ថ្ងៃធ្វើការ សន្និសីទ AMM 48 រួមជាមួយ​សន្និសីទ
​ទាក់ទិននានាបានបិទបញ្ចប់នាថ្ងៃទី៦សីហានៅម៉ាឡេស៊ី។ នៅក្នុងសន្និសីទ​កាសែត
បញ្ចប់សន្និសីទ រដ្ឋមន្ត្រីការបរទេសម្ចាស់ផ្ទះលោក Anipha Aman បាន​ឲ្យ​ដឹងថា
អាស៊ានទទួលបានការឯកភាពក្នុងបញ្ហាជាច្រើនដែលបានយកចិត្តទុក​ដាក់។ AMM
48 បានចេញសេចក្តីថ្លែងការណ៍រួមអះអាងសាមគ្គីភាពឯកភាពក្នុង​ការដោះស្រាយ
បញ្ហាដំបន់ក៏ដូចជាសកល។

        ក្នុងកិច្ចប្រជុំទាំងអស់របស់អាស៊ាននិងអាស៊ានជាមួយដៃគូ បណ្ដារដ្ឋមន្ត្រី​បាន
អះអាងកិច្ចសន្យារបស់អាស៊ានគឺបន្តខំប្រឹងប្រែងឈានទៅកសាងសហគមន៍
អាស៊ានផ្សាភ្ជាប់នឹងនយោបាយ ចងសម្ព័ន្ធសេដ្ឋកិច្ចនិងមានការទទួលខុស​ត្រូវ​
សង្គមនាចុងឆ្នាំនេះនិងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥នឹងកំណត់ទិសដៅ
សកម្មភាពរបស់សហគមន៍ក្នុង១០ឆ្នាំខាងមុខ។ ស្ដីពីបញ្ហាសមុទ្រខាងកើត បណ្ដា
រដ្ឋមន្ត្រីបានសម្ដែងការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះលើស្ថានភាព
ជាក់ស្ដែង ការសាងសង់នៅសមុទ្រខាងកើតបានធ្វើឲ្យបាត់ជំនឿជាក់ បង្កើន​ភាព​
តានតឹងនិងអាចរងឥទ្ធិពលទៅលើសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាង
កើត។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានចាត់ទុកថា៖

“បណ្ដារដ្ឋមន្ត្រីបានអំពាវនាវភាគីនានាត្រូវអនុវត្តពេញលេញនិងប្រសិទ្ធិភាព
សេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជារួមជា​មួយ
ចិនលើមូលដ្ឋានកិច្ចព្រមព្រៀងនាពេលថ្មីៗនេះឈានទៅដំណាក់កាលថ្មី​ពិគ្រោះ
យោបល់ជាក់ស្ដែងជាងទៀត។ ក្នុងនោះអាស៊ាននិងចិនអាចពិភាគ្សា​រាល់​កត្តានៃ
ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អាស៊ាននិងចិន​អាច​ទទួល​បាន
វឌ្ឍនភាពក្នុងដំណើរការពិគ្រោះយោបល់ចរចារសំដៅសំរេច COC យ៉ាងឆាប់រហ័ស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ