ASIAD ២០២៣​​៖ ក្រុម​បាល់ទាត់​​អូឡាំពិកវៀតណាមចាប់ផ្តើមយ៉ាងរលូន

(VOVWORLD) - ក្នុងការប្រកួតបើកឆាកនៃពូល B បាល់ទាត់បុរស ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ១៩ ខែកញ្ញា នៅកីឡដ្ឋាន Limping ទីក្រុង Hangzhou ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD ២០២៣) ក្រុមបាល់ទាត់អូឡាំពិកវៀតណាម បានយកឈ្នះក្នុងលទ្ធផល ៤-២ ទល់នឹង ក្រុមអូឡាំពិកម៉ុងហ្គោលី។

គ្រាប់បាល់បញ្ចូលទីចំនួន២គ្រាប់ របស់ Quoc Viet រួមជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Van Khang និង Nguyen Hoang បានជួយឱ្យក្រុមបាល់ទាត់អូឡាំពិកវៀតណាមមនាការចាប់ផ្តើមយ៉ាងរលូន និងមានឱកាសដើម្បីយកឈ្នះសំបុត្រចូលប្រកួតវគ្គ ១/៨ បាល់ទាត់បុរសនៅ ASIAD ២០២៣។

យោងតាមតារាងការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញានេះ ក្រុមអូឡាំពិកវៀតណាមនឹងមានការប្រកួតលើកទីពីរ ជួបជាមួយក្រុមអូឡាំពិកអ៊ីរ៉ង់។ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល នៅថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា កូនសិស្សរបស់គ្រូបង្វឹក Hoang Anh Tuan នឹងប្រកួតនឹងក្រុមអូឡាំពិកអារ៉ាប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ